| លោក ពូទីន និងលោក ត្រាំ ពិភាក្សាពីអ៉ីរ៉ង់ អ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ |
|
| ចុះថ្ងៃទី: 30-04-2026, 11:15 AM, ចំនួនអ្នកអានៈ 20ដង |
|
|
លោក Ushakov បានប្រាប់ក្រុមអ្នកសារព័ត៌មានថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ ដែលមានរយៈពេលជាង ៩០នាទី បានប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ និងមានភាពជាក់លាក់។ មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំងរូបនេះបានបន្ថែមថាប្រធានាធិបតីនៃប្រទេសទាំង២ បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើស្ថានការណ៍ពាក់ព័ន្ធនឹងអ៉ីរ៉ង់ និងតំបន់ឈូងសមុទ្រពែក្ស។ «លោកប្រធានាធិបតី ពូទីន បានចាត់ទុកថាការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ ដើម្បីពន្យារបទឈប់បាញ់ជាមួយអ៉ីរ៉ង់គឺជារឿងត្រឹមត្រូវ ដ្បិតវាបានផ្ដល់ឱកាស ដល់កិច្ចចរចា និងជួយស្ដារស្ថានការណ៍ឱ្យមានស្ថិរភាពឡើងវិញ»។ នេះជាការគូសបញ្ជាក់របស់លោក Ushakov។
មន្ត្រីជាន់ខ្ពស់នៃវិមានក្រឹមឡាំង លោក Yuri Ushakov បានឱ្យដឹងកាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំង២ បានជជែកគ្នាអំពីសង្រ្គាមអ៉ីរ៉ង់ និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក៏ប៉ុន្តែបើតាមលោក Ushakov លោក ពូទីន ក៏បានគូសបញ្ជាក់ផងដែរប្រសិនបើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមឡើងវិញជាមួយអ៉ីរ៉ង់ នោះសហគមន៍អន្តរជាតិទាំងមូលនឹងរងផល ប៉ះពាល់ដោយចៀសមិនរួច ពោលគឺមិនត្រឹមតែអ៉ីរ៉ង់ និងបណ្ដាប្រទេសក្បែរខាងរបស់អ៉ីរ៉ង់ប៉ុណ្ណោះទេដែលនឹងរងផលប៉ះពាល់។
នៅឯទីក្រុងវ៉ាស៊ីនតោនឯណោះវិញ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកមានកិច្ចសន្ទនាដ៏ល្អប្រសើរជាមួយលោក ពូទីន ហើយថាលោកបានផ្ដោតលើសង្រ្គាមនៅអ៊ុយក្រែនខ្លាំងជាង សង្រ្គាមអ៉ីរ៉ង់។ លោក ត្រាំបន្ថែមថាលោក ពូទីន មានបំណងចង់ជួយបិទបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ប៉ុន្តែលោកបានប្រាប់មេដឹកនាំរុស្ស៉ីថាគួរតែបិទបញ្ចប់សង្រ្គាម ប្រឆាំងអ៊ុយក្រែនជាមុន៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2026, 06:09 PM, ចំនួនអ្នកអានៈ 0ដង
ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសមាជប្រចាំឆ្នាំលើកទី៧៦ របស់ FIFA កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា នៅប្រទេសកាណាដា ជាទីដែលរៀបចំ World Cuspan 2026 ជាមួយមិចស៊ិក និងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១១ ខែមិថុនា។
លោក Gianni Infantino បានបង្ហាញមហិច្ឆតាដឹកនាំសហព័ន្ធ FIFA យ៉ាងហោចណាស់ក៏ដល់ឆ្នាំ២០៣១ ផងដែរ បន្ថែមលើអាណត្តចាស់ដែលនឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 06:06 PM, ចំនួនអ្នកអានៈ 25ដង
ក្នុងរយៈពេល ២ខែចុងក្រោយ ការបិទខ្ទប់ក៏បានជំរុញឱ្យម្ចាស់កប៉ាល់ ស្វែងរកច្រករបៀងដីគោកជំនួសផងដែរ ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងទំនិញផលិតកម្មតាមរថយន្តដឹកទំនិញវិញ ព្រោះវាលែងអាចទៅដល់ប្រទេស នៃឈូងសមុទ្រពែរ្ស តាមផ្លូវសមុទ្របានទៀតហើយ។
ការបិទខ្ទប់ច្រកសមុទ្រ Hormuz ក៏ដូចជាភាពតានតឹងនៅសមុទ្រក្រហម (Red Sea)
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:44 PM, ចំនួនអ្នកអានៈ 1ដង
ខេត្តកំពង់ធំ៖ ពិធីបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានក្រុមការងារបក្សប្រជាជនចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងមានការអញ្ជើញចូលរួមពីក្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:36 PM, ចំនួនអ្នកអានៈ 29ដង
នៅពេលវិបត្តិនៅមជ្ឈិមបូព៌ាផ្ទុះឡើង ហើយពលរដ្ឋសិង្ហបុរី បានជាប់គាំងនៅក្រៅប្រទេស យើងបានធ្វើសកម្មភាពភ្លាមៗ។ យើងបានត្រៀមជើងហោះហើរបន្ថែម។ នៅពេលស្ថានការណ៍កាន់តែគ្រោះថ្នាក់ យើងបានបញ្ជូនយន្ដហោះរបស់កងទ័ពអាកាសសិង្ហបុរី។ យើងបានយកគ្រប់គ្នាត្រឡប់មកផ្ទះវិញ។
នៅព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:33 PM, ចំនួនអ្នកអានៈ 17ដង
ក្រសួងហិរញ្ញវត្ថុអាមេរិក បានឱ្យដឹងថា M23 និងសាខានយោបាយ-យោធារបស់ខ្លួនគឺក្រុម Congo River Alliance (AFC) បានញុះញង់ឱ្យមានជម្លោះហិង្សា នៅភាគខាងកើតកុងហ្គោ ដែលបណ្តាលឱ្យជនស៉ីវិលស្លាប់រាប់ពាន់នាក់ និងវិបត្តិផ្លាស់ទីលំនៅយ៉ាងសម្បើម។
សហរដ្ឋអាមេរិក បានប្រកាសទណ្ឌកម្មលើអតីតប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 05:29 PM, ចំនួនអ្នកអានៈ 15ដង
ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងដឹកនាំដោយប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez ដែលកំពុងសហការជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោមការដាក់សម្ពាធយ៉ាងខ្លាំងពីអាមេរិក ដើម្បីបំពេញតាមការទាមទាររបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលចង់បានសិទ្ធិចូលទៅទាញយកផលប្រយោជន៍ ពីធនធានប្រេងដ៏ច្រើនសម្បើមរបស់វ៉េណេស៊ុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ 24ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក Wong គូសបញ្ជាក់ថា «ខ្ញុំមិនអាចនិយាយថាគ្មានផលរំខាននោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ 22ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ 19ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ 20ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ 6ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។
ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ 28ដង
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពីរដ្ឋាភិបាលចិន ពាក់ព័ន្ធនឹងកុងត្រាក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុងតុលាការមជ្ឈត្តការអន្តរជាតិថា រឿងនេះមិនបានបង្កើតជាបញ្ហា រវាងរដ្ឋាភិបាលប៉ាណាម៉ា និងចិនឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
|
|
|