ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥
ចុះថ្ងៃទី: 23-08-2026, 11:42 AM, ចំនួនអ្នកអានៈ 33ដង
រាជធានីភ្នំពេញ៖មុននឹងប្រោសព្រះរាជទាននូវព្រះរាជពិធីដ៏មានអត្ថន័យនេះ ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ក្នុងខេត្តចំនួន៥ មានកិត្តិយសបានអញ្ជើញទស្សនា ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ ព្រះទីនាំងទេវានិច្ឆ័យ គឺជាស្នាព្រះហស្ថដ៏ថ្លៃថ្លា របស់ព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ។ ព្រះទីនាំងទេវានិច្ឆ័យ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សម្រាប់ប្រារព្ធព្រះរាជពិធី បុណ្យយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះមហាក្សត្រ ជាកន្លែងសម្រាប់គោរពបូជា ថ្វាយទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះបរមរូបនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរ ជាកន្លែងសម្រាប់ប្រារព្ធ ព្រះរាជពិធីបុណ្យធំៗ តាមព្រះរាជប្បវេណីដ៏រុងរឿងរបស់ព្រះមហាក្សត្រខ្មែរ និងជាទីកន្លែងដ៏ខ្ពង់ខ្ពស់ សម្រាប់ទទួលគណៈប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្តជាដើម។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធិផលដ៏ថ្លៃ ថ្លារបស់ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជាអគារសិក្សា ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោសព្រះរាជទានដល់ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ឋិតក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីទទួលយកនូវព្រះរាជអំណោយអំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ក្នុងខេត្ត រតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង បានបន្តដំណើរទស្សនា ទីសក្ការៈដ៏ខ្ពង់ខ្ពស់មួយកន្លែងទៀត នៅក្នុងព្រះបរមរាជវាំង គឺបានថ្វាយបង្គំព្រះវិហារព្រះកែវមរកត។ ការចូលទស្សនានៅសកម្មភាពក្នុងទីសក្ការៈដ៏ខ្ពង់ខ្ពស់នេះ បានធ្វើអោយប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ក្នុងខេត្តចំនួន ៥ខាងលើ បានយល់ដឹងអំពីសម្បត្តិ បេត្តិកភណ្ឌនៃព្រះវិហារព្រះកែវមរកត ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទ សម្ដេច ព្រះនរោត្តម ព្រមទាំងព្រះពុទ្ធបដិមា និងវត្ថុសិល្បៈគ្រប់មុខ ដែលបានតម្កល់តាំងក្នុងព្រះវិហារ ព្រះកែវ មរកត គឺជាដង្វាយរបស់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្សខ្មែរ បានថ្វាយព្រះកែវមរកត ដើម្បីនាំមកនូវភាពត្រជាក់ត្រជុំ សេចក្តីសុខសន្តិភាព កើតមានក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីទុកជាកេរ្តិ៍តំណែលវប្បធម៌ សិល្បៈប្រពៃណីដ៏រុងរឿងរបស់ខ្មែរ ដែលធ្លាប់មានភាពល្បីល្បាញ តាំងពីបុរាណកាលតរៀងមកបន្សល់ ទុកដល់កូនចៅខ្មែរជំនាន់ក្រោយ។ បន្ទាប់មក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វ ព្រះរាជហឬទ័យប្រោសព្រះរាជទានប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដីក្នុងខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង បានចូល ក្រាបថ្វាយបង្គំគាល់ ទទួលយកនូវព្រះរាជអំណោយ ពីព្រះករុណាព្រះមហាក្សត្រនៅក្នុងបរិវេណព្រះបរម រាជវាំង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ អញ្ជើញចូលរួមក្នុងព្រះរាជពិធីដ៏មានសារៈសំខាន់នេះ មានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខ អ្នកការសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីរបស់ក្រុមសម្តេចឪជាច្រើនរូបទៀត។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬ ទ័យប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី មកពីខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តព្រៃវែង និងខេត្តកំពង់ឆ្នាំង មាន ចំនួនសរុប ៤៦រូប នៅពេលនេះ គឺជាភ័ព្វព្រេងសំណាងដ៏ខ្ពង់ខ្ពស់ សម្រាប់បងប្អូនគ្រប់រូប ដែលមានឱកាស បានក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ថ្វាយនូវសេចក្តីគោរពនឹករលឹក ក្នុងមនោសញ្ចេតនាគោរព អំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទាននូវមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាបងប្អូន កូនចៅ របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទូលថ្វាយនូវព្រះរាជសមិទ្ធផលដែលត្រូវ សម្ពោធទាំង៩កន្លែង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងឱកាសដ៏នក្ខត្តឬក្សនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហប្ញទ័យប្រោសព្រះរាជទាននូវព្រះរាជឱង្ការសំណេះសំណាល ដែលមានព្រះសូរ សៀងដើម ប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយសម្រាប់ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ទទួលបានក្នុងម្នាក់ៗ អង្ករ ចំនួន ០១បាវ ៥០គ.ក្រ. ត្រីខ ចំនួន ១០កំប៉ុង មី ចំនួន០២កេស ឃីតចំនួន ០១កញ្ចប់ (មុង១, ភួយ១, សារុង១, ក្រមា១), សៀវភៅ ២ក្បាល ប៊ិច ១ដើម ខ្មៅដៃ ១ដើម ខោខៀវ ឬសំពត់ខៀវ អាវស ចំនួន១សម្រាប់ សម្រាប់សិស្សានុសិស្ស, អាវរងាមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១ អាវយឺតមាន ស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ០១, បាយ ម្ហូប ផ្លែឈើ ទឹកក្រូច១កំប៉ុង ទឹកបរិសុទ្ធ១ដប សម្រាប់ម្នាក់ៗពិសារតាមផ្លូវ, ព្រះរាជទ្រព្យ ប្រទានសិស្សានុសិស្ស ចំនួន ១០០ពាន់រៀល, ប្រជារាស្ត្រ ចំនួន ១៥០,០០០រៀល, គ្រូបង្រៀន ចំនួន ២០០ពាន់រៀល, លោកនាយកសាលា ចំនួន ២៥០ពាន់រៀល ក្រុមប្រឹក្សាឃុំ ចំនួន៣០០,០០០រៀល, មន្ត្រីក្រុម សម្តេចឪ (ដឹកនាំមក-ជូន ដំណើរទៅវិញ) ចំនួន ១០០,០០០រៀល។ ក្នុងព្រះរាជកម្មវិធីបន្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងកាត់ខ្សែបូរជានិមិត្តរូបនៃការសម្ពោធព្រះរាជសមិទ្ធផល និងយាង ទតរូបភាពនូវព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយរបស់ព្រះករុណាព្រះមហាក្សត្រ មានដូចជា អគារសិក្សា ១កន្លែង នៅសាលាបឋមសិក្សា បរកែវ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី, ស្រះទឹក ចំនួន ៤កន្លែង ស្ថិតនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ១កន្លែង មានទំហំបណ្តោយ ៨០ម. ទទឹង ៦០ម. ជម្រៅ ៣ម., ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ១កន្លែង មានទំហំបណ្តោយ ៧០ម. ទទឹង ៦០ម. ជម្រៅ ៣ម., ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ២កន្លែង នៅវត្តអង្គត្នោត មានទំហំបណ្តោយ ៦០ម. ទទឹង ៤០ម. ជម្រៅ ៣ម. និងវត្តព្រៃមូល មានទំហំបណ្តោយ ៧០ម. ទទឹង ៥០ម. ជម្រៅ ៣ម. និងអណ្តូងទឹកខួងប្រើម៉ូទ័របូមទឹក ៤កន្លែង កម្លាំង ១,៥០សេះ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ចំនួន ៣២អណ្តូង មានឃុំពពេល ចំនួន ១០អណ្តូង ឃុំពេជចង្វារ ចំនួន ៧អណ្តូង ឃុំផ្សារ ចំនួន ១០អណ្តូង និងឃុំត្រពាំងចាន់ ចំនួន ៥អណ្តូង។ សូមជម្រាបថា ក្នុងឆ្នាំ២០២៦នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធព្រះរាជសមិទ្ធផលជានិមិត្តរូបចំនួន៤លើក មានសរុបចំនួន ៣៩កន្លែង ក្នុងខេត្តចំនួន១៤ មានអគារសិក្សា អគារពុទ្ធិកសិក្សា អគារសាលាបាលី ចំនួន ១០កន្លែង មានផ្លូវលំ ចាក់ដីបំពេញទីធ្លាសាលារៀន ចំនួន ៦កន្លែង មានជីក ស្តារស្រះទឹក ចំនួន ១៣កន្លែង និងអណ្តូងទឹក ចំនួន ១០កន្លែង។ ក្រៅពីព្រះរាជសមិទ្ធផលទាំងអស់ខាងលើ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក៏បានប្រោសព្រះរាជទានជាប្រចាំរៀងរាល់ឆ្នាំដល់ក្រុម សម្តេចឪ ចុះជួយអន្តរាគមន៍លើការងារបូមទឹកស្រោចស្រពសន្ទូងរាំងស្ងួត និងភ្ជួររាស់ជូនដល់បងប្អូន ប្រជារាស្ត្រជាកូនចៅរបស់ព្រះអង្គនៅតាមបណ្តាខេត្តផងដែរ។ ព្រះរាជសកម្មភាពដ៏ប្រពៃថ្លៃថ្លាក្នុងព្រះរាជពិធីសម្ពោធព្រះរាជសមិទ្ធិផលព្រះករុណាព្រះមហាក្សត្រ និងយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី នៅពេលនេះ មានបរិយាកាសដ៏សោមនស្សរីករាយ និងរាក់ទាក់ស្និទ្ធ ស្នាលជាទីបំផុតហើយក៏ជាមោទនភាពដ៏ខ្ពង់ខ្ពស់ សម្រាប់បងប្អូនប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ជាបងប្អូន កូនចៅ មានឱកាសចូលក្រាបថ្វាយ បង្គំគាល់ ថ្វាយព្រះពរ ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសដ៏ថ្លៃថ្លាដែលព្រះអង្គសព្វព្រះរាជហប្ញទ័យ សេ្តចយាងប្រោសព្រះរាជទាននូវព្រះរាជពិធីយាងសំណេះសំណាលសាកសួរសុខទុក្ខដ៏ឧត្តុង្គឧត្តមនេះ ធ្វើអោយប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី មានសេចក្តី រំភើបត្រេកអរ រកអ្វីប្រៀបផ្ទឹមពុំបាន និងសូមសំដែងនូវការចងចាំមិនភ្លេច ចំពោះព្រះមហាករុណាទិគុណ ដ៏ធំធេង ក្នុងទិវាប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រនេះ។ ព្រះរាជហប្ញទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ស្តេចយាងបំពេញព្រះរាជកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ ជាសក្ខីភាពបង្ហាញអោយឃើញថា ទុក្ខលំបាករបស់ប្រជារាស្ត្រ គឺជាទុក្ខលំបាករបស់ព្រះអង្គ ដែលបានបន្តស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តមពី សម្តេចឪ សម្តេចតា សម្តេចតាទួត ដែលព្រះអង្គមានព្រះរាជហប្ញទ័យទុកដាក់ដ៏ខ្ពង់ខ្ពស់នៅគ្រប់ ពេលវេលា ចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ ដើម្បីចូលរួមចំណែកជាមួយនឹងការខិតខំយកចិត្តទុកដាក់ពី សំណាក់រាជរដ្ឋាភិបាល ស្ថាប័នកំពូលជាតិ កាកបាទក្រហមកម្ពុជា និងសប្បុរសជនយើងនៅគ្រប់ មជ្ឈដ្ឋាន ក្នុងការជួយសង្គ្រោះប្រជារាស្ត្រក្រីក្រ ប្រជារាស្ត្រដែលងាយទទួលរងគ្រោះដោយធម្មជាតិ មានគ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួតជាដើម និងជួបប្រទះការលំបាកដោយឧប្បទ្ទវហេតុផ្សេងៗ បានយ៉ាងទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ ព្រះរាជហប្ញទ័យស្រលាញ់ថ្នាក់ថ្នម និងការប្រោសព្រះរាជទាន ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដើម្បីជួយសម្រាលដល់ការលំបាកក្នុងជីវភាពរបស់ប្រជារាស្ត្រ គ្រូបង្រៀន និងអាជ្ញាធរមកពីមូលដ្ឋានខាងលើនេះ ក៏ជាសក្ខីភាពបង្ហាញអោយឃើញយ៉ាងជាក់ច្បាស់ ទៀតថា ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជហឫទ័យផ្សាភ្ជាប់ជានិច្ចនូវភាពស្និទ្ធស្នាល ចំពោះ បងប្អូន កូនចៅរបស់ព្រះអង្គ ក៏ដូចជាប្រជារាស្ត្រក្រីក្រជនចាស់ជរា ជនពិការ កុមារកំព្រា កុមារអនាថា ជាដើម ដែលជួបការលំបាកតែងតែទទួលនូវព្រះរាជហឬទ័យសណ្ដោសប្រោសប្រណីធ្វើអោយកូនចៅ របស់ព្រះអង្គ មានភាពកក់ក្ដៅក្នុងជីវិត។ ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានថ្លែងនូវអំណរព្រះរាជគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះសព្ទសាធុការពរដ៏បរវមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ បានប្រកបតែនឹងសិរីសួស្តី ជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខមាលភាពដ៏ល្អបរិបូរណ៏ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្តសំបូរសប្បាយ ដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ជាដរាបតរៀងទៅ។ បន្ទាប់ពីព្រះរាជពិធីយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជ អំណោយដល់ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានចប់រួចរាល់ ប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី ជាបងប្អូន កូនចៅ បានក្រាបថ្វាយបង្គំលា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងខណៈនោះដែរ រថយន្តរបស់ក្រុមសម្តេចឪ បានដឹកជញ្ជួន បងប្អូនប្រជារាស្ត្រ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរដែនដី បានអញ្ជើញវិលត្រលប់ ពីព្រះបរមរាជវាំងទៅកាន់លំនៅដ្ឋានរៀងៗខ្លួន វិញប្រកបដោយសុវត្តិភាពខ្ពស់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ​ 28ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ​ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។ បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ​ 35ដង
(ប៉េកាំង)៖ ពេលថ្មីៗ​កន្លងទៅនេះ ​​មតិលោកខាងលិច​មួយចំនួនបាន​ឃោសនា​បំប៉ោង​​ម្តងទៀតអំពី​ "ការនាំ​ចេញរបស់ចិន​កើនឡើងយ៉ាង​គំហុក" ដោយអះអាងថា អតិរេក​ពាណិជ្ជកម្ម​របស់ចិន​កំពុង​បង្កជា​"សម្ពាធ"និង​"ផលប៉ះពាល់"ដល់​ទីផ្សារសកល ។ ​ទស្សនៈបែបនេះគឺជា​ការ​បន្ត​និង​ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​ពី​ការឃោ​ស​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ​ 2ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ​ 27ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ​ 18ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 251 នាក់
ម្សិលមិញ : 1303 នាក់
សរុបទាំងអស់ : 11452466 នាក់