សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់បណ្ណដីធ្លី​ជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល
ចុះថ្ងៃទី: 29-07-2026, 11:23 AM, ចំនួនអ្នកអានៈ 11ដង
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់​ម្ចាស់​​​អចល​នវត្ថុចំនួន ២៣ ០៧៦បណ្ណជូនប្រជាពលរដ្ឋក្នុងឃុំជ័យធំ ឃុំរ​កា​ជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ ដែលមានទី​តាំង​ភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពា​ណិជ្ជ​កម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្ត​ព្រៃ​វែង ខាងជើងទល់ នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹង​ខេត្ត​​តាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។ ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយផលធម្មជាតិ ហ៊ុមព័ទ្ធជុំវិញរាជ​ធានី​ភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយ​កម្ម​សំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ខេត្ត​កណ្តាលមានផ្ទៃក្រឡា ៣ ២៧៨,៤៨គីឡូម៉ែត្រការ៉េ មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង១ ០១០​ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣​នាក់, ស្រីចំនួន ៧៤១ ៧៩៣នាក់) ស្មើនឹង ៣២៦ ៦៧០គ្រួសារ មាន​ដង់​ស៊ីតេប្រជាជនមានចំនួន ៤៣៨នាក់ក្នុងមួយគីឡូម៉ែត្រក្រឡា។ ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិ​ភាព​មួយរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីពេល​ដឹក​​នាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបន្តមកដល់សម្តេចមហាប​វរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ។ ការវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺជាបញ្ហាស្មុគ​ស្មាញ​មួយ ហើយបានបង្កើតនូវអារម្មណ៍ថ្នាំងថ្នាក់ច្រើនសម្រាប់ប្រជា​ពល​រដ្ឋ។ នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត និងមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រ​សួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលដៅបញ្ចប់​ការ​វាស់វែងដីធ្លីជូនប្រជាពលរដ្ឋ និងឈានទៅចេញបណ្ណកម្មសិទ្ធិជូនប្រជា​ពល​រដ្ឋឱ្យចប់ជាស្ថាពរ។ ខេត្តកណ្តាល ក៏ដូចជាបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា បានជំរុញការ​វាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ លោក គួច ចំរើន អភិ​បាល​ខេត្តកណ្តាល បានឱ្យដឹងថា ស្រុកខ្សាច់កណ្តាលដែលរៀបចំពិធីប្រគល់​បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃនេះ គឺជាស្រុកចុងក្រោយ និងជាការប្រកាសបញ្ចប់ជាស្ថាពរនូវយុទ្ធនាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តកណ្តាល។ លោកអភិបាលខេត្ត បានឱ្យដឹងដែរថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្ត​កណ្តាល បានចាប់​ផ្តើមពីឆ្នាំ២០០២ ហើយបច្ចុប្បន្នខេត្តបានរៀបចំក្រុម​ការ​ងារ​ចំនួន ១១ក្រុម ដែលមានសមាជិកសរុប ១ ១៨៧នាក់ ដើម្បីសម្រេច​កិច្ច​ការចុះបញ្ជីដីធ្លីជាប្រព័ន្ធតាមអភិក្រម «ចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និង​បរិយាកាសគ្មានវិវាទ»។ លោក គួច ចំរើន បានឱ្យដឹងថា ខេត្តកណ្តាលដែលមាន ១៣ ក្រុង-ស្រុក ១២៧ ឃុំ-សង្កាត់ និង ១ ០១០ភូមិ មានក្បាលដីប៉ាន់ស្មានសរុប ៨៦៦ ៧០០ ក្បាលដី។ គិតចាប់ពីពេលអនុវត្ត រហូតដល់ត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២៦ គឺបានវាស់វែង គូស ប្រមូល បញ្ចូល និងបិទផ្សាយទិន្នន័យបាន ១០០ភាគរយ។ ក្នុងចំណោមក្បាលដីទាំងនោះ ចេញបណ្ណកម្មសិទ្ធិសរុប ៧៨៥ ៦៣៦បណ្ណ (ស្មើនឹង ៩០,៦៥%) ចែកដល់ដៃប្រជាពលរដ្ឋបានចំនួន ៥២២ ៥៥៨បណ្ណ (ស្មើនឹង ៦៦,៥១%), បណ្ណនៅសល់ចំនួន ២៦៣ ០៧៨បណ្ណ (ស្មើនឹង ៣៣,៤៩ភាគរយ។ ក្នុងចំណោមបណ្ណនៅសល់នេះ មានបណ្ណ ១៣១ ៣៤៣បណ្ណ កំពុងបន្តចែក និងបណ្ណ ១៣១ ៧៣៥បណ្ណ ជាប់ពន្ធ៤ភាគរយ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ​ 28ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ​ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។ បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ​ 36ដង
(ប៉េកាំង)៖ ពេលថ្មីៗ​កន្លងទៅនេះ ​​មតិលោកខាងលិច​មួយចំនួនបាន​ឃោសនា​បំប៉ោង​​ម្តងទៀតអំពី​ "ការនាំ​ចេញរបស់ចិន​កើនឡើងយ៉ាង​គំហុក" ដោយអះអាងថា អតិរេក​ពាណិជ្ជកម្ម​របស់ចិន​កំពុង​បង្កជា​"សម្ពាធ"និង​"ផលប៉ះពាល់"ដល់​ទីផ្សារសកល ។ ​ទស្សនៈបែបនេះគឺជា​ការ​បន្ត​និង​ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​ពី​ការឃោ​ស​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ​ 27ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ​ 18ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 256 នាក់
ម្សិលមិញ : 1303 នាក់
សរុបទាំងអស់ : 11452471 នាក់