| សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល |
|
| ចុះថ្ងៃទី: 09-10-2026, 09:01 PM, ចំនួនអ្នកអានៈ 17ដង |
|
|
រាជធានីភ្នំពេញ៖ នាឱកាសថ្លែងសន្ទរកថាអញ្ជើញជាអធិបតីភាពក្នុងវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ជាមួយលោក ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាល្ងាចថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ស្ថានទូតវៀតណាមប្រចាំកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា ដែលបានសហការរៀបចំវេទិកានេះឡើង។ វត្តមានរបស់ធុរជនកម្ពុជា និងវៀតណាមលើទឹកដីកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងចំណាប់អារម្មណ៍របស់វិស័យឯកជន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចរវាងប្រទេសទាំងពីរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលធានាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ «បន្តស្តាប់ បន្តកែទម្រង់ បន្តសម្របសម្រួល និងបន្តដោះស្រាយបញ្ហាប្រឈម» ដើម្បីឱ្យវិនិយោគិនអាចចាប់ផ្តើម ពង្រីក និងបន្តវិនិយោគរយៈពេលវែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តបន្តផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការវិនិយោគ ពោលគឺសុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងការបន្តខិតខំប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។ យើងនឹងធ្វើជាដៃគូជាមួយវិស័យឯកជន នៅគ្រប់ដំណាក់កាលនៃការវិនិយោគ។ យើងនឹងបន្តស្តាប់ បន្តកែទម្រង់ បន្តសម្របសម្រួល និងបន្តដោះស្រាយបញ្ហាប្រឈមដើម្បីឱ្យវិនិយោគិននៅកម្ពុជា អាចចាប់ផ្តើមអាជីវកម្ម ពង្រីកប្រតិបត្តិការ និងបន្តវិនិយោគជាមួយយើងខ្ញុំក្នុងរយៈពេលវែង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កម្ពុជា និងវៀតណាមមានមូលដ្ឋានដ៏រឹងមាំ សម្រាប់បន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងធុរកិច្ច។ កម្ពុជា និងវៀតណាម មានព្រំដែនជាប់គ្នា និងវិស័យជាច្រើនដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក។ យើងត្រូវបន្តពង្រឹងការតភ្ជាប់ សម្រួលការវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្ម និងបង្កើតលក្ខខណ្ឌកាន់តែអំណោយផល ដើម្បីឱ្យវិស័យឯកជននៃប្រទេសទាំងពីរអាចធ្វើការជាមួយគ្នាបានកាន់តែងាយស្រួល និងបង្កើតតម្លៃបន្ថែមកាន់តែច្រើន។
ក្នុងន័យនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមលើកទឹកចិត្តដល់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បន្តស្វែងរកកាលានុវត្តភាពថ្មីៗ និងពង្រីកកិច្ចសហការពីការធ្វើពាណិជ្ជកម្ម ទៅកាន់ការវិនិយោគ ការផលិត ការកែច្នៃ និងការភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យបានកាន់តែច្រើន។
«ខ្ញុំសង្ឃឹមថា វេទិកានាថ្ងៃនេះនឹងមិនបញ្ចប់ត្រឹមការផ្លាស់ប្តូរ យោបល់ និងនាមប័ណ្ណអាជីវកម្មនោះទេ ដូចដែលឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម លើកឡើងក្នុងកិច្ចប្រជុំមុននេះ គឺរៀបចំនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ និងការគិតគូរថ្មីនៃយន្តការថ្មីមួយ ដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់យើង ហើយបានលើកកម្រិតរហូតដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំកិច្ចការងារនេះទាំងសងខាង ក្នុងការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់កម្ពុជា និងវៀតណាម សម្រាប់តភ្ជាប់ខ្សែច្រវ៉ាកផលិតកម្មនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញការពិភាក្សាប្រែក្លាយទៅជាដំណើរទស្សនកិច្ចសិក្សាដល់ទីតាំង ភាពជាដៃគូ កិច្ចព្រមព្រៀង, និងគម្រោងវិនិយោគជាក់ស្តែងនៅឆ្នាំ២០២៧ និងឆ្នាំបន្តបន្ទាប់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមជូនពរវេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងនាំមកនូវភាពជាដៃគូគម្រោងវិនិយោគ និងកាលានុវត្តភាពធុរកិច្ចថ្មីៗជាច្រើនសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា វេទិកានេះប្រព្រឹត្តទៅក្នុងពេលដែលស្ថានភាពតំបន់ និងសកលមានការប្រែប្រួលយ៉ាងឆាប់ និងស្មុគស្មាញដែលការណ៍នេះកំពុងជំរុញឱ្យមានការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់ និងការផ្លាស់ប្តូរនិន្នាការនៃការសម្រេចចិត្តក្នុងការវិនិយោគ។ ក្នុងបរិការណ៍នេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺកម្ពុជា និងវៀតណាមបន្តជ្រើសរើសយកការតភ្ជាប់កិច្ចសហប្រតិបត្តិការ និងការបំពេញឱ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែបន្តរក្សាបាននូវភាពរឹងមាំ និងស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងមានសន្ទុះកាន់តែខ្លាំង ទាំងក្នុងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:35 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍ និងចីរភាព ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:29 AM, ចំនួនអ្នកអានៈ 27ដង
ថ្លែងនៅទីស្នាក់ការកណ្តាល UN មុនធ្វើដំណើរទៅអេហ្ស៊ីបនៅថ្ងៃសុក្រស្អែកនេះ លោក ហ្គូតេរ៉េស បានប្រៀបធៀបការរាលដាលនៃសង្គ្រាមពីមជ្ឈិមបូព៌ា អ៊ុយក្រែន រហូតដល់ស៊ូដង់ ទៅនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលការប្រែប្រួលនៅតំបន់មួយអាចបំផ្លាញជីវភាពមនុស្សនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ លោកបានគូសបញ្ជាក់ថា៖ «ជម្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
|
|
|