យល់ដឹងផ្នែកច្បាប់៖ ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា
ចុះថ្ងៃទី: 02-08-2026, 05:15 PM, ចំនួនអ្នកអានៈ 51ដង
រាជធានីភ្នំពេញ៖នៅក្នុងបរិបទនៃច្បាប់កម្ពុជា មានប្រព័ន្ធពីរក្នុងការគ្រប់គ្រងលើទំនាក់ទំនងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ (ចុះបញ្ជីអាពាហ៍ពិពាហ៍) គឺប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ និងប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា។ ប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់ ជាប្រព័ន្ធមួយដែលត្រូវបានទទួលស្គាល់ថា មានការកំណត់ជាក់លាក់អំពីទ្រព្យសម្បត្តិរួម និងទ្រព្យសម្បត្តិដោយឡែក ហើយការប្រើប្រាស់ ការគ្រប់គ្រង និងការចាត់ចែងទ្រព្យសម្បត្តិរួម ត្រូវអនុលោមតាមអ្វីដែលច្បាប់កំណត់។ ច្បាប់បានកំណត់ថា ទ្រព្យដែលប្តី ឬប្រពន្ធតែម្ខាង ឬទាំងសងខាង ទទួលបានក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ដូចជាប្រាក់ខែ ប្រាក់ចំណូល ថ្លៃឈ្នួល ការប្រាក់ជាអាទិ៍ ត្រូវចាត់ទុកថាជាទ្រព្យសម្បត្តិរួម។ ចំណែកឯ ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា គឺជាការព្រមព្រៀង ឬការបង្ហាញឆន្ទៈរបស់ប្តីប្រពន្ធ ក្នុងការកំណត់លក្ខណៈសារធាតុនៃទ្រព្យសម្បត្តិជាអាទិ៍ ដូចជាព្រមព្រៀងគ្នាកំណត់ថា ប្រាក់ខែរបស់ប្តី ជាទ្រព្យសម្បត្តិដោយឡែករបស់ប្តី/ថ្លៃឈ្នួលផ្ទះ (ទ្រព្យសម្បត្តិរួម) ជាទ្រព្យសម្បត្តិដោយឡែករបស់ប្រពន្ធ ជាអាទិ៍។ ការប្រើប្រាស់ប្រព័ន្ធណាមួយក្នុងចំណោមប្រព័ន្ធទាំងពីរនេះ អាស្រ័យលើជម្រើសរបស់ប្តីប្រពន្ធ ពោលគឺបើពុំមានការព្រមព្រៀងពិសេសណាមួយទេ ទំនាក់ទំនងទ្រព្យសម្បត្តិប្តីប្រពន្ធនឹងត្រូវអនុវត្តតាមប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីផ្លូវច្បាប់នូវករណីខាងលើនេះ សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយ វិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកនូវប្រធានបទស្តីពី “ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា” មកធ្វើការបកស្រាយចម្ងល់ជូនសាធាណជន និងសិស្ស និសិ្សត ដែលមានខ្លឹមសារដូចតទៅ៖ អនាគតប្តីប្រពន្ធ ឬប្តីប្រពន្ធ អាចបង្កើតកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធបាន (បង្កើតកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធមុន ឬក្រោយរៀបអាពាហ៍ពិពាហ៍) ប៉ុន្តែដើម្បីឱ្យកិច្ចសន្យានោះស្របតាមទម្រង់ច្បាប់ ចាំបាច់ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហេតុនេះ ការព្រមព្រៀងដោយផ្ទាល់មាត់រវាងប្តីប្រពន្ធ ពុំបង្កើតអានុភាពនោះទេ។ គូភាគីអាចតាក់តែងខ្លឹមសារនៃកិច្ចសន្យាតាមសេចក្តីត្រូវការរបស់ខ្លួន ដូចជា ទឹកប្រាក់ដែលនៅក្នុងគណនីផ្ទាល់ខ្លួនរបស់ប្រពន្ធ គឺជាទ្រព្យសម្បត្តិដោយឡែករបស់ប្រពន្ធ / ដី L ដែលជាទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិដោយឡែករបស់ប្តី ឬដី M ដែលជាទ្រព្យសម្បត្តិដោយឡែករបស់ប្រពន្ធ គឺជាទ្រព្យសម្បត្តិរួម / ការប្រាក់ដែលកូនបំណុលបង់ឱ្យជារៀងរាល់ខែ ជាទ្រព្យសម្បត្តិដោយឡែករបស់ប្តីជាអាទិ៍។ ប៉ុន្តែការព្រមព្រៀងនេះ មិនត្រូវឱ្យផ្ទុយនឹងការទាមទារអាហារកាតព្វកិច្ច និងសិទ្ធិលើភាគបម្រុងនោះទេ ដូចជាកំណត់ថា ប្រសិនបើប្តីស្លាប់ ប្រពន្ធមិនអាចទទួលបានមត៌កនោះទេ ខ្លឹមសារនេះ ត្រូវទុកជាមោឃៈ។ បន្ថែមពីនេះ កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធអាចយកទៅតតាំងនឹងតតិយជនបាន លុះត្រាតែបាន ចុះបញ្ជី (ក្រសួងយុត្តិធម៌) តាមបែបបទដែលមានកំណត់នៅក្នុងប្រកាសស្តីពីការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ។ ឧ. ដី L គឺជាទ្រព្យសម្បត្តិដោយឡែករបស់លោក A (បណ្ណកម្មសិទ្ធិចុះជាទ្រព្យសម្បត្តិដោយឡែក) ប៉ុន្តែលោក A និងលោកស្រី B បានព្រមព្រៀងគ្នា ដាក់ទៅជាទ្រព្យសម្បត្តិរួមរបស់លោក A និងលោកស្រី B កិច្ចសន្យា បានធ្វើលិខិតជាលាយលក្ខណ៍អក្សរ ហើយអ្នកទាំងពីរបាន យកកិច្ចសន្យានោះ ទៅចុះបញ្ជីនៅក្រសួងយុត្តិធម៌។ សន្មតថា លោក A បានជំពាក់បំណុលលោក C ចំនួន $50,000 ដែលជាបំណុលផ្ទាល់ខ្លួន (ទិញផ្ទះឱ្យស្រី) ហើយលោក C មានបំណងប្តឹងលោក A ដោយចុងក្រោយនឹងរឹបអូសដី L ដែល C គិតថាជាទ្រព្យសម្បត្តិដោយឡែករបស់លោក A។ ប៉ុន្តែដី L នោះបានប្តូរលក្ខណៈសារធាតុ (ពីទ្រព្យសម្បត្តិដោយឡែករបស់លោក A ទៅជាទ្រព្យសម្បត្តិរួមរបស់លោក A និងលោកស្រី B) តាមរយៈការបង្កើតកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ហេតុនេះ លោកស្រី B អាចអះអាង ចំពោះលោក C ថា ដីនោះ ជាទ្រព្យសម្បត្តិរួមប្តីប្រពន្ធ ដែលម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិលើបំណុលរបស់ខ្លួនចំពោះទ្រព្យសម្បត្តិរួមបានឡើយ ពីព្រោះបំណុលដែលលោក C មានចំពោះលោក A មិនមែនជាបំណុលរួម។ ម្យ៉ាងវិញទៀត ចំណែកនៃទ្រព្យសម្បត្តិរួម មិនអាចកំណត់បាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍នោះទេ មានន័យថា យើងមិនអាចកំណត់ថា ប្តី ឬប្រពន្ធទទួលបានចំណែកប៉ុន្មាននៃទ្រព្យសម្បត្តិរួមនោះទេ លើកលែងតែករណីលែងលះ ឬមរណភាព។ ហេតុនេះ លោកស្រី B អាចអះអាងអំពីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធដែលបានចុះបញ្ជីត្រឹមត្រូវ ដោយមានខ្លឹមសារថា ដី L គឺជាទ្រព្យសម្បត្តិរួម តតាំងជាមួយនឹងម្ចាស់បំណុលរបស់លោក A បាន (ម្ចាស់បំណុល C មិនអាចរឹបអូសដី L បាន)។ រៀបរៀងដោយ៖ លោកស្រីមេធាវី ទេព បូផល ជាស្ថាបនិកវិភាគទានច្បាប់ ។ រៀបរៀងដោយ លោកស្រីមេធាវី ទេព បូផល ស្ថាបនិកវិភាគទានច្បាប់
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ​ 29ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ​ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។ បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ​ 38ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ​ 36ដង
(ប៉េកាំង)៖ ពេលថ្មីៗ​កន្លងទៅនេះ ​​មតិលោកខាងលិច​មួយចំនួនបាន​ឃោសនា​បំប៉ោង​​ម្តងទៀតអំពី​ "ការនាំ​ចេញរបស់ចិន​កើនឡើងយ៉ាង​គំហុក" ដោយអះអាងថា អតិរេក​ពាណិជ្ជកម្ម​របស់ចិន​កំពុង​បង្កជា​"សម្ពាធ"និង​"ផលប៉ះពាល់"ដល់​ទីផ្សារសកល ។ ​ទស្សនៈបែបនេះគឺជា​ការ​បន្ត​និង​ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​ពី​ការឃោ​ស​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ​ 17ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ​ 22ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ​ 36ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ​ 28ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ​ 26ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ​ 19ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 281 នាក់
ម្សិលមិញ : 1303 នាក់
សរុបទាំងអស់ : 11452496 នាក់