| កម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀង និង MoU សំខាន់ៗចំនួន៦ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ |
|
| ចុះថ្ងៃទី: 09-10-2026, 06:11 PM, ចំនួនអ្នកអានៈ 38ដង |
|
|
រាជធានីភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំទ្វេភាគីប្រកបដោយផ្លែផ្ការួចមក នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញធ្វើជាអធិបតីភាពរួមគ្នាក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំខាន់ៗចំនួន ៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។
ឯកសារកិច្ចសហប្រតិបត្តិការទាំង ៦ ដែលត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ រួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តស្វាយរៀង។
២៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់រយៈពេល ២០២៦-២០៣០។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស និងការផ្សព្វផ្សាយស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៤៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៥៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៦៖ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទាំង ៦ នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាង»។ ឯកសារទាំងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះគតិយុត្តដ៏រឹងមាំក្នុងការជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ការពង្រឹងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ការរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន ការលើកកម្ពស់ធនធានមនុស្សតាមរយៈវិស័យអប់រំ និងការថែរក្សាចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រជាជាតិទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕














ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 13-11-2026, 08:53 PM, ចំនួនអ្នកអានៈ 36ដង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយលោក PAUL KAGAME ប្រធានាធិបតីសាធារណរដ្ឋរវ៉ាន់ដា នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ក្នុងឱកាសដែលលោកប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 08:48 PM, ចំនួនអ្នកអានៈ 21ដង
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និង ICT កូរ៉េខាងត្បូង លោក Bae Kyung-hoon បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្រុមហ៊ុន Nvidia បានបញ្ជាក់ថា នឹងបន្តអនុវត្តការសន្យាផ្គត់ផ្គង់ GPU ចំនួន២៦០,០០០គ្រឿងដល់កូរ៉េខាងត្បូង ទោះបីនាយកប្រតិបត្តិ លោក Jensen Huang បានលាលែងពីតំណែងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 08:47 PM, ចំនួនអ្នកអានៈ 24ដង
នៅក្នុងរបាយការណ៍សម្ងាត់ផ្ញើជូនរដ្ឋសមាជិកនៅថ្ងៃសុក្រនេះ IAEA បានបញ្ជាក់ថា ខ្លួនមិនទាន់ដឹងពីទីតាំងជាក់លាក់ ស្ថានភាពសុវត្ថិភាព ឬថាតើរោងចក្រចម្រាញ់ឥន្ធនៈ Isfahan (IFEP) មានផ្ទុកសារធាតុនុយក្លេអ៊ែរឬយ៉ាងណានោះទេ ដោយសារអ៊ីរ៉ង់មិនព្រមអនុញ្ញាតឱ្យក្រុមអធិការកិច្ចចូលពិនិត្យមើលទីតាំង ឬប្លង់រចនាឡើយ (Times of Israel)។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:58 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖នេះជាលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និសិទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី «ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន» នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារហ្វែ័រហ្វៀល ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលមានការចូលá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:47 PM, ចំនួនអ្នកអានៈ 28ដង
ខេត្តតាកែវ៖សមត្ថកិច្ចខេត្តតាកែវ បានប្រាប់ថា មនុស្សចំនួន៥នាក់ ដែលត្រូវកម្លាំងព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនរួមមាន៖ នាយនគរបាលមេប៉ុស្តិ៍រដ្ឋបាលឃុំសោម មេភូមិ (អតីតមេឃុំ) ឃុំសោម និងស្មៀនឃុំសោម ព្រមទាំងអ្នកពាក់ព័ន្ធ២នាក់ទៀត។
មន្ត្រីមូលដ្ឋាន៣នាក់ និងអ្នកពាក់ព័ន្ធ២នាក់ផ្សេងទៀត នៅក្នុងស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:43 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផូល ខាហ្គាម៉េ (Paul Kagame) ប្រធានាធិបតីប្រទេសរវ៉ាន់ដា បានជួបប្រជុំទ្វេភាគី ដោយបានជជែកលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងឱ្យកាន់តែល្អប្រសើរ។
បន្ទáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:35 PM, ចំនួនអ្នកអានៈ 39ដង
លោក Muzani បានឱ្យដឹងថា សភាជាន់ខ្ពស់ ដែលមានតួនាទីតាមច្បាប់ក្នុងការតែងតាំងអនុប្រធានាធិបតី នឹងផ្ញើលិខិតទៅប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ដើម្បីស្នើសុំឈ្មោះបេក្ខជនពីរនាក់ ហើយក៏បានបង្កើតក្រុមសមាជិកសភា៣៦នាក់ ដើម្បីពិនិត្យលក្ខណសម្បត្តិរបស់បេក្ខជនផងដែរ។ រហូតមកដល់ពេលនេះ មិនទាន់ដឹងថា លោáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 07:33 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖សម្រាប់ថ្ងៃទី១ នៃការបើកដំណើរការជាផ្លូវការ ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ គឺបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុវត្ថិភាព ដែលបង្កលក្ខណៈឲ្យភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករបានចូលទស្សនាដោយភាពកក់ក្ដៅជាទីបំផុត។
លោកសន្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:39 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖ ប្រទេសថៃ ដែលជាសមាជិកសង្កេតការណ៍ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ចាប់តាំងពីឆ្នាំ២០០៨ មក បានប្រកាសអំពីការបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ទោះបីជាប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នាយ៉ាងណាក្តី។
ក្នុងនាមប្រទេសសង្កេតការ គណៈប្រតិភូថៃ ដឹក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:36 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តកណ្ដាល៖ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ និងកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពី តំណាងអយ្យការ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់តែម្តង។
គួរឲ្យអាណិតអាសូរណាស់! កុមារ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:31 PM, ចំនួនអ្នកអានៈ 32ដង
ក្រសួងមហាផ្ទៃ បានចាត់ទុកថា ការទទួលមរណភាពនាយឧត្តមសេនីយ៍ គឺជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារទាំងមូល និងប្រទេសជាតិ ដែលបានបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិ។ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ត្រូវជាស្វាមី ឪពុក និងជីតា ដែលតែងតែបំពេញតួនាទី និងភារកិá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:23 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ជំនួបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះដែរ នៅទីស្តីការក្រសួងការពារជាតិ។នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយលោកវរសេនីយ៍ឯក អឺសហ្គូ ប៊ូលេនអូស (Ozgur Bulent Us) នាយការិយាល័យអនុព័ន្ធយោធាតួកគីយ៉េ ប្រចាំព្រះរាជាណាចកá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:12 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីកាណាដា នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីមធ្យោបាយពង្រឹងចំណងមិត្តភាព និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍áž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 05:01 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះចៅស្រី «ល្អហួស» ដែលបានខិតខំប្រឹងប្រែងរហូតសម្រេច បាននូវការគាំទ្រយ៉ាងលើសលប់ ពីសំណាក់អ្នកបោះឆ្នោតជាង ៤៥លាននាក់។ ការគាំទ្រដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យចៅស្រី «ល្អហួស» ឈរនៅលំដាប់លេខ១ ក្នុងចំណោមបេáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-11-2026, 04:58 PM, ចំនួនអ្នកអានៈ 27ដង
ការស៊ើបអង្កេតនេះកើតឡើងចំពេលក្រុមហ៊ុន Megasspaneed និងក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang មានទំនាក់ទំនងស្នេហាជាមួយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Megasspaneed លោកស្រី Alice Huang ដែលអាជ្ញាធរអាមេរិកសង្ស័យថា មានជាប់ពាក់ព័ន្ធនá
 ព័ត៌មានលម្អិត
|
|
|