| ឱកាសបានឃើញភ្នំនាងកង្រីដោយផ្ទាល់! ដំណើរទេសចរណ៍សប្បុរសធម៌មួយ នឹងរៀបចំនៅស្រុកកំពង់លែង នៅថ្ងៃទី៣ ខែឧសភា |
|
| ចុះថ្ងៃទី: 26-04-2026, 05:10 PM, ចំនួនអ្នកអានៈ 32ដង |
|
|
ខេត្តកំពង់ឆ្នាំង៖គោលដៅនៃកម្មវិធី រួមមាន ការទស្សនាភ្នំនាងកង្រី, ទឹកជ្រោះអូដារ, ប្រាសាទថ្នមប្តី, ស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន និងចែកអំណោយគ្រួសារខ្សត់ខ្សោយមួយចំនួនផងដែរ។ កម្មវិធីដំណើរកម្សាន្តសប្បុរសធម៌ក្រោមប្រធានបទ «ស្នាមញញឹមនៃទេសចរណ៍ក្នុងស្រុក» នឹងរៀបចំទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងចែករំលែកក្តីស្រលាញ់ទៅកាន់សហគមន៍។
កម្មវិធីនេះ ផ្តួចផ្តើមគំនិតដោយលោក ប៉ាត ផានិត អ្នកផលិតមាតិកា និងគាំទ្រដោយលោក កែវ ពិសិដ្ឋ (សេម) សមាជិកក្រុមប្រឹក្សាភិបាលសមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ។
បើតាមលោក ប៉ាត ផានិត ដំណើរមួយនេះ មិនត្រឹមតែបានកម្សាន្តទេ ប៉ុន្តែអ្នកក៏បានចូលរួមលើកស្ទួយទេសចរណ៍ក្នុងស្រុក និងចែករំលែកក្តីស្រលាញ់ទៅកាន់អ្នកដែលត្រូវការជំនួយផងដែរ។
លោកបានបញ្ជាក់ថា «កម្មវិធីនេះដែរ មានគោលបំណងលើកទឹកចិត្តសិស្សានុសិស្សឲ្យស្គាល់ និងស្រលាញ់ទេសចរណ៍ក្នុងស្រុកកំពង់លែង, បង្កើតភាពសាមគ្គី និងចែករំលែកស្នាមញញឹមទៅកាន់បងប្អូននៅតំបន់ជនបទ និងជួយគាំទ្រគ្រួសារខ្វះខាតតាមរយៈការបរិច្ចាគ»។
ចំណែកលោក សេម បានឲ្យដឹងថា គំនិតផ្តួចផ្តើមខាងលើនេះ គឺស្របនឹងចក្ខុវិស័យនៃសមាគមដែលលោកស្ម័គ្រចិត្តធ្វើការ ដែលចង់រួមចំណែកជួយសង្គមតាមលទ្ធភាព និងជួយណែនាំតំបន់ទេសចរណ៍នានានៅស្រុកកំពង់លែង ឲ្យកាន់តែត្រូវបានគេស្គាល់ ខណៈលោកជាអ្នកស្រុកនេះស្រាប់។
សូមជម្រាបថា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្បូរទៅដោយប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទពណ្ណរាយ ដែលកសាងក្នុងសតវត្សរ៍ទី៩ លើភ្នំពណ្ណរាយ (ភ្នំធ្វើបុណ្យ) មាន ២០៨កាំ និងបែរមុខទៅទិសខាងលិច។ ក្រៅពីនេះ ក៏មាន ប្រាសាទប្រុស (បច្ចុប្បន្នហៅប្រាសាទសក្ល) នៅភូមិកង្កែប និង ប្រាសាទស្រី នៅវត្តប្រាសាទ ឃុំដា ដែលកសាងក្នុងចន្លោះសតវត្សរ៍ទី៨ និងទី៩។ មួយវិញទៀតគឺ ប្រាសាទថ្នមប្តី នៅឃុំដា ដែលជាប្រាសាទមុនសម័យអង្គរ កំពុងរងការខូចខាត និងការជីកកកាយរកវត្ថុបុរាណ។ ទន្ទឹមនេះ មានតំបន់ទេសចរណ៍ធម្មជាតិ ដូចជា ភ្នំនាងកង្រី ច្រកបាក់ដាវ ទឹកធ្លាក់អូដារ ព្រមទាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន ផងដែរ។
សម្រាប់សប្បុរសជន ដែលចង់ចូលរួមផ្ទាល់ជាមួយក្រុមការងារខាងលើ នោះគឺថ្លៃចូលរួម ៤០,០០០រៀល ឬ ១០ដុល្លារ/ម្នាក់ប៉ុណ្ណោះ ដែលក្រុមការងារផ្តល់ជូនអាហារថ្ងៃត្រង់ ទឹកសុទ្ធ យានជំនិះធ្វើដំណើរ សម្ភារៈជួយគ្រួសារខ្វះខាត និងចំណាយផ្សេងៗ៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ 21ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក Wong គូសបញ្ជាក់ថា «ខ្ញុំមិនអាចនិយាយថាគ្មានផលរំខាននោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ 20ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ 17ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ 19ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ 4ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។
ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ 26ដង
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពីរដ្ឋាភិបាលចិន ពាក់ព័ន្ធនឹងកុងត្រាក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុងតុលាការមជ្ឈត្តការអន្តរជាតិថា រឿងនេះមិនបានបង្កើតជាបញ្ហា រវាងរដ្ឋាភិបាលប៉ាណាម៉ា និងចិនឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:00 PM, ចំនួនអ្នកអានៈ 7ដង
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។
កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:56 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តតាកែវ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែឧសភា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។
អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:55 PM, ចំនួនអ្នកអានៈ 21ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:53 PM, ចំនួនអ្នកអានៈ 31ដង
ក្រុងព្រះសីហនុ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែត្រូវការយុទ្ធសាស្ត្រយូរអង្វែង និងការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាថា ការសាងសង់មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានពេញលេញ មិនមែនសង់ហើយមិនអាចដំណើរការបាននោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:50 PM, ចំនួនអ្នកអានៈ 15ដង
ទីភ្នាក់ងារអន្តរជាតិខាងលើនេះ បានសហការស៊ើបអង្កេតជាមួយ Ospaneration Lims និងបានរកឃើញអត្តលិករុស្ស៊ី សរុបមានដល់ទៅ ៣០២នាក់ ដែលត្រូវបានដកបញ្ឈរជើងរួចរាល់ផងដែរ។អត្តពលិករុស្ស៊ីប្រមាណជាង ៣០០នាក់ត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើយោងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:49 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិ
 ព័ត៌មានលម្អិត
|
|
|