ក្រុមអវកាសយានិកនៃបេសកកម្ម Artemis II ត្រឡប់មកដល់ផែនដីវិញដោយសុវត្ថិភាព ក្រោយការធ្វើដំណើរជុំវិញឋានព្រះចន្ទ
ចុះថ្ងៃទី: 11-04-2026, 12:47 PM, ចំនួនអ្នកអានៈ 33ដង
យានរបស់ពួកគេបានចុះមកដល់លើផ្ទៃសមុទ្រ នៅក្បែរឆ្នេរភាគខាងត្បូងរដ្ឋ California កាលពីម៉ោង៥ល្ងាច (ម៉ោងនៅអាមេរិក)។ វាជាការបញ្ចប់បេសកកម្មមួយ ដែលបាននាំមនុស្សទៅឆ្ងាយបំផុតពីផែនដី គិតមកទល់ពេលនេះ។ បេសកកម្ម Artemis II ដែលបានទៅហោះឆ្វែលជុំវិញព្រះចន្ទ នៅចម្ងាយប្រមាណជាង៤០៦ ០០០គីឡូម៉ែត្រពីផែនដី គឺជាបេសកកម្មលើកដំបូងដែលមានផ្ទុកអវកាសយានិក និងដើម្បីត្រួសត្រាយផ្លូវសម្រាប់គោលដៅនាំអវកាសយានិក ត្រឡប់ទៅដល់លើ​ផ្ទៃព្រះចន្ទសាជាថ្មី នៅក្នុងឆ្នាំ២០២៨។ នាថ្ងៃសុក្រ ទី១០ ខែមេសា អវកាសយានិកទាំង៤នាក់នៃបេសកកម្ម Artemis II របស់សហរដ្ឋអាមេរិក បានចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេលជិត១០ថ្ងៃ ក្នុងលំហអវកាស សម្រាប់ការធ្វើដំណើរជាលើកដំបូង ដោយមនុស្សទៅកាន់ឋានព្រះចន្ទ ក្នុងរយៈពេលកន្លះសតវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការចុះមកដល់ផ្ទៃផែនដីវិញដោយជោគជ័យនេះ បានដកចេញនូវឧបសគ្គចុងក្រោយដ៏សំខាន់ សម្រាប់យានអវកាស Orion ដែលផលិតដោយក្រុមហ៊ុន Lockheed Martin ពោលគឺវាបានបញ្ជាក់ថា យាន Orion អាចទ្រាំទ្រកម្លាំងកកិតដ៏ខ្លាំងសម្បើម នៃការវិលត្រឡប់ចូលស្រទាប់​បរិយាកាសផែនដី ក្រោយធ្វើដំណើរមកពីឋានព្រះចន្ទ។ កម្លាំងកកិតនឹងស្រទាប់បរិយាកាស បានធ្វើឱ្យផ្នែកខាងក្រៅរបស់យានអវកាស ឡើងកម្តៅរហូតដល់ ២៧៦០អង្សាសេឯណោះ។ គួរបញ្ជាក់ថា អវកាសយានិក Artemis II គឺជាក្រុមអវកាសយានិកដំបូងគេ ដែលបានធ្វើដំណើរទៅក្បែរឋានព្រះចន្ទ គិតចាប់តាំងពីសម័យកម្មវិធី Apollo របស់ទីភ្នាក់ងារអវកាស NASA កាលពីអំឡុង​ទសវត្សរ៍ឆ្នាំ១៩៦០-១៩៧០។ ពេលហោះឆ្វែលព្រះចន្ទ នៅចំហៀងដែលបែរចេញពីផែនដី ពួកគេបានធ្វើដំណើរដល់ចំណុចឆ្ងាយបំផុតមិនធ្លាប់មាន គឺ៤០៦ ៧១១គីឡូម៉ែត្រ លើសកំណត់ត្រាចាស់ ដែលមានចម្ងាយប្រហែល៤០០ ០០០គីឡូម៉ែត្រ សម្រេចបានដោយបេសកកម្ម Apollo 13 កាលពីឆ្នាំ១៩៧២។ លើកចុងក្រោយបង្អស់ ដែលអវកាសយានិកបានទៅជាន់លើផ្ទៃព្រះចន្ទ គឺក្នុងបេសកកម្ម Apollo 17 កាលពីចុងឆ្នាំ១៩៧២ ហើយមានតែសហរដ្ឋអាមេរិកមួយគត់ ដែលធ្លាប់បានធ្វើរឿងដ៏អស្ចារ្យមួយនេះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-04-2026, 03:03 PM, ចំនួនអ្នកអានៈ​ 30ដង
ការសម្រេចចិត្តជ្រើសរើសបុគ្គលិកនៅតៃវ៉ាន់នេះ គឺដោយសារទីនោះជាបណ្ដុំនៃអ្នកជំនាញផលិតឧបករណ៍ ពាក់កណ្តាលសម្រេច (Semiconductor) កម្រិតខ្ពស់បំផុតក្នុងលោក ជាពិសេសបច្ចេកវិទ្យាខ្នាតតូចបំផុតក្រោម ៧ ណានូម៉ែត្រ និង ២ ណានូម៉ែត្រ។ បន្ទះឈីបដែលផលិតចេញពីរោងចក្រ Terafab នេះ ត្រូវបានរំពឹងថានឹងប្រើប្រាស់សម្រាប់បច្ចេកវិទ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 03:00 PM, ចំនួនអ្នកអានៈ​ 36ដង
សង្រ្គាម គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទសំខាន់ ៣ នៃកិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសភិបាលធនាគារកណ្តាល នៅខាងក្រៅកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាធនាគារពិភពលោក ដែលកំពុងធ្វើឡើងក្នុងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:58 PM, ចំនួនអ្នកអានៈ​ 38ដង
បើយោងតាមការចុះផ្សាយពីគេហទំព័រព័ត៌ CarNewsChina បានឱ្យដឹងថា អាគុយជំនាន់ថ្មីនេះមានទំហំថាមពលរហូតដល់ 80kWh ដែលជាតួលេខដ៏ខ្ពស់បំផុតសម្រាប់រថយន្តប្រភេទ Plug-in Hybrid (PHEV)ដែលវាមានចំណុចខ្លាំងដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល គឺអាចបើកបរដ៏អស្ចារ្យដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ទៅ ៤០០គីឡូម៉ែត្រ (តាមស្ត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:56 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ សូមរំឮកថា ជំនួប B នៃពានប្រចាំតំបន់ រវាងព្រះខ័នរាជស្វាយរៀង និងក្រុម Bangkok United ដំបូងឡើយត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ ប៉ុន្ដែជិត ២សប្ដាហ៍មុនការប្រកួតមកដល់ ព្រះខ័នរាជស្វាយរៀងបានចេញសេចក្ដីថ្លែងការណ៍ អំពីការសម្រេចពន្យាពេលការប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:53 PM, ចំនួនអ្នកអានៈ​ 17ដង
ទណ្ឌកម្មនេះ កើតចញពីបញ្ហាកាន់កាប់ឆ្នាំ២០២៥ និងការរឹបអូសដោយបង្ខំនូវទីតាំងកែច្នៃមាសរបស់ក្រុមហ៊ុន BHMB ដែលជាក្រុមហ៊ុននីការ៉ាហ្កា បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយការវិនិយោគបរទេសពីក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនមួយចំនួនរងទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការជួយ ឱ្យរដ្ឋាភិបាលនីការ៉ាហ្គារកលុយបានពីមាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:48 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS ដែល ពិភាក្សាលើប្រធានបទ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក» ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ គឺជាការអត្តស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 33ដង
លោកស្រី Denise Brown អ្នកសម្របសម្រួលរបស់ UN ប្រចាំស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើប្រទេសនេះ ដែលជាប្រទេសធំមួយ មានប្រជាជនជាង៥០លាននាក់ និងសម្បួរទៅដោយធនធាន ដែលធ្លាប់ធ្វើឱ្យក្រុមមហាអំណាចបរទេស ធ្វើសង្រ្គាមដណ្តើមគ្នា។ លោកស្រីបានបន្តថា សកម្មភាពយង់ឃ្នងជាច្រើន ត្រូវបានកំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 31ដង
លោកស្រី ស៊ូជី បច្ចុប្បន្នមានអាយុ៨០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ២៧ឆ្នាំ ក្រោមបទចោទជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ បើតាមមេធាវីខាងលើ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយក្នុងអត្រា១ភាគ៦ ដែលស្មើនឹងរយៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:36 PM, ចំនួនអ្នកអានៈ​ 11ដង
ជុំវិញការវិនិយោគនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទះសេនស័ររូបភាពដែលប្រៀបដូចជា «ភ្នែកទិព្វ» របស់ម៉ាស៊ីន នឹងក្លាយជាគ្រឿងបង្គុំដែល «មិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI»។ លោកបានបន្ថែមថា ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:33 PM, ចំនួនអ្នកអានៈ​ 5ដង
ក្រសួងការបរទេសចិន បានឱ្យដឹងថា ថ្មីៗនេះ បញ្ញវន្តចិនប្រហែល ២០នាក់ ដែលទៅចូលរួមសន្និសីទអប់រំ ត្រូវបានគយ និងកងការពារព្រំដែនអាមេរិក (CBP) នៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma បដិសេធមិនឱ្យចូល និងសួរនាំមិនសមហេតុផល ទោះបីជាមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ចិនបានណែនាំពលរដ្ឋរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តត្បូងឃ្មុំ៖ ក្រុមគ្រួសារជនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ប្រេងឆា និងថវិកាមួយចំនួន ដែលសរុបជាថវិកា ចំនួន៦,៧លានរៀល។នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានស្រុកអីររាំងឪ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយសប្បុរសធម៌ របស់លោកបណ្ឌិត អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:23 AM, ចំនួនអ្នកអានៈ​ 40ដង
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ មិនបានទម្លាយឱ្យដឹងពីឈ្មោះរបស់អ្នកទោសដែលទទួលបានការលើកលែងទោស នោះទេ។ ការលើកលែង ឬបន្ធូរបន្ថយទោសតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអំឡុងថ្ងៃបុណ្យឯករាជ្យជាតិក្នុងខែមករា និងពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:21 AM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានទទូចថារាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ត្រូវតែហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ លោកបានបើកធ្វើសង្រ្គាមដោយចោទថា ទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែកៀកទៅនឹងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ជាការសន្និដ្ឋានមួយមិនទទួលបានការគាំទ្រពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធររាជធានី-ខេត្ត, ក្រុមការងារថ្នាក់ជាតិតាមក្រសួងស្ថាប័ន, កងកម្លាំងគ្រប់ប្រភេទ, វីរកងទ័ព, វីរនគរបាល បងប្អូនជនភៀសសឹកទាំងអស់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:06 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថា ការចាប់ខ្លួនជនកំណាចម្នាក់នេះ បានធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹក
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 1194 នាក់
ម្សិលមិញ : 1075 នាក់
សរុបទាំងអស់ : 11307984 នាក់