| មហាសេដ្ឋីមានបំផុតនៅឥណ្ឌា ចង់ប្រែក្លាយកុំព្យូទ័រចាស់ៗឱ្យទៅជាកុំព្យូទ័រ AI តាមរយៈសេវា Cloud |
|
| ចុះថ្ងៃទី: 03-09-2026, 05:18 PM, ចំនួនអ្នកអានៈ 11ដង |
|
|
ក្រុមហ៊ុន Reliance Jio ដែលគ្រប់គ្រងដោយលោក Mukesh Ambani មហាសេដ្ឋីមានបំផុតនៅប្រទេសឥណ្ឌា បានពង្រីកសេវាកម្ម JioPC របស់ខ្លួន ដែលជាសេវាកម្មកុំព្យូទ័រ Cloud PC ឱ្យដំណើរការទូទាំងប្រទេសឥណ្ឌា សម្រាប់អ្នកប្រកបអាជីវកម្ម និងអ្នកប្រើប្រាស់ទូទៅដែលមានការតភ្ជាប់អ៊ីនធឺណិត។ គោលបំណងចម្បងនៃគំនិតផ្តួចផ្តើមនេះ គឺការប្រែក្លាយកុំព្យូទ័រចាស់ៗ (សូម្បីតែកុំព្យូទ័រដែលមានអាយុកាលរហូតដល់៨ឆ្នាំ) ឱ្យទៅជាកុំព្យូទ័រដែលមានសមត្ថភាពដំណើរការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីទំនើបៗបាន ដោយមិនបាច់ចំណាយប្រាក់ទិញកុំព្យូទ័រថ្មី ឬដំឡើងគ្រឿងបន្លាស់ (Hardware) ឡើយ។សេវាកម្ម JioPC ដំណើរការស្រដៀងទៅនឹងការទស្សនាវីដេអូតាមប្រព័ន្ធ Streaming ដែរ ក្នុងនោះរួមមាន៖
១៖ ការដំណើរការទិន្នន័យ បាន័យថារាល់ការគណនាសមត្ថភាពខ្ពស់ និងការដំណើរការកម្មវិធី AI ត្រូវធ្វើឡើងនៅលើទិន្នន័យមជ្ឈមណ្ឌល (Data Center) របស់ Jio រួចបញ្ជូនរូបភាព និងការងារមកបង្ហាញលើអេក្រង់កុំព្យូទ័ររបស់អ្នកប្រើប្រាស់តាមរយៈ Browsers។
២៖ ប្រព័ន្ធប្រតិបត្តិការ និងកម្លាំងម៉ាស៊ីន ពោលសេវាកម្មនេះដំណើរការលើប្រព័ន្ធ Ubuntu Linux ដោយផ្តល់នូវជម្រើស Virtual CPU រហូតដល់ ៨ គ្រាប់ (8 vCPUs), អេក្រង់ RAM 16GB និងអង្គចងចាំ Cloud Storage រហូតដល់ 1TB។
៣៖ សុវត្ថិភាពទិន្នន័យ បានន័យថារាល់ទិន្នន័យទាំងអស់ត្រូវរក្សាទុកនៅលើ Cloud Infrastructure របស់ Jio ដោយមិនផ្ទុកនៅក្នុងម៉ាស៊ីនផ្ទាល់ខ្លួនឡើយ។
យោងតាមទិន្នន័យពី IDC ទីផ្សារឥណ្ឌាមានកុំព្យូទ័រកំពុងប្រើប្រាស់ជាង ៦៥លានគ្រឿង ហើយអ្នកប្រើប្រាស់បច្ចុប្បន្នមានទម្លាប់ផ្លាស់ប្តូរកុំព្យូទ័រថ្មីរៀងរាល់ ៥ ទៅ ៦ ឆ្នាំម្តង (យូរជាងមុន)។ ការកើនឡើងនៃតម្លៃកុំព្យូទ័រថ្មីៗដែលមាន AI embedded បានធ្វើឱ្យអតិថិជន និងអាជីវកម្មធុនតូច-មធ្យម ពិបាកក្នុងការប្តូរម៉ាស៊ីនថ្មី។ សេវាកម្មរបស់លោក Ambani គឺជាដំណោះស្រាយមួយដែលឆ្លើយតបនឹងចំណុចនេះ ដោយប្តូរពី «ការទិញកុំព្យូទ័រថ្មី» មកជា «ការទិញកម្លាំងគណនា (Computing Power) តាមតម្រូវការ» វិញ។
សេវាកម្មនេះ ត្រូវបានគេដឹងថា មានតម្លៃសមរម្យមែនទែន ពោលកញ្ចប់ដំបូង (Entry-level) មានតម្លៃប្រមាណ ១.០០០ រូពី (ប្រហែល ១២ ដុល្លារអាមេរិក) សម្រាប់រយៈពេល ២ ខែ ដោយទទួលបាន RAM 8GB និង Cloud Storage 500GB។ កញ្ចប់ JioPC Ultra មានតម្លៃ ១.២០០ រូពី សម្រាប់ ២ ខែ (ឬ ៥.០០០ រូពី សម្រាប់ ១ ឆ្នាំ) ដោយទទួលបាន RAM 16GB និង Cloud Storage 1TB។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានកត់សម្គាល់ថា សេវាកម្ម Cloud PC នេះមិនបានធ្វើឱ្យកុំព្យូទ័រចាស់ប្រែជាថ្មីដោយផ្ទាល់នោះទេ ប៉ុន្តែវាពឹងផ្អែកទាំងស្រុងលើ ល្បឿន និងភាពរលូននៃអ៊ីនធឺណិត ដើម្បីដំណើរការកម្លាំងពីម៉ាស៊ីនមេ (Server) របស់ Reliance Jio មកកាន់ឧបករណ៍របស់អ្នកប្រើប្រាស់៕





ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ 41ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។
ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ 28ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ 39ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ 16ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ 55ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ 46ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ 40ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។
ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ 36ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។
Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ 40ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ 42ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕
ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ 34ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។
ថវិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ 15ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
|
|
|