| ក្រុមហ៊ុន SpaceX បំបែកកំណត់ត្រាចំណូលស្ទុះកើនឡើងជិតទ្វេដង ខណៈការចំណាយលើ AI និងផ្កាយរណប Starlink ហក់ឡើងដល់កម្រិតកំពូល |
|
| ចុះថ្ងៃទី: 06-08-2026, 05:13 AM, ចំនួនអ្នកអានៈ 35ដង |
|
|
លទ្ធផលនេះបានផ្តល់ឱ្យអ្នកវិនិយោគនូវការសាកល្បងដំបូង លើតម្លៃទីផ្សារ ១.៧៥ ទ្រីលានដុល្លារ របស់ SpaceX ថា តើប្រាក់ចំណេញពី Starlink អាចទ្រទ្រង់ការចំណាយលើ AI និងរ៉ុក្កែតជំនាន់ក្រោយបានឬទេ។ ទោះបីជាចំណូលកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ ការចំណាយលើដើមទុន (Capital Expenditure) របស់ SpaceX បានហក់ឡើងយ៉ាងខ្លាំងដល់ជាង ១៨ ពាន់លានដុល្លារ (ធៀបនឹង ២.៨៣ ពាន់លានដុល្លារកាលពីឆ្នាំមុន) ដោយសារការចាក់ទុនយ៉ាងសន្ធឹកសន្ធាប់លើផ្នែក AI និងការកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Centers) ដោយប្រើប្រាស់ hardware របស់ Nvidia។
ក្រុមហ៊ុន SpaceX បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដំបូងបង្អស់របស់ខ្លួន បន្ទាប់ពីបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈ (IPO) ដោយបង្ហាញពីការកើនឡើងនៃប្រាក់ចំណូលជិតទ្វេដង រហូតដល់ ៧.៨ ពាន់លានដុល្លារ នៅក្នុងត្រីមាសទីពីរ។ ការលូតលាស់យ៉ាងលឿននេះ ត្រូវបានរុញច្រានដោយសេវាអ៊ីនធឺណិតផ្កាយរណប Starlink ដែលកើនឡើង ៦៦% (ស្មើនឹងជាងពាក់កណ្តាលនៃចំណូលសរុប) និងអាជីវកម្មផ្នែកបញ្ញាសិប្បនិម្មិត (AI) ដែលហក់ឡើងប្រមាណ ២៥០%។ ជាមួយគ្នានេះ ចំនួនអ្នកជាវសេវា Starlink បានកើនឡើងទ្វេដងរហូតដល់ ១២ លាននាក់ ហើយក្រុមហ៊ុនមានគោលដៅពង្រីកសេវាឱ្យគ្របដណ្តប់លើបណ្តាញទូរស័ព្ទចល័ត ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍ធំៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
ស្ថាបនិកក្រុមហ៊ុន លោក Elon Musk បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអ្នកវិនិយោគថា៖ «យើងកំពុងកសាងសមត្ថភាព AI compute ក្នុងទំហំធំលឿនជាងនរណាៗទាំងអស់ យើងជឿជាក់បែបនេះ ហើយយើងកំពុងកែលម្អម៉ូដែល AI របស់យើឱ្យកាន់តែល្អប្រសើរឡើងយ៉ាងខ្លាំង» ដោយលោកបានបន្ថែមថាក្រុមហ៊ុនរំពឹងថានឹងទទួលបានអត្រាប្រាក់ចំណូលប្រចាំឆ្នាំ ១០០ ពាន់លានដុល្លារត្រឹមខែធ្នូ។
ទោះជាយ៉ាងណា យុទ្ធសាស្ត្រយកប្រាក់ចំណេញពី Starlink មកទ្រទ្រង់ការចំណាយដ៏មហិមាលើ AI និងការអភិវឌ្ឍរ៉ុក្កែត Starship បានបង្កើតឱ្យមានទស្សនៈចម្រុះពីអ្នកវិភាគ។ លោក Thomas Monteiro អ្នកវិភាគនៅ Investing.com បានកត់សម្គាល់ថា៖ «សំណួរខ្នាតធំសម្រាប់ត្រីមាសដំបូងរបស់ SpaceX ក្នុងនាមជាក្រុមហ៊ុនសាធារណៈ គឺថាប្រព័ន្ធនៅពីក្រោយសាច់រឿងនេះដំណើរការពិតប្រាកដដែរឬទេ ហើយលើសំណួរនេះ លោក Elon Musk និងក្រុមការងាររបស់លោកបានបង្ហាញនូវចំណុចវិជ្ជមានមួយចំនួន»។ ខណៈដែលការខាតបង់ប្រតិបត្តិការសរុបបានថយចុះមកត្រឹម ១៤៣ លានដុល្លារ តម្លៃភាគហ៊ុនរបស់ SpaceX បានជួបប្រទះការប្រែប្រួល និងធ្លាក់ចុះ ៧.៥% ក្នុងការជួញដូរបន្ទាប់ពីម៉ោងធ្វើការ ដោយសារក្តីបារម្ភលើការចំណាយ និងការផុតកំណត់នៃរយៈពេលហាមឃាត់ការលក់ភាគហ៊ុន (lock-up period) បន្ទាប់ពី IPO៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ 28ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។
បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ 36ដង
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ មតិលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងម្តងទៀតអំពី "ការនាំចេញរបស់ចិនកើនឡើងយ៉ាងគំហុក" ដោយអះអាងថា អតិរេកពាណិជ្ជកម្មរបស់ចិនកំពុងបង្កជា"សម្ពាធ"និង"ផលប៉ះពាល់"ដល់ទីផ្សារសកល ។ ទស្សនៈបែបនេះគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយពីការឃោសន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ 3ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ 28ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ 43ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ 18ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
|
|
|