រដ្ឋមន្រ្តីក្រសួងរ៉ែ បង្ហាញពីលក្ខណៈពិសេសនៃទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា
ចុះថ្ងៃទី: 21-04-2026, 05:03 AM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖បើតាមលោករដ្ឋមន្រ្តីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពលជាតិ។ ដោយបច្ចុប្បន្នកម្ពុជា មានប្រភពថាមពលបៃតងចំនួន៦៣.២% នៃថាមពលជាតិសរុប ហើយប្រភពថាមពលចម្បងគឺ វារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងជីវម៉ាស។ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានបង្ហាញពីលក្ខណៈពិសេសនៃដំណើរការផលិតនិងស្តុកថាមពលអគ្គិសនី ដែលដំណើរការដោយទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលប្រៀបដូចជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា។ ជាការកត់សម្គាល់គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ មានអនុភាព ១,០០០មេហ្គាវ៉ាត់ បានបោះទុនវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation មានតម្លៃ១ពាន់លានដុល្លារ បានក្លាយជាគម្រោងប្រវត្តិសាស្រ្តដំបូងគេនៅកម្ពុជា។ បច្ចុប្បន្នមានប្រទេសចំនួន៣ ក្នុងចំណោមសមាជិកអាស៊ានដែលកំពុងសាងសង់ក្នុងអំឡុងពេលតំណាលគ្នា ដោយវៀតណាម និងកម្ពុជា គ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩ដូចគ្នា និងប្រទេសហ្វីលីពីនគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០៣០ខាងមុខ។ ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ និងគម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលទទួលបានការគាំទ្រ និងជំរុញការវិនិយោគផ្ទាល់ពីលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ហើយការវិនិយោគលើ «គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ» នេះ ក៏ជាការដាក់ទុនវិនិយោគផ្នែកថាមពលដ៏ធំបំផុតនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុនចិនផងដែរ។ សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមេសា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ» ដែលគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០២៩ខាងមុខ
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 21-04-2026, 01:47 PM, ចំនួនអ្នកអានៈ​ 32ដង
កាលពីថ្ងៃចន្ទ ប្រភពដាច់ដោយឡែក ក៏បានប្រាប់ Reuters ដែរថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បន្តស្ថិតនៅ​សហរដ្ឋអាមេរិក ដោយបដិសេធសេចក្តីរាយការណ៍ដែលថា រូបលោកបានចេញដំណើរឆ្ពោះទៅប៉ាគីស្ថាន ដើម្បីចូលរួមកិច្ចចរចា។ ប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួល បាននិងកំពុងព្យាយាមបង្កើនកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 12:42 PM, ចំនួនអ្នកអានៈ​ 39ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែមេសា នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាលដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 12:35 PM, ចំនួនអ្នកអានៈ​ 32ដង
មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា សម្រាប់កិច្ចពិភាក្សាដែលត្រួតពិនិត្យដោយរដ្ឋមន្រ្តី Marco Rubio តែមិនបានលម្អិតទេថាមានមន្ត្រីណាខ្លះចូលរួម។ កិច្ចប្រជុំនេះត្រូវបានរាយការណ៍ដំបូងដោយកាសែតអាមេរិក Axios។ នៅក្នុងខែនេះ ក្រុមមន្ត្រីអាមេរិក និងគុយបា បានជួប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 12:33 PM, ចំនួនអ្នកអានៈ​ 32ដង
ការផ្លាស់ប្តូរមេដឹកនាំកំពូលនេះ គឺជាលទ្ធផលនៃផែនការបន្តវេនដ៏ហ្មត់ចត់ និងយូរអង្វែងរបស់ក្រុមប្រឹក្សាភិបាល Aspanspanle។ លោក Tim Cook ដែលបានដឹកនាំក្រុមហ៊ុនតាំងពីឆ្នាំ២០១១ បន្ទាប់ពីលោក Steve Jobs បានលើកឡើងថា លោកមានទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់លោក John Ternus។ លោក Cook បានថ្លែងថា៖ «John Ternus មានខួរក្បាលជាវិស្វករ មានព្រលឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:41 AM, ចំនួនអ្នកអានៈ​ 33ដង
រាជធានីភ្នំពេញ៖ សម្តេចតេជោ បានបញ្ជាក់ថា ព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយសម្តេចតេជោ ជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:39 AM, ចំនួនអ្នកអានៈ​ 49ដង
ការធ្វើកំណែទម្រង់ខាងលើមានគោលដៅពង្រឹងឧស្សាហកម្មយោធារបស់ជប៉ុន តែវាក៏ជាការបោះជំហានមួយដ៏ធំចេញកាន់តែឆ្ងាយពីរដ្ឋធម្មនុញ្ញសន្តិនិយម ហើយអាចនឹងបង្កើន ភានតានតឹងជាមួយចិនផងដែរ។ ការផ្លាស់ប្ដូររបស់ជប៉ុននៅពេលនេះកើតមានឡើងចំពេលសង្រ្គាមនៅអ៊ុយក្រែន និងក្នុងតំបន់មជ្ឈិមបូព៌ាបាន និងកំពុងធ្វើឱ្យការផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:37 AM, ចំនួនអ្នកអានៈ​ 43ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកាសពីការកាត់ចេញពី PL ត្រឹមរដូវកាលនេះ បន្ទាប់ពី West Ham United បានបញ្ចប់ក្នុងលទ្ធផល ០-០ នៅក្នុងផ្ទះរបស់ Crystal Palace នៃសប្តាហ៍ទី៣៣ កាលពីរាត្រីថ្ងៃចន្ទ។ ក្រុមបាល់ទាត់ Wolverhamton Wanderer បានក្លាយក្រុមដំបូងគេ ក្នុងចំណោម ៣ក្រុមដែលបានធ្លាក់ ចេញពីលីគកំពូលអង់គ្លេស Premier League 2025-26 បើទោះបីជានៅសល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:36 AM, ចំនួនអ្នកអានៈ​ 40ដង
តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក ស៊ី ជីនពីងក៏បានជំរុញឱ្យមានបទឈប់បាញ់ភ្លាមៗ និងពេញលេញ ហើយទទូចថាការដោះស្រាយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ាគួរតែធ្វើឡើងតាមរយៈនយោបាយ និងបណ្ដាញការទូត។ តាម Xinhua លោក ស៊ី ជីនពីងបានប្រាប់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ក្នុងកិច្ចសន្ទនាតាម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:33 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, យុវជនទាំង១១នាក់ដែលត្រូវបានចាប់ខ្លួននេះ មានទាំងអ្នកកាច់ផ្លាកលេខ, អ្នកកាន់ផ្លែដូងគប់ និងអ្នកកាន់ការ៉ូឡាគប់ឡាន។ លោកក៏បានអំពាវនាវ ដល់យុវជនដែលកំពុងរត់គេចខ្លួនជាចុងក្រោយ សូមចូលខ្លួនមកអធិការខណ្ឌដូនពេញ ដើម្បីដោះស្រាយជាពិសេសយុវជនអ្នកបង្កហេត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:29 AM, ចំនួនអ្នកអានៈ​ 49ដង
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ថ្មីៗនេះដែរ អ្នកវិទ្យាសាស្ត្របានកំពុងសិក្សាពីទំនាក់ទំនងនៃការលេងបាល់ទាត់ តាមរយៈការតែត (ប្រើក្បាល) និងជំងឺសរសៃប្រសាទ។ក្រុមអ្នកវិទ្យាសាស្រ្តមានការជឿជាក់ថា បាល់ទាត់ជំនាន់ថ្មីដែលត្រូវបានរចនាឡើងនាពេលខាងមុខ នឹងអាចជួយកាត់បន្ថយ ចំពោះការប៉ះទង្គិចខួរក្បាល បន្ទាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:27 AM, ចំនួនអ្នកអានៈ​ 34ដង
ព្រះវិហារ Yasukuni ស្ថិតក្នុងទីក្រុងតូក្យូគឺជាទីសក្ការៈសម្រាប់ឧទ្ទិសដល់វិញ្ញាណក្ខន្ធទាហាន និងមេដឹកនាំជប៉ុនដែលបានពលីជីវិតដើម្បីជាតិក្នុងសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែសម្រាប់ចិន និងកូរ៉េខាងត្បូង មេដឹកនាំ និងទាហានជប៉ុនទាំងនោះគឺជាឧក្រិដ្ឋជនសង្រ្គាមដែលបានឈ្លានពាន និងធ្វើបានប្រជាជាតិរបស់ពួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 11:20 AM, ចំនួនអ្នកអានៈ​ 47ដង
កិច្ចព្រមព្រៀងនេះ បានធ្វើឱ្យទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរកាន់តែស៊ីជម្រៅ ស្របពេលដែល Anthrospanic កំពុងប្រញាប់ប្រញាល់ពង្រឹងសមត្ថភាពម៉ូដែល AI របស់ខ្លួន។ ក្រុមហ៊ុន Amazon ដែលមានមូលដ្ឋាននៅទីក្រុង Seattle នឹងវិនិយោគ ៥ពាន់លានដុល្លារភ្លាមៗ ហើយទឹកប្រាក់ ២០ពាន់លានដុល្លារបន្ថែមទៀតនឹងត្រូវផ្ដល់ជូននៅពេលក្រោយ អាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 05:03 AM, ចំនួនអ្នកអានៈ​ 34ដង
រាជធានីភ្នំពេញ៖បើតាមលោករដ្ឋមន្រ្តីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្ត និងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ពិសេសការធានាបាននូវសន្តិសុខថាមពលជាតិ។ ដោយបច្ចុប្បន្នកម្ពុជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 04:55 AM, ចំនួនអ្នកអានៈ​ 59ដង
ការបញ្ជាក់ជំហរនេះធ្វើឡើងចំពេលបទឈប់បាញ់រយៈពេលពីរសប្តាហ៍នឹងត្រូវផុតកំណត់នៅថ្ងៃពុធខាងមុខ ខណៈដែលក្រុមអ្នកចរចាអាមេរិកបានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ប៉ុន្តែអ៊ីរ៉ង់នៅមិនទាន់បញ្ជាក់ពីការបញ្ជូនប្រតិភូរបស់ខ្លួនទៅចូលរួមឡើយ។ ប្រភពពីអ៊ីរ៉ង់បានបង្ហើបថា ទីក្រុងតេហេរ៉ង់ អាចនឹងមិនចូលរួម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 21-04-2026, 04:53 AM, ចំនួនអ្នកអានៈ​ 38ដង
ប្រទេសស៊ីរី ដែលត្រូវបានដកទណ្ឌកម្មភាគច្រើនពីលោកខាងលិចកាលពីចុងឆ្នាំមុន កំពុងស្វែងរកការធ្វើសមាហរណកម្មកាន់តែទូលំទូលាយទៅក្នុងសហគមន៍អន្តរជាតិ ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី លោក អះម៉ាត់ អាល់ហ្សារ៉ា (Ahmed al-Sharaa)។ គណៈកម្មការអឺរ៉ុប បានស្នើឱ្យមានការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិកា
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1017 នាក់
ម្សិលមិញ : 1315 នាក់
សរុបទាំងអស់ : 11313614 នាក់