| ADB អនុម័តផ្តល់ហិរញ្ញប្បទាន ២៩.៣ ពាន់លានដុល្លារ ដើម្បីពង្រឹងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក |
|
| ចុះថ្ងៃទី: 23-04-2026, 11:25 AM, ចំនួនអ្នកអានៈ 28ដង |
|
|
ប្រធាន ADB លោក Masato Kanda បានមានប្រសាសន៍ថា «ក្នុងឆ្នាំ២០២៥ ADB បានផ្តល់នូវ ទំហំនៃការគាំទ្រដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការកើនឡើង ២០% ធៀបនឹងឆ្នាំ២០២៤ និងផលជះរំពឹងទុកនៃការផ្តល់ការងារជាង ៣.៣ លានកន្លែង និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ១៨០ លាននាក់។ នេះបង្ហាញពីសមត្ថភាពរបស់ ADB ក្នុងការផ្តល់ការគាំទ្រក្នុងទំហំ និងល្បឿនមួយដែលឆ្លើយតបនឹងតម្រូវការក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ហិរញ្ញប្បទាន ២៩.៣ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៥ ព្រមទាំងជំរុញកំណែទម្រង់ស្ថាប័នសំខាន់ៗ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយការផ្លាស់ប្តូរ និងបង្វែរបញ្ហាប្រឈមទៅជាឱកាស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសានេះ។
របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ ADB ដែលបានចេញផ្សាយនៅថ្ងៃនេះ សង្ខេប ទិន្នន័យប្រតិបត្តិការ ស្ថាប័ន និងហិរញ្ញវត្ថុរបស់ធនាគារក្នុងឆ្នាំ២០២៥ ដែលជាឆ្នាំប្រកបដោយភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់។
ប្រាក់កម្ចី ហិរញ្ញប្បទានឥតសំណង ការវិនិយោគលើភាគហ៊ុន ការធានា និងជំនួយបច្ចេកទេស ដែលផ្តល់ជូនរដ្ឋាភិបាល និងវិស័យឯកជន បានកើនឡើង ២០% ឆ្នាំលើឆ្នាំ ដល់ ២៩.៣ ពាន់លានដុល្លារ ។ បន្ថែមពីលើចំនួននេះ គឺ ១៤.៧ ពាន់លានដុល្លារទៀត ដែលចូលរួមចំណែកពីដៃគូរបស់ ADB។
ការអភិវឌ្ឍវិស័យឯកជន គឺជាអាទិភាពដ៏សំខាន់សម្រាប់ ADB ក្នុងឆ្នាំ ២០២៥ ដែលមានទឹកប្រាក់ ៥.៥ ពាន់លានដុល្លារ នៃចំនួនសរុបដែល ADB បានអនុម័ត ហើយពាក់កណ្តាលនៃហិរញ្ញប្បទានដែលបានអនុម័តសម្រាប់វិស័យសាធារណៈគឺគាំទ្រដោយផ្ទាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ កំណែទម្រង់ និងស្ថាប័ន ដើម្បីទាក់ទាញការវិនិយោគឯកជន។ ADB មានសមត្ថភាពនិងបទពិសោធន៍លេចធ្លោ ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជន ដោយសារប្រតិបត្តិការរបស់ខ្លួនក្នុងវិស័យសាធារណៈ និងឯកជនត្រូវបានធ្វើសមាហរណកម្មជាដំណើរការប្រទាក់ក្រឡាគ្នា និងបញ្ចូលក្នុងតារាងតុល្យការរួមតែមួយ។
ADB បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨.៣ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីកណ្តាលខាងលិច (Central West Asia) ១.៤ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីបូព៌ា ៦៨០ លានដុល្លារសម្រាប់តំបន់ប៉ាស៊ីហ្វិក ៩.៧ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីខាងត្បូង និង ៩ ពាន់លានដុល្លារសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះមានថវិកាចំនួន ៣០២ លានដុល្លារសម្រាប់គម្រោងថ្នាក់តំបន់។ វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន និងគ្រប់គ្រងវិស័យសាធារណៈ គឺជាវិស័យគន្លឹះបីនៃការផ្តល់ហិរញ្ញប្បទាននេះ។
ADB បានអនុម័តការកែទម្រង់សំខាន់ៗរបស់ស្ថាប័ននៅឆ្នាំ ២០២៥ ដើម្បីផ្តល់នូវការគាំទ្រប្រកបដោយគុណភាពខ្ពស់ និង មានគោលដៅច្បាស់លាស់ដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ។ ការកែទម្រង់ទាំងនោះរួមមាន៖
* ការធ្វើវិសោធនកម្មលើធម្មនុញ្ញរបស់ ADB ដើម្បីដកចេញនូវដែនកំណត់នៃការផ្តល់ហិរញ្ញប្បទានរបស់ធនាគារ និងអនុញ្ញាតឱ្យមានការបង្កើនសមត្ថភាពផ្តល់ហិរញ្ញប្បទាន ៥០% ដោយមិនតម្រូវឱ្យមានការបង្កើនមូលធនទូទៅពីម្ចាស់ភាគហ៊ុន។
* ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថាមពលរបស់ខ្លួន ដើម្បីគាំទ្រកាន់តែប្រសើរ ដល់ការទទួលបាន និង សន្តិសុខថាមពល នៅក្នុងប្រទេសជាសមាជិកកំពុងអភិវឌ្ឍ។
* ការកែសម្រួល នីតិវិធីលទ្ធកម្ម ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ ADB ចំពោះគុណភាព និរន្តរភាព និង ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកា។
* វិធីសាស្រ្តថ្មីមួយដើម្បីគាំទ្រដល់ខ្សែច្រវាក់តម្លៃគន្លឹះនៃដំណើរការទាំងមូល ចាប់ពីការទាញយកសារធាតុរ៉ែសំខាន់ៗ រហូតដល់ការប្រែក្លាយវាទៅជាផលិតផលសម្រេច (critical minerals-to-manufacturing value chains) ដើម្បីធ្វើមូលធននីយកម្មប្រកបដោយទំនួលខុសត្រូវ និងនិរន្តរភាពលើតម្រូវការសម្ភារៈដែលចាំបាច់សម្រាប់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ 21ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក Wong គូសបញ្ជាក់ថា «ខ្ញុំមិនអាចនិយាយថាគ្មានផលរំខាននោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ 19ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ 20ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ 17ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ 23ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
តាមរប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ 19ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ 4ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។
ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ 26ដង
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពីរដ្ឋាភិបាលចិន ពាក់ព័ន្ធនឹងកុងត្រាក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុងតុលាការមជ្ឈត្តការអន្តរជាតិថា រឿងនេះមិនបានបង្កើតជាបញ្ហា រវាងរដ្ឋាភិបាលប៉ាណាម៉ា និងចិនឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 01:00 PM, ចំនួនអ្នកអានៈ 7ដង
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។
កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:56 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តតាកែវ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែឧសភា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។
អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:55 PM, ចំនួនអ្នកអានៈ 21ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:53 PM, ចំនួនអ្នកអានៈ 31ដង
ក្រុងព្រះសីហនុ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែត្រូវការយុទ្ធសាស្ត្រយូរអង្វែង និងការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាថា ការសាងសង់មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានពេញលេញ មិនមែនសង់ហើយមិនអាចដំណើរការបាននោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:50 PM, ចំនួនអ្នកអានៈ 15ដង
ទីភ្នាក់ងារអន្តរជាតិខាងលើនេះ បានសហការស៊ើបអង្កេតជាមួយ Ospaneration Lims និងបានរកឃើញអត្តលិករុស្ស៊ី សរុបមានដល់ទៅ ៣០២នាក់ ដែលត្រូវបានដកបញ្ឈរជើងរួចរាល់ផងដែរ។អត្តពលិករុស្ស៊ីប្រមាណជាង ៣០០នាក់ត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើយោងត
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 01-05-2026, 12:49 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិ
 ព័ត៌មានលម្អិត
|
|
|