កម្ពុជា ជំរុញគុនល្បុក្កតោចូលក្នុងព្រឹត្តិការណ៍ ២ធំៗ និងពង្រីកការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិនេះ ទៅកាន់អន្ដរជាតិ
ចុះថ្ងៃទី: 11-04-2026, 12:53 PM, ចំនួនអ្នកអានៈ 32ដង
នេះបើតាមប្រសាសន៍របស់លោក វ៉ាត់ ចំរើន បន្ទាប់ពីអង្គមហាសន្និបាតបញ្ចប់អាណត្តិទី៥ បន្ដអាណត្តិថ្មី បានជ្រើសតាំងលោកឡើងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២៦-២០៣០ ជំនួសលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភា ដែលបានសុំចូលនិវត្តន៍ពីតួនាទីប្រធានសហព័ន្ធ ដោយសារវ័យកាន់តែចាស់( ៨៤ឆ្នាំ) មិនអាចបន្ដដឹកនាំសហព័ន្ធទៀតបាន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាននឹងកំពុងខិតខំពង្រីកការអប់រំផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណជាតិនេះឲ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស ពិសេសក្នុងអាណត្តិថ្មី ដែលសហព័ន្ធមានបេសកកម្មដ៏សំខាន់ ក្នុងការជំរុញបញ្ចូលកីឡាគុនល្បុក្កតោ ទៅក្នុងព្រឹត្តិការណ៍កីឡា ២ធំៗ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ ក្នុងនាមសមាជិកប្រតិបត្តិអាណត្តិថ្មី លោកបានសម្ដែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ជោគជ័យជាច្រើន ក្នុងអាណត្តិចាស់ ដែលដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុណ ហើយលោកសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធ នឹងបន្ដពួតដៃគ្នា ដើម្បីជំរុញការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិឲ្យនេះឲ្យកាន់តែរីកចម្រើន ដោយផ្ដើមពីការនាំគ្នាថែរក្សាមរតកមនុស្ស ពិសេសព្រឹទ្ធាចារ្យ និងគ្រូបង្វឹកចាស់ៗ ដែលជាផ្នែកដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាលចំណេះដឹង ជំនាញ បច្ចេកទេស និងធនធានថ្មីៗបន្ថែមទៀត។ សម្រាប់អាណត្តិទី៦ មានការងារជាច្រើន ដែលត្រូវបន្ដអនុវត្ត និងជំរុញ ពិសេសត្រូវធានាឲ្យបាននូវការធ្វើឲ្យមានសុខដុមនីយកម្ម ក្នុងការដឹកនាំគ្រប់គ្រង ឆ្ពោះទៅរៀបចំឲ្យមានអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងស័ក្ដិសិទ្ធភាពក្នុងការរៀបចំ និងការដឹកនាំ ហើយបេសកកម្មដ៏សំខាន់ ដែលត្រូវបន្ដអាណត្តិចាស់នោះ គឺការព្យាយាមតស៊ូមតិ ក្នុងនាមកម្ពុជា គឺជាម្ចាស់ផ្ទះ ក្នុងការដាក់បញ្ចូលគុនល្បុក្កតោ ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលជាព្រឹត្តិការណ៍ដ៏ធំកម្រិត ៤៥ប្រទេសចូលរួម។ បន្ថែមលើនេះ ក៏មានភារកិច្ចសំខាន់ៗជាច្រើនទៀត នៅក្នុងអាណត្តិបន្ដបន្ទាប់ ត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំគុនល្បុក្កតោបន្ថែមទៅក្នុងសង្គម ជាពិសេសការអប់រំ និងពង្រីកការផ្សព្វផ្សាយទៅក្រៅប្រទេស។ កត្ដាទាំងអស់ ចាំបាច់ត្រូវមានឯកភាពផ្ទៃក្នុង មិនឲ្យមានគុនល្បុក្កតោណា ក្រៅពីការឯកភាពទូទាំងប្រទេសនោះទេ ដែលសហព័ន្ធត្រូវប្រមែប្រមូលកម្លាំង មកធ្វើការងារនេះ ដោយឈរលើស្មារតីសាមគ្គីភាពផ្ទៃក្នុងជាធំ សម្រាប់សម្រេចគោលដៅ និងជោគជ័យថ្មីៗទៅថ្ងៃអនាគត។ លោក វ៉ាត់ ចំរើន បន្ថែម។ សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦របស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺមានចំនួន ១៨រូប ក្នុងនោះក្រៅពីលោក វ៉ាត់ ចំរើន ជាប្រធាន គឺមានអនុប្រធាន ៤រូប និងមានលោក អ៊ួ តារា ជាអគ្គលេខាធិការ ព្រមទាំងអគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិក ១២រូបផ្សេងទៀត៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-04-2026, 03:03 PM, ចំនួនអ្នកអានៈ​ 30ដង
ការសម្រេចចិត្តជ្រើសរើសបុគ្គលិកនៅតៃវ៉ាន់នេះ គឺដោយសារទីនោះជាបណ្ដុំនៃអ្នកជំនាញផលិតឧបករណ៍ ពាក់កណ្តាលសម្រេច (Semiconductor) កម្រិតខ្ពស់បំផុតក្នុងលោក ជាពិសេសបច្ចេកវិទ្យាខ្នាតតូចបំផុតក្រោម ៧ ណានូម៉ែត្រ និង ២ ណានូម៉ែត្រ។ បន្ទះឈីបដែលផលិតចេញពីរោងចក្រ Terafab នេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់បច្ចេកវិទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 03:00 PM, ចំនួនអ្នកអានៈ​ 31ដង
សង្រ្គាម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ ៣ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសភិបាលធនាគារកណ្តាល នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោក ដែលកំពុងធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:58 PM, ចំនួនអ្នកអានៈ​ 36ដង
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌ CarNewsChina បានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះមានទំហំថាមពលរហូតដល់ 80kWh ដែលជាតួលេខដ៏ខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Plug-in Hybrid (PHEV)ដែលវាមានចំណុចខ្លាំងដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល គឺអាចបើកបរដ៏អស្ចារ្យដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ ៤០០គីឡូម៉ែត្រ (តាមស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:56 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ សូមរំឮកថា ជំនួប B នៃពានប្រចាំតំបន់ រវាងព្រះខ័នរាជស្វាយរៀង និងក្រុម Bangkok United ដំបូងឡើយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ប៉ុន្ដែជិត ២សប្ដាហ៍មុនការប្រកួតមកដល់ ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍ អំពីការសម្រេចពន្យាពេលការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:53 PM, ចំនួនអ្នកអានៈ​ 17ដង
ទណ្ឌកម្មនេះ កើតចញពីបញ្ហាកាន់កាប់ឆ្នាំ២០២៥ និងការរឹបអូសដោយបង្ខំនូវទីតាំងកែច្នៃមាសរបស់ក្រុមហ៊ុន BHMB ដែលជាក្រុមហ៊ុននីការ៉ាហ្កា បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយការវិនិយោគបរទេសពីក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនមួយចំនួនរងទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការជួយ ឱ្យរដ្ឋាភិបាលនីការ៉ាហ្គារកលុយបានពីមាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:48 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS ដែល ពិភាក្សាលើប្រធានបទ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក» ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ គឺជាការអត្តស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 33ដង
លោកស្រី Denise Brown អ្នកសម្របសម្រួលរបស់ UN ប្រចាំស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើប្រទេសនេះ ដែលជាប្រទេសធំមួយ មានប្រជាជនជាង៥០លាននាក់ និងសម្បួរទៅដោយធនធាន ដែលធ្លាប់ធ្វើឱ្យក្រុមមហាអំណាចបរទេស ធ្វើសង្រ្គាមដណ្តើមគ្នា។ លោកស្រីបានបន្តថា សកម្មភាពយង់ឃ្នងជាច្រើន ត្រូវបានកំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 31ដង
លោកស្រី ស៊ូជី បច្ចុប្បន្នមានអាយុ៨០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ២៧ឆ្នាំ ក្រោមបទចោទជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ បើតាមមេធាវីខាងលើ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយក្នុងអត្រា១ភាគ៦ ដែលស្មើនឹងរយៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:36 PM, ចំនួនអ្នកអានៈ​ 11ដង
ជុំវិញការវិនិយោគនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទះសេនស័ររូបភាពដែលប្រៀបដូចជា «ភ្នែកទិព្វ» របស់ម៉ាស៊ីន នឹងក្លាយជាគ្រឿងបង្គុំដែល «មិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI»។ លោកបានបន្ថែមថា ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:33 PM, ចំនួនអ្នកអានៈ​ 5ដង
ក្រសួងការបរទេសចិន បានឱ្យដឹងថា ថ្មីៗនេះ បញ្ញវន្តចិនប្រហែល ២០នាក់ ដែលទៅចូលរួមសន្និសីទអប់រំ ត្រូវបានគយ និងកងការពារព្រំដែនអាមេរិក (CBP) នៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma បដិសេធមិនឱ្យចូល និងសួរនាំមិនសមហេតុផល ទោះបីជាមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ចិនបានណែនាំពលរដ្ឋរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តត្បូងឃ្មុំ៖ ក្រុមគ្រួសារជនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ប្រេងឆា និងថវិកាមួយចំនួន ដែលសរុបជាថវិកា ចំនួន៦,៧លានរៀល។នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានស្រុកអីររាំងឪ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយសប្បុរសធម៌ របស់លោកបណ្ឌិត អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:23 AM, ចំនួនអ្នកអានៈ​ 40ដង
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ មិនបានទម្លាយឱ្យដឹងពីឈ្មោះរបស់អ្នកទោសដែលទទួលបានការលើកលែងទោស នោះទេ។ ការលើកលែង ឬបន្ធូរបន្ថយទោសតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអំឡុងថ្ងៃបុណ្យឯករាជ្យជាតិក្នុងខែមករា និងពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:21 AM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានទទូចថារាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ត្រូវតែហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ លោកបានបើកធ្វើសង្រ្គាមដោយចោទថា ទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែកៀកទៅនឹងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ជាការសន្និដ្ឋានមួយមិនទទួលបានការគាំទ្រពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធររាជធានី-ខេត្ត, ក្រុមការងារថ្នាក់ជាតិតាមក្រសួងស្ថាប័ន, កងកម្លាំងគ្រប់ប្រភេទ, វីរកងទ័ព, វីរនគរបាល បងប្អូនជនភៀសសឹកទាំងអស់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:06 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថា ការចាប់ខ្លួនជនកំណាចម្នាក់នេះ បានធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1183 នាក់
ម្សិលមិញ : 1075 នាក់
សរុបទាំងអស់ : 11307973 នាក់