ជូនដំណឹង! ក្រសួងវប្បធម៌ ប្រកាសទទួលពាក្យប្រកួត មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ដល់ថ្ងៃទី៣០ ខែកញ្ញា
ចុះថ្ងៃទី: 24-08-2026, 06:30 PM, ចំនួនអ្នកអានៈ 60ដង
រាជធានីភ្នំពេញ៖ការប្រកាសបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ នៅរោងហ្វេប៊ល (Fable Cinema) ក្រោមអធិបតីភាព លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសទទួលពាក្យប្រកួត មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា ចាប់ពីថ្ងៃនេះរហូដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ និងជាលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានលើកឡើងថា មហោស្រពនេះ មានគោលបំណងសំខាន់ៗចំនួន០៣ រួមមាន៖ *១. ជាយន្តការលើកទឹកចិត្ត៖ ព្រឹត្តិការណ៍នេះ នឹងផ្តល់ឱកាស ក៏ដូចជាជំរុញលើកទឹកចិត្តដល់យុវជនដែល ស្រឡាញ់វិស័យភាពយន្ត ឪ្យចូលរួមបញ្ចេញគំនិត ទស្សនៈ ព័ត៌មានដែលពួកគេមានហើយបង្កើតជាសាច់រឿង (Storytelling)ថ្មីៗ និងផលិតជាភាពយន្តប្រកបដោយភាពច្នៃប្រតិដ្ឋ។ លើសពីនេះ ក៏ជាការជំរុញយុវជនឲ្យចេះបង្កើតនូវការប្រាស្រ័យទាក់ទងគ្នា និងការចេះធ្វើការងារជាក្រុមផងដែរ។ *២. ជាយន្តការសម្រាប់វាស់ស្ទង់កម្រិតសមត្ថភាព៖ ព្រឹត្តិការណ៍នេះក៏នឹងក្លាយជាវេទិកាក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់ផលិតករវ័យក្មេងរបស់យើង ដែលជាចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពធនធានមនុស្ស រួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្តកម្ពុជាឲ្យកាន់តែមានភាពវិវវត្តន៍ឈានឡើង។ *៣. ជាយន្តការបង្កើនផលិតផលនិងព្រឹត្តិការណ៍វប្បធម៌៖ ព្រឹត្តិការណ៍នេះក៏នឹងបង្កើតនូវបរិយាកាសដ៏សំបូរបែបបន្ថែមទៀត នូវសកម្មភាពនិងព្រឹត្តិការណ៍វប្បធម៌នៅក្នុងប្រទេស ព្រមទាំងបង្កើតបាននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹម តែបម្រើឲ្យការកម្សាន្តប៉ុណ្ណោះទេ តែក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ ដែលនេះគឺជាអំណាចទន់ (Soft Power)របស់កម្ពុជា។ លោកបានបន្តថា លក្ខខណ្ឌនានានៃការចូលរួម កាលបរិច្ឆេទ គោលការណ៍វិនិច្ឆ័យនៃការជ្រើសរើស និងពានរង្វាន់របស់មហោស្រព ដូចខាងក្រោម៖ *១. អំពីលក្ខខណ្ឌនៃការចូលរួម៖ គ្រប់ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលដាក់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លី កម្ពុជាលើកទី៥ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖ - ស្នាដៃដែលផលិតដោយអ្នកនិពន្ធ និងអ្នកដឹកនាំរឿង ជាជនជាតិខ្មែរ - ស្នាដៃដែលបានផលិតក្រោយពី ខែមករា ឆ្នាំ២០២៤ និង ពុំធ្លាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិខ្នាតខ្លីកម្ពុជានាពេលកន្លងមក - ស្នាដៃដែលមានថិរវេលាបញ្ចាំងមិនលើសពី៣០នាទី (គិតបញ្ចូលទាំង Ending Credits) - ស្នាដៃដែលរួមបញ្ចូល៖ ភាពយន្ត (Fiction), ភាពយន្តឯកសារ( Documentary), គំនូរជីវចល (Animation) ដែលផលិតជាទម្រង់ឌីជីថល (16:9 Full HD) - ស្នាដៃភាពយន្តខ្នាតខ្លីត្រូវមានចំណងជើងរង ជាភាសាអង់គ្លេស (English Subtitle)។ ចំពោះស្នាដៃភាពយន្តខ្នាតខ្លី ដែលផលិតដោយជនបរទេស អាចដាក់ពាក្យចូលរួមចាក់បញ្ចាំង (មិនប្រកួតប្រជែង) ក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ឆ្នាំ២០២៦។ *២. អំពីកាលបរិច្ឆេទ ៖ - កាលបរិច្ឆេទរៀបចំពិធីបើកមហោស្រព នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ និង ពិធីបិទនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ - កាលបរិច្ឆេទនៃការទទួលពាក្យចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃ ជូនដំណឹងរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយអ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖ ១. ពាក្យស្នើសុំចូលរួមប្រកួតប្រជែង (Google Form) ២. ស្នាដៃភាពយន្តខ្លីជាទម្រង់ MP4 ៣. វីដេអូ Trailer ជាទម្រង់ MP4 រយៈពេល ៣០វិនាទី ៤. រូបភាពសកម្មភាពនៃការផលិត ចំនួន០៤សន្លឹកក្នុងទម្រង់ JPEG (High Resolution) ៥. រូបថតអ្នកដឹកនាំរឿង(Portrait) ចំនួន ០២សន្លឹកក្នុងទម្រង់ JPEG (High Resolution) ៦. រូបភាព Poster ចំនួន ០១សន្លឹកក្នុងទម្រង់ JPEG (High Resolution) សូមភ្ជាប់ឯកសារខាងលើ មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ដោយផ្ទាល់បន្ទាប់ពីធ្វើការដាក់ពាក្យតាមរយៈ Google Form រួច។ - កាលបរិច្ឆេទនៃការប្រកាសជ្រើសរើសស្នាដៃដែលបានជាប់ចូលរួមប្រកួតប្រជែងក្នុងមហោស្រព នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ *៣. អំពីគោលការណ៍វិនិច្ឆ័យនិងការជ្រើសរើស៖ - ស្នាដៃភាពយន្តខ្នាតខ្លីទាំងអស់ដែលត្រូវបានប្រកាសជ្រើសរើសបឋម នឹងត្រូវដាក់បញ្ចាំងជាសាធារណៈ នៅតាមបណ្តារោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ - ស្នាដៃភាពយន្តដែលបានដាក់ចូលរួមប្រកួតប្រជែងនឹងត្រូវវិនិច្ឆ័យជ្រើសរើសបឋម ដោយអនុគណៈកម្មការ មេប្រយោគវគ្គជម្រុះ ដើម្បីជ្រើសយកស្នាដៃភាពយន្តចំនួន០៥ចំណងជើង បន្តចូលរួមប្រកួតប្រជែង ក្នុងវគ្គផ្តាច់ព្រ័ត្រ។ - ការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅរាត្រីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ សាលសន្និសីទចតុម្មុខ។ គណៈកម្មកា រ មេប្រយោគវគ្គផ្តាច់ព្រ័ត្រនឹងប្រកាសជ្រើសរើសស្នាដៃភាពយន្តដែលល្អផ្តាច់គេដើម្បីប្រគល់ពានរង្វាន់។ *៤. អំពីជ័យលាភី និងរង្វាន់៖ នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ យើងមានពានរង្វាន់ធំចំនួន ៤ ដែលក្នុងនោះរួមមាន៖ - ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា - ពានជ័យលាភីលេខ២ (Silver Award) ទទួលបានពានប្រាក់ អមដោយថវិកា - ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបានពានសំរិទ្ធ អមដោយថវិកា - ពានរង្វាន់របស់មេប្រយោគ(Special Jury Award) ទទួលបានពាន អមដោយថវិកា។ សូមជម្រាបថា ក្រៅពីការបញ្ចាំងភាពយន្តសម្រាប់ការប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំការបណ្តុះបណ្តាល Cambodia FilmLab និងសិក្ខាសាលាភាពយន្ត Masterclass, Filmmaker’s Nights និង Networking Session ដែលនឹងអញ្ជើញវាគ្មិនជំនាញៗប្រកបដោយបទពិសោធន៍ ព្រមទាំងផលិតករថ្មីចាស់ជាច្រើនរូបចូលរួមពិភាក្សាចែករំលែកបទពិសោធន៍ និងធាតុចូលសំខាន់ៗក្នុងគោលបំណងជំរុញលើកកម្ពស់កម្រិតសមត្ថភាពធនធានមនុស្ស និងការពង្រឹងគុណភាពភាពយន្តកម្ពុជាផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ​ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ​ 14ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:35 AM, ចំនួនអ្នកអានៈ​ 31ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍ និងចីរភាព ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-10-2026, 06:29 AM, ចំនួនអ្នកអានៈ​ 27ដង
ថ្លែងនៅទីស្នាក់ការកណ្តាល UN មុនធ្វើដំណើរទៅអេហ្ស៊ីបនៅថ្ងៃសុក្រស្អែកនេះ លោក ហ្គូតេរ៉េស បានប្រៀបធៀបការរាលដាលនៃសង្គ្រាមពីមជ្ឈិមបូព៌ា អ៊ុយក្រែន រហូតដល់ស៊ូដង់ ទៅនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលការប្រែប្រួលនៅតំបន់មួយអាចបំផ្លាញជីវភាពមនុស្សនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ លោកបានគូសបញ្ជាក់ថា៖ «ជម្á
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ​ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩​ ខែតុលា​ ឆ្នាំ២០២៦​ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់​ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ​ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ​ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 652 នាក់
ម្សិលមិញ : 1926 នាក់
សរុបទាំងអស់ : 11531527 នាក់