| Alibaba ដាក់បង្ហាញ Qwen3.8-Max៖ AI យក្សថ្មីសមត្ថភាពខ្ពស់បំផុត និងមានទំហំដេញប្រកៀកគូប្រជែង Moonshot |
|
| ចុះថ្ងៃទី: 04-08-2026, 11:46 AM, ចំនួនអ្នកអានៈ 34ដង |
|
|
ការប្រកួតប្រជែងបង្កើត AI របស់ក្រុមហ៊ុនចិន កំពុងតែមានភាពស្រួចស្រាល់ និងឆាប់រហ័ស ក្នុងការសាងសង់ប្រព័ន្ធដែលមានថាមពលខ្លាំង ប៉ុន្តែព្យាយាមរក្សាថ្លៃចំណាយប្រតិបត្តិការឱ្យនៅទាប។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យាចិននិយមបញ្ចេញទិន្នន័យប៉ារ៉ាម៉ែត្រ (ខ្នាតវាស់ទំហំទិន្នន័យ និងការគណនា) ជាសាធារណៈ ដើម្បីទាក់ទាញសហគមន៍អ្នកអភិវឌ្ឍន៍ (Developers) ដោយសារម៉ូដែលរបស់ពួកគេភាគច្រើនជាប្រភេទ Open-weight ដែលអនុញ្ញាតឱ្យគេទាញយកទៅប្រើប្រាស់ និងកែច្នៃបាន ដោយខុសពីក្រុមហ៊ុនអាមេរិកដូចជា OpenAI, Anthropic និង Google ដែលមិនដែលបង្ហាញចំនួនប៉ារ៉ាម៉ែត្រនៃម៉ូដែល Closed-source របស់ខ្លួនឡើយ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba បានប្រកាសដាក់បង្ហាញនូវអ្វីដែលខ្លួនអះអាងថាជាម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ធំបំផុត និងមានសមត្ថភាពខ្លាំងបំផុតរបស់ខ្លួន គឺ Qwen3.8-Max។ AI ថ្មីនេះមានទំហំប៉ារ៉ាម៉ែត្រ (Parameters) រហូតដល់ ២,៤ ទ្រីលាន (Trillion) ដែលមានទំហំដេញប្រកៀកប្រកិតទៅនឹងម៉ូដែល Kimi K3 (២,៨ ទ្រីលានប៉ារ៉ាម៉ែត្រ) របស់ក្រុមហ៊ុនគូប្រជែងក្នុងស្រុក Moonshot AI ដែលបានដាក់ចេញកាលពីខែមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ផ្អែកលើការប្រកាសនៅលើភ្លេតហ្វមវាយតម្លៃ AI សកល Arena.AI ម៉ូដែល Qwen3.8-Max បានស្ទុះឡើងទៅកាន់ចំណាត់ថ្នាក់លេខ ១ ភ្លាមៗ ក្នុងចំណោមម៉ូដែល AI ចិនផ្នែកអត្ថបទ (Text)។ កាន់តែពិសេសជាងនេះទៅទៀត នៅក្នុងផ្នែកវិភាគរូបភាព និងទិន្នន័យមើលឃើញផ្សេងទៀត (Visual material) Qwen3.8-Max បានដណ្តើមបានចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក ដោយស្ថិតនៅពីក្រោយតែម៉ូដែល Claude Fable 5 របស់ក្រុមហ៊ុន Anthropic ប៉ុណ្ណោះ។
ដើម្បីកាត់បន្ថយថ្លៃចំណាយ និងបង្កើនល្បឿនឆ្លើយតប Alibaba បានប្រើប្រាស់បច្ចេកវិទ្យា «Mixture-of-experts» ដែលដំណើរការប៉ារ៉ាម៉ែត្រត្រឹមតែ ៩៥ ពាន់លាន (Billion) ប៉ុណ្ណោះក្នុងពេលតែមួយ។ AI ថ្មីនេះ អាចដំណើរការអត្ថបទ រូបភាព និងវីដេអូក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១លាន Tokens (ខ្នាតទិន្នន័យ ដែលសមមូលនឹងឯកសាររាប់រយទំព័រ ឬកូដកម្មវិធីធំៗ) ក្នុងពេលតែមួយ ដោយថែមទាំងបានបញ្ចប់គម្រោងវិស្វកម្មសូហ្វវែរដ៏ស្មុគស្មាញមួយដោយប្រើពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ។ Alibaba គ្រោងនឹងប្រកាសចេញផ្សាយ Qwen3.8-Max ជាផ្លូវការនៅសប្តាហ៍ក្រោយ តាមរយៈភ្លេតហ្វម Alibaba Cloud’s Model Studio៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ 29ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។
បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ 36ដង
(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ មតិលោកខាងលិចមួយចំនួនបានឃោសនាបំប៉ោងម្តងទៀតអំពី "ការនាំចេញរបស់ចិនកើនឡើងយ៉ាងគំហុក" ដោយអះអាងថា អតិរេកពាណិជ្ជកម្មរបស់ចិនកំពុងបង្កជា"សម្ពាធ"និង"ផលប៉ះពាល់"ដល់ទីផ្សារសកល ។ ទស្សនៈបែបនេះគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយពីការឃោសន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ 17ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ 22ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ 36ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ 3ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ 28ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ 26ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ 44ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ 19ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
|
|
|