លោកបណ្ឌិត ថោង ខុន និងមន្ដ្រីជាន់ខ្ពស់ FIAS ប្ដេជ្ញារួមគ្នាគាំទ្រ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា
ចុះថ្ងៃទី: 09-04-2026, 10:06 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី៩ ខែមេសានេះ បានទទួលជួបសវនាការជាមួយលោក Suresh Gopi អគ្គលេខាធិការសហភាពកីឡាសាំបូអាស៊ី និងអូសេអានី (SUAO) តំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ (FIAS) ព្រមទាំងគ្រូបង្វឹកអន្ដរជាតិលោក Maxim Zubachev ដើម្បីពិភាក្សាការងារលើគម្រោងរៀបចំបង្កើតសហព័ន្ធ និងអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា។ នេះជាលើកទី២ ហើយ ដែលប្រធានអូឡាំពិកកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងសហព័ន្ធកីឡាសាំបូអន្ដរជាតិ ហើយលោកបណ្ឌិត ថោង ខុន ក៏ដូចជាមន្ដ្រីជាន់ខ្ពស់ FIAS សុទ្ធតែបានសម្ដែងនូវការប្ដេជ្ញារួមគ្នាគាំទ្រ និងជំរុញការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា។ តាមរយៈនេះ លោកទេសរដ្ឋមន្ដ្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការផ្ដួចផ្ដើម នៃដំណើរឆ្ពោះទៅរកការបង្កើតសហព័ន្ធកីឡាសាំបូនៅកម្ពុជា នឹងដំណើរការទៅដោយរលូន និងជោគជ័យ។ ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានស្នើសុំការគាំទ្រពីសហព័ន្ធកីឡាសាំបូអន្ដរជាតិ ៣ចំណុច ដើម្បីពង្រឹងការបណ្ដុះបណ្ដាល និងអភិវឌ្ឍគុណផលកីឡាករ-កីឡាការិនី ត្រៀមចូលរួមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្ដរជាតិ រួមមាន៖ ១. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្តុបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងមន្ត្រីបច្ចេកទេសដើម្បីឱ្យសហព័ន្ធកីឡាសាំបូកម្ពុជាមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចាប់ផ្តើមអភិវឌ្ឍកីឡា សាំបូនៅកម្ពុជា។ ២. ស្នើសុំ “FIAS” ជួយគាំទ្រដល់ការហ្វឹកហាត់កម្រិតខ្ពស់នៅក្រៅប្រទេសដើម្បីអភិវឌ្ឍគុណផលកីឡាករ-ការិនីសាំបូត្រៀម ចូលរួមការប្រកួតកីឡាសាំបូអន្តរជាតិ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងការប្រកួតផ្សេងៗទៀត។ ៣. ស្នើសុំ “FIAS” ជួយឧបត្ថម្ភគាំទ្រលើសម្ភារបរិក្ខាកីឡាសាំបូសម្រាប់ក្រុមកីឡាករ-ការិនីសាំបូធ្វើការហ្វឹកហាត់ឱ្យស្របតាមស្តង់ដាបច្ចេកទេសរបស់កីឡាសាំបូអន្តរជាតិ។ ជាការឆ្លើយតបលោក Suresh Gopi បានសម្ដែងក្ដីរីករាយ និងត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហការ និងគាំទ្រដល់ការអភិវឌ្ឍកីឡាសាំបូនៅកម្ពុជា ក្នុងនោះ៖ ទី១- FIAS នឹងចាត់តាំងនូវអ្នកជំនាញអន្ដរជាតិកម្រិតខ្ពស់ មកជួយបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្ដាល-ចៅក្រម នៅកម្ពុជា, ទី២-បញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ទៅហ្វឹកហាត់ជំនាញកម្រិតខ្ពស់ នៅបណ្ដាអភិវឌ្ឍន៍ផ្នែកកីឡាសាំបូ ដូចជាកាហ្សាក់ស្ថាន និងរុស្ស៊ីជាដើម និងទី៣-ការជួយឧបត្ថម្ភគាំទ្រផ្នែកសម្ភារបច្ចេកទេសកម្រិតស្ដង់ដារដល់កម្ពុជា។ ដោយហេតុនេះ លោកបានសំណូមពរដល់លោកបណ្ឌិត ថោង ខុន ជួយជំរុញ និងការគាំទ្រដល់ការបង្កើតសហព័ន្ធកីឡាសាំបូកម្ពុជា ឲ្យបានឆាប់រហ័ស ដើម្បីសហព័ន្ធកីឡាសាំបូអន្ដរជាតិ បានចាប់ផ្ដើមសកម្មភាព និងសហការជាមួយភាគីកម្ពុជា ក្នុងការជំរុញដល់ការអភិវឌ្ឍវិស័យកីឡានេះនៅកម្ពុជាឲ្យមានភាពរីកចម្រើន ប្រកបដោយគុណផលខ្ពស់ សម្រាប់ត្រៀមចូលរួមការប្រកួតនានា ទាំងក្នុង និងក្រៅប្រទេស។ សូមបញ្ជាក់ថា កីឡា SAMBO ជាកីឡាយុទ្ធគុន និងសិល្បៈការពារខ្លួន ដែលមានប្រភពដើមកំណើតពីអតីតសហភាពសូវៀត នៅឆ្នាំ១៩៣៨។ បន្ទាប់មកកីឡានេះបានពង្រីកខ្លួនទៅទូទាំងពិភពលោក និងបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយ FIAS ដែលត្រូវបានបង្កើតឡើងនៅទីក្រុងម៉ាឌ្រីត ក្នុងឆ្នាំ១៩៨៤។ សព្វថ្ងៃ FIAS គ្រប់គ្រងការអភិវឌ្ឍកីឡា Sport SAMBO, Combat SAMBO និង Beach SAMBO នៅទូទាំងពិភពលោក ដោយមានសមាជិកសហព័ន្ធជាតិចំនួន ១០៦ ហើយ FIAS ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០២១។ ក្រោយត្រូវបានទទួលស្គាល់ពេញលេញពីស្ថាប័ន IOC និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) កីឡាសាំបូ ត្រូវបានបញ្ជូលក្នុងព្រឹត្តិការណ៍កីឡាធំៗជាច្រើន ពិសេសនៅក្នុងទ្វីបអាស៊ី កីឡានេះ ត្រូវបានបញ្ចូលក្នុងព្រឹត្តិការណ៍មួយចំនួន ដែលរៀបចំដោយ OCA រួមមាន Asian Indoor & Martial Arts Games និង Asian Beach Games ហើយធ្លាប់បញ្ចូលនៅក្នុងកម្មវិធី Asian Games ហើយចំពោះមុខ OCA ក៏នឹងបញ្ចូលកីឡានេះ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅប្រទេសអ៊ូសបេគីស្ថានផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 19-04-2026, 02:09 PM, ចំនួនអ្នកអានៈ​ 50ដង
រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan បាននិយាយថា «អ៉ីស្រាអែលមិនមែនធ្វើដើម្បីសន្តិសុខរបស់ខ្លួនទេ គឺអ៉ីស្រាអែលចង់បានទឹកដីថែមទៀត។ បញ្ហាសន្តិសុខកំពុងត្រូវបានរដ្ឋាភិបាលនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រើជាលេស ដើម្បីកាន់កាប់ទឹកដី​បន្ថែម។ លោក Fidan បានបន្តថា អ៉ីស្រាអែលបានបំភាន់ភ្នែកអន្តរ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2026, 11:58 AM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ មានហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះឃ្លាំងនៅម្តុំបាក់ខែង ខណ្ឌជ្រោយចង្វារ។ នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងជួយអន្តរាគមន៍បាញ់ពន្លត់។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2026, 11:46 AM, ចំនួនអ្នកអានៈ​ 51ដង
លោក Lavrov ក៏បាននិយាយដែរថា​ អង្គការណាតូ (NATO) មិនស្ថិតក្នុងស្ថានភាពល្អប៉ុន្មានទេ ប៉ុន្តែរុស្ស៉ីមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់បក្សសម្ព័ន្ធយោធានេះឡើយ។រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Antalya ប្រទេសតួកគីយ៉េ ថាវាដល់ពេលហើយសម្រាប់ការសន្ទនាជាមួយសហរដ្ឋអា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 19-04-2026, 11:41 AM, ចំនួនអ្នកអានៈ​ 45ដង
យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា ការបាញ់មីស៉ីលខាងលើត្រូវបានធ្វើឡើង ក្បែរទីក្រុង Sinspano នៅភាគខាងកើតនៃប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោងខ្ទង់ ៦៖១០នាទីព្រឹក។ រី​ឯរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៉ីលបាលិស្ទីគទាំងនោះ ទំនងជាបានធ្លាក់នៅក្បែរឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ ដោយមិនមានការបំពាន​ចូលមកក្នុងតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 07:55 PM, ចំនួនអ្នកអានៈ​ 54ដង
មុននេះ ទិន្នន័យតាមដានចរាចរណ៍ផ្លូវសមុទ្រ បានបង្ហាញក្បួនកប៉ាល់ដឹកប្រេង​ ៨គ្រឿងកំពុងឆ្លងច្រកសមុទ្រ Hormuz ប៉ុន្តែក្រោយប្រកាសបេីកមិនទាន់បានមួយថ្ងៃផង អ៉ីរ៉ង់បាននិយាយថាខ្លួនកំពុងរៀបចំឡើងវិញនូវការគ្រប់គ្រងយោធាដ៏តឹងរ៉ឹងនៅលើផ្លូវទឹកដ៏សំខាន់នេះ។ ប្រភពពីសន្តិសុខដែនសមុទ្រ និងដឹកជញ្ជូន បានឱ្យដឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 06:14 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា យុវជនដែលគប់ និងវាយឡានអ្នកដទៃនៅតំបន់វត្តភ្នំ កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានចាប់ខ្លួន៦នាក់ហើយ ក្នុងចំណោមមនុស្សផ្សេងទៀតដែលកំពុងស្រាវជ្រាវចាប់ខ្លួន។ បើត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 04:00 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:56 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្បើយ ពីព្រះរោគមហារីកក្រពេញប្រូស្តាត (spanrostate cancer) ដែលនឹងព្យាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:55 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ទូលព្រះបង្គំ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឆាប់បានជាសះស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 03:50 PM, ចំនួនអ្នកអានៈ​ 52ដង
លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ជាការឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថាជាព័ត៌មានសម្ងាត់ បញ្ចេញដោយមេបញ្ជាការកំពូលអ៊ុយក្រែន លោក Oleksandr Syrskyi។ «ផ្អែកលើព័ត៌មានស៊ើបការណ៍សម្ងាត់ ការសាងសង់ផ្លូវនៅក្នុងតំបន់ដែលតភ្ជាប់ទៅកាន់អ៊ុយក្រែន និងការសាងសង់ម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:22 PM, ចំនួនអ្នកអានៈ​ 26ដង
នៅក្រោមកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៥ និងជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុនចាប់តាំងពីបានលុបចោលបម្រាមលក់អាវុធ ក្នុងឆ្នាំ២០១៤ និងសង្រ្គាមលោកលើកទី២មក អូស្ត្រាលីនឹងត្រូវចំណាយប្រាក់ ១០ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:19 PM, ចំនួនអ្នកអានៈ​ 51ដង
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ Air Force One លោក ត្រាំ ក៏បានបញ្ជាក់ដែរថាលោកប្រហែលជានឹងមិនបន្តបទឈប់បាញ់ជាមួយអ៉ីរ៉ង់នោះទេ នៅក្រោយពេលបទឈប់បាញ់នេះត្រូវអស់សុពលភាពនៅថ្ងៃពុធសប្ដាហ៍ក្រោយ។ «ខ្ញុំប្រហែលជានឹងមិនបន្តបទឈប់បាញ់នោះទេ ប៉ុន្តែការបិទខ្ទប់អាចនឹងត្រូវបន្តអនុវត្ត»។ នេះជាការគូសបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 02:18 PM, ចំនួនអ្នកអានៈ​ 38ដង
ឆ្លើយតបនឹងជ័យជម្នះនេះ ក្រុមហ៊ុន Aspanspanle បានថ្លែងអំណរគុណដល់តុលាការ និងបានបញ្ជាក់ថា៖ «ការសម្រេចនេះធានាថា យើងអាចបន្តផ្តល់មុខងារសុខភាពដ៏សំខាន់នេះដល់អ្នកប្រើប្រាស់របស់យើង។ អស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដែល Masimo បានធ្វើការវាយប្រហារតាមផ្លូវច្បាប់មកលើ Aspanspanle មិនឈប់ឈរ ហើយការចោទប្រកាន់ស្ទើរតែទាំងអស់របស់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:34 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនត្រូវចោទជា ចំនួន៨នាក់ ពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង Online Scam ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន៨ផ្សេងគ្នា ចេញដោយលោកគុជ តារ៉ា ច
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 18-04-2026, 12:26 PM, ចំនួនអ្នកអានៈ​ 45ដង
រាជធានីភ្នំពេញ៖លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី ១២-១៧ ខែមេសា មានប្រជាពលរដ្ឋចំនួន ១១៩ ៤៩០នាក់ បានទទួលសេវាដឹកជញ្ជួន ដោយឥតគិតថ្លៃ របស់ រដ្ឋាករ ស្វយ័តដឹកជញ្ជួនសាធារណៈរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ។ បើធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៥ មានចំនួន ៨៥ ៨៤៩នាក់ គឺមានការកើនឡើនចំ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 834 នាក់
ម្សិលមិញ : 1499 នាក់
សរុបទាំងអស់ : 11311381 នាក់