លោក ស៊ូ សុជាតិ៖ ការអភិវឌ្ឍវិស័យមូលបត្រ មិនអាចពឹងផ្អែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការកសាងចំណេះដឹង និងការអភិវឌ្ឍធនធានមនុស្ស
ចុះថ្ងៃទី: 16-08-2026, 03:40 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់សាស្រ្តាចារ្យសាកលវិទ្យាល័យនៅតាមបណ្ដាខេត្ត ដើម្បីអាច យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកបន្តដល់និស្សិតអំពីបច្ចុប្បន្នភាពនៃវិស័យមូលបត្រនៅកម្ពុជា និងយន្តការនៃការជួញដូរមូលបត្រ ព្រមទាំងជំរុញការលើកកម្ពស់ការយល់ដឹងដល់វិនិយោគិនសក្ដានុពល អំពីឱកាស វិនិយោគក្នុងទីផ្សារមូលបត្រ ដើម្បីបង្កើតចំណូលអកម្មបន្ថែម និងជំរុញការចូលរួមវិនិយោគក្នុងទីផ្សារមូលបត្រនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយផ្សារមូលបត្រកម្ពុជា (ផមក) ដោយមានការគាំទ្រពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, កំពង់ផែស្វយ័តភ្នំពេញ, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក, ក្រុមហ៊ុនមូលបត្រ យាន់តា (ខេមបូឌា) ម.ក និងក្រុមហ៊ុនមូលបត្រ អ អេច ប៊ី (ខេមបូឌា) ម.ក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យមូលបត្រនៅកម្ពុជា” សម្រាប់សាស្ត្រាចារ្យសាកលវិទ្យាល័យ និងវិនិយោគិនសក្ដានុពលកម្រិត២ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងមានការចូលរួមពីលោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា។ ថ្លែងក្នុងកម្មវិធីនេះលោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យមូលបត្រ មិនអាចពឹងផ្អែកទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ ឬក្របខ័ណ្ឌបទប្បញ្ញត្តិតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការកសាងចំណេះដឹង ការបណ្តុះវប្បធម៌វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។ សាកលវិទ្យាល័យ និងសាស្ត្រាចារ្យ គឺជាកម្លាំងស្នូលក្នុងការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកវិនិយោគ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំ ដែលមានសមត្ថភាពចូលរួមជំរុញការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយចីរភាព និងបរិយាបន្ន”។ បន្ថែមពីនេះ លោក ហុង សុហួរ ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការវិនិយោគប្រកបដោយប្រសិទ្ធភាព មិនអាចពឹងផ្អែកតែលើចំណេះដឹងតែពីសៀវភៅតែមួយមុខនោះទេ ប៉ុន្តែត្រូវការចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការយល់ដឹងអំពីចិត្តសាស្ត្រក្នុងការវិនិយោគ និងការចាប់ផ្តើមសាកល្បងវិនិយោគដោយផ្ទាល់ក្នុងកម្រិតសមស្រប ដែលអាចជួយឱ្យវិនិយោគិនស្វែងយល់កាន់តែច្បាស់ពីទីផ្សារមូលបត្រ និងពង្រឹងទំនុកចិត្តក្នុងការសម្រេចចិត្តវិនិយោគ។ លោក ហុង សុហួរ ក៏បានលើកទឹកចិត្តឱ្យវិនិយោគិនប្រកាន់ខ្ជាប់នូវគោលការណ៍វិនិយោគបែបពិពិធកម្ម និងសិក្សាឱ្យបានស៊ីជម្រៅអំពីសក្តានុពលនៃទីផ្សារមូលបត្រ ព្រមទាំងធ្វើការសម្រេចចិត្តវិនិយោគដោយការទទួលខុសត្រូវ និងផ្អែកលើចំណេះដឹង ដែលនឹងជួយឱ្យវិនិយោគិនជៀសផុតពីការបោកប្រាស់ ព្រមទាំងចូលរួមចំណែកក្នុងការកសាងទំនុកចិត្ត និងអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិនាពេលអនាគត”។ សូមបញ្ជាក់ដែរថា សិក្ខាសាលាខាងលើនេះ មានការចូលរួមពីសាស្ត្រាចារ្យ មកពីសាកលវិទ្យាល័យអង្គរ, សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ, សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប, សាខាសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ខេត្តសៀមរាប, សាខាសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ខេត្តសៀមរាប, សាកលវិទ្យាល័យវ៉ាន់ដា សាខាខេត្តសៀមរាប, សាកលវិទ្យាល័យ អន្តរជាតិ សាខាខេត្តសៀមរាប, សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តសៀមរាប, សាលាអន្តរជាតិ យូ អេស អេ សាខាខេត្តសៀមរាប, វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ, សាកលវិទ្យា-ល័យជាតិបាត់ដំបង, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង, សាកលវិទ្យាល័យជាតិមានជ័យ, សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ និងវិនិយោគិនសក្ដានុពលក្នុងខេត្តសៀមរាប សរុបចំនួន ១០០ រូប៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-09-2026, 02:14 AM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តតាកែវ៖លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។ ការផ្ទេរភារកិច្ច និងតែង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:09 AM, ចំនួនអ្នកអានៈ​ 17ដង
ការវាយប្រហារដោយដ្រូនប្រមាណ ២០០គ្រឿងរបស់រុស្ស៉ី បានបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងបំផ្លាញស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងរដ្ឋធានីកៀវ។ ជាការឆ្លើយតប ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាកងទ័ពអ៊ុយក្រែនបានវាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រផលិតដ្រូនរបស់រុស្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:07 AM, ចំនួនអ្នកអានៈ​ 29ដង
អ្នកកាសែតសញ្ជាតិហ្វីលីពីន-អាមេរិក ដែលបានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ និងបច្ចុប្បន្នជាសហប្រធាននៃក្រុមប្រឹក្សាវិទ្យាសាស្ត្រអន្តរជាតិស្តីពី AI របស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើយុទ្ធនាការទាមទារឱ្យមានការបង្កើតច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រងលើ AI ដ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 02:05 AM, ចំនួនអ្នកអានៈ​ 7ដង
រាជធានីភ្នំពេញ៖រដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:59 AM, ចំនួនអ្នកអានៈ​ 6ដង
ត្រឹមពាក់កណ្តាលខែកញ្ញានេះ អាជ្ញាធរបានកត់ត្រាករណីឆ្លងសរុបចំនួន ៧,២០០ករណី នៅទូទាំងខេត្តចំនួន ៧ ដោយក្នុងនោះមានអ្នកស្លាប់កើនដល់ ៣,៤៧៥នាក់។ មន្ត្រីជំនាញរបស់ WHO លោក Olivier le Polain បានបញ្ជាក់ថា ខណៈដែលការចម្លងនៅក្នុងខេត្ត Ituri ចាប់ផ្តើមថយចុះ ប៉ុន្តែនៅក្នុងខេត្ត North Kivu វិញ ចំនួនករណីឆ្លងថ្មី និងអ្នកស្លាប់ប្រចា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-09-2026, 01:58 AM, ចំនួនអ្នកអានៈ​ 42ដង
មជ្ឈមណ្ឌលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតជាតិរបស់ព្រីតថេន (NCSC) បានបញ្ជាក់ថាក្រុមហេគឃ័រទាំងនោះ បានប្រើប្រាស់មេរោគឈ្មោះ «CHOSEN BRICK» តាមរយៈការផ្ញើសារលួងលោមបោកបញ្ឆោតលើ WhatsAspanspan និង Telegram ដើម្បីលួចសារ អ៊ីមែល បញ្ជីទំនាក់ទំនង ថតអេក្រង់ និងថែមទាំងអាចលួចបើកមីក្រូហ្វូនរបស់ឧបករណ៍ជនរងគ្រោះទៀតផង។ នៅក្នុងករណីខ្លះ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:20 PM, ចំនួនអ្នកអានៈ​ 32ដង
រាជធានីភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែង លោក ពេជ្រ ស្រស់ រួមទាំងសមាជិកគណបក្សយុវជនកម្ពុជា ចំនួន៤រូប ពីសមាសភាពប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញអនុក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:15 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងឳកាសលោករដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកបានថ្លែងបានប្រាប់អ្នកសារព៍ត៌មានយ៉ាងដូច្នេះថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:11 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានសម្ដែងនូវការស្វាគមន៍ និងចាត់ទុកវត្តមានរបស់ប្រតិភូបញ្ជាការដ្ឋានការពារគោលដៅ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព និងវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រសួងសន្តិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:04 PM, ចំនួនអ្នកអានៈ​ 28ដង
វិធានការថ្មីចុងក្រោយនេះ នាំឱ្យផលិតផលរបស់កាណាដាជាប់ពន្ធគយក្នុងអត្រា ៥០ភាគរយ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកថាពន្ធទាំងនេះ គ្របដណ្តប់តែលើចំណែកតូចមួយប៉ុណ្ណោះនៃពាណិជ្ជកម្មទ្វេភាគីសរុប។ ពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញកាណាដា បានចូលជាធរមានហើយ នាថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយឈីស និងទូកម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:02 PM, ចំនួនអ្នកអានៈ​ 25ដង
អតីតកីឡាករក្លិបអង់គ្លេស Liverspanool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។ Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 05:00 PM, ចំនួនអ្នកអានៈ​ 28ដង
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យម្នាក់របស់កងកម្លាំងអវកាសអាមេរិក បានឱ្យដឹងដូច្នេះថា «សហរដ្ឋអាមេរិក មានអាវុធសម្រាប់គ្រប់គ្រងអវកាស ស្ថិតនៅលើគន្លងតារាវិថី ដែលមានសមត្ថភាពការពារប្រឆាំងនឹងសកម្មភាពអរិភាពរបស់សត្រូវ»។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់លម្អិត ថាតើវាជាប្រភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:58 PM, ចំនួនអ្នកអានៈ​ 30ដង
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ បដិសេធ ចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា៕ ទស្សនាវិដេអូ៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:54 PM, ចំនួនអ្នកអានៈ​ 24ដង
ចេញពីតំបន់ Darfur បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ប្រទេសស៊ូដង់ ប្រធានប្រតិបត្តិស្តីទីនៃ WFP លោក Carl Skau ប្រាប់ Reuters ថាទោះបីជាការចូលទៅដល់តំបន់គោលដៅធ្លាប់ជាឧបសគ្គដ៏ធំបំផុត សម្រាប់អ្នកធ្វើការងារមនុស្សធម៌កន្លងទៅក៏ដោយ ប៉ុន្តែពេលនេះយើងអាចចូលមកដល់ហើយ តែមិនអាចផ្តល់សេវាបានពេញលេញទេ ដោយសារតែកង្វះខាតថវិកា។ ថវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-09-2026, 04:52 PM, ចំនួនអ្នកអានៈ​ 4ដង
លោក Abbas Araghchi ដែលជារដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងមកកាន់ទីក្រុងប៉េកាំង នាថ្ងៃពុធស្អែកនេះ ហើយជួបរដ្ឋមន្រ្តីការបរទេសលោក លោក Wang Yi។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ ដែលទើបបានជួបគ្នាចុង
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 767 នាក់
ម្សិលមិញ : 1798 នាក់
សរុបទាំងអស់ : 11489388 នាក់