សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកម្ពុជា-អាល្លឺម៉ង់ កាន់តែប្រសើរ, ពលរដ្ឋអាល្លឺម៉ង់ កំណត់យកកម្ពុជា ជាគោលដៅទេសចរណ៍
ចុះថ្ងៃទី: 14-07-2026, 01:40 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយក្នុងការជួបជាមួយ​លោកឯអគ្គ​រដ្ឋ​ទូត សាជាថ្មីមុននឹង​លោក​ចាកចេញពីកម្ពុជាបន្ទាប់​ពីផុតអាណត្តិ​ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានវាតម្លៃខ្ពស់ចំពោះតួនាទីរបស់​លោកឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ បាន​ញ៉ាំង និងសម្របសម្រួលឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែ​មាន​ភាព​រីកចម្រើន។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិការងារ លោក ស្តេហ្វាន អានតុន ម៉េសសឺរើ (Stefan Anton Messerer) បានបង្ហាញការកត់សម្គាល់ថា ក្នុងអាណត្តិការងារ៤ឆ្នាំរបស់លោក វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាល្លឺម៉ង់ មានភាពកាន់តែប្រសើរ។ លោកឯកអគ្គរដ្ឋទូត បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជួបជម្រាបលាសម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីចប់អាណត្តិការងារ៤ឆ្នាំរបស់លោក។ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបាន​អនុ​ញ្ញាត​ឱ្យ​រូបលោក និងសហការី បានជួបជម្រាបលា។ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិ​ការ​ងារ​រូបនេះ បានលើកឡើងថា រយៈពេល៤ឆ្នាំនៃការបំពេញការងារនៅកម្ពុជា គឺបានប្រព្រឹត្តទៅ​លឿន​​ខ្លាំង​ណាស់។ រយៈពេល៤ឆ្នាំនេះ លោក បានធ្វើកិច្ចការងារជាមួយ​ភាគីកម្ពុជា និងបាន​សម្រេច​លទ្ធ​ផលជាច្រើនសម្រាប់ពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុត​ជាមួយរូបលោក និងក្រុមការងារ ក្នុងទិសដៅនៃការពង្រីកទំនាក់ទំនង​រវាងកម្ពុជា និង​អាល្លឺ​ម៉ង់។ លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលបំពេញការងារជាឯកអគ្គ​រដ្ឋ​ទូត​នៅកម្ពុជា ដូចជាការសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​អាល្លឺ​ម៉ង់​មកកាន់ប្រទេសកម្ពុជា ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍។ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កម្ពុជា ហើយប្រជាជន​អាល្លឺ​ម៉ង់ ចាប់អារម្មណ៍ក្នុងការមកទស្សនាប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់​ថា ប្រទេសកម្ពុជា បានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ជាគោលដៅ​ទេស​ចរណ៍​។​ ជាពិសេសសម្រាប់ពលរដ្ឋអាល្លឺម៉ង់ដែលចូលនិវត្តន៍ គឺសម្លឹង​ឃើញកម្ពុជា ជាទី​កន្លែង​​​មនោ​រម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។ សម្ដេចតេជោ បានយល់ស្របទាំងស្រុងចំពោះការវិវឌ្ឍន៍លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្ដេច​តេជោ បានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាស្នូលនៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញក្តីសង្ឃឹមថា អ្នកវិនិយោគរបស់ល្លឺម៉ង់ កាន់តែ​ច្រើន​នឹង​មកវិនិយោគនៅកម្ពុជា។​ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណ​អាល្លឺម៉ង់ ដែល​បាន​ជួយជ្រោមជ្រែង​កម្ពុជា​នាពេល​កន្លង​មក​ ជាពិសេសជួយធ្វើកំណែទម្រង់​រដ្ឋ​បាល​សាធា​រណៈនៅថ្នាក់ក្រោមជាតិ ការជួយក្នុងការអភិវឌ្ឍជនបទជាដើម។ ទាំងនេះជាសមិទ្ធផល​បាន​ចូលរួមចំណែកជួយកម្ពុជា។ ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទទួល បានជោគជ័យជាមួយបេសកកម្មការងារថ្មី។ សម្តេចតេជោ សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត នឹងធ្វើជាឯកអគ្គរាជទូតរបស់កម្ពុជា ជួយផ្សព្វផ្សាយឱ្យពិភពលោក ក៏ដូចជាប្រជាជន​អាល្លឺ​ម៉ង់ កាន់តែចាប់អារម្មណ៍ និងពេញចិត្តចំពោះប្រទេសកម្ពុជា៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 23-08-2026, 07:47 PM, ចំនួនអ្នកអានៈ​ 28ដង
ប្រទេសប៉ាគីស្ថានបានដើរតួនាទីជាអ្នកសម្រុះសម្រួលដ៏សំខាន់នៅក្នុងកិច្ចចរចារវាងប្រទេសអ៉ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលដៅបញ្ចប់សង្គ្រាមដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ។ ប្រភពពីរដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Munir នឹងផ្តោតលើការពិភាក្សាអំពីសន្តិភាពក្រោមកិច្ចព្រមព្រៀង M
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 07:46 PM, ចំនួនអ្នកអានៈ​ 28ដង
ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងជាលើកដំបូង បន្ទាប់ពីអតីតរដ្ឋមន្ត្រីការពារជាតិ លោក Mykhailo Fedorov ដែលទើបត្រូវបានដកតំណែង បានអំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតកំឡុងពេលសង្គ្រាមកាលពីសប្តាហ៍មុន។ លោកប្រធានាធិបតីបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ប្រសិនបើយើងចង់បំផ្លាញប្រទេស យើងអាចបោះជំហានទៅ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:42 PM, ចំនួនអ្នកអានៈ​ 34ដង
ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញលែងត្រីចម្រុះ ជាង២០ម៉ឺនក្បាល ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា នៅអាងទំនប់ទឹកខ្ពបត្របែក ស្ថិតក្នុងឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្រ ទី២៣ ខែសីហា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ រួមមាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:37 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖តាមបណ្ដាញសង្គម មេនគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ប្រាប់មហាជនដូច្នេះថា «ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនឹងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រក់បាវិតចូលប្រទេសវៀតណាមហើយ»។ បន្ទាប់ពីស្រាវជ្រាវបឋម រយៈពេលមួយថ្ងៃមកនេះ ស្នងការនគរបាលរាជធានីភ្នំពេញ នៅប៉ុន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 06:33 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖លោក ហួត ហាក់ និងលោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំអាកាសយានដ្ឋានដែលមានលក្ខណៈទំនើប ស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក D
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:44 PM, ចំនួនអ្នកអានៈ​ 31ដង
ខេត្តក្រចេះ៖ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោកស្រី ហឹង ណារី និងមន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:39 PM, ចំនួនអ្នកអានៈ​ 36ដង
(ប៉េកាំង)៖ ពេលថ្មីៗ​កន្លងទៅនេះ ​​មតិលោកខាងលិច​មួយចំនួនបាន​ឃោសនា​បំប៉ោង​​ម្តងទៀតអំពី​ "ការនាំ​ចេញរបស់ចិន​កើនឡើងយ៉ាង​គំហុក" ដោយអះអាងថា អតិរេក​ពាណិជ្ជកម្ម​របស់ចិន​កំពុង​បង្កជា​"សម្ពាធ"និង​"ផលប៉ះពាល់"ដល់​ទីផ្សារសកល ។ ​ទស្សនៈបែបនេះគឺជា​ការ​បន្ត​និង​ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​ពី​ការឃោ​ស​ន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:35 PM, ចំនួនអ្នកអានៈ​ 16ដង
រាជធានីភ្នំពេញ៖លោក ហ៊ុន ម៉ានី បានថ្លែងបែបនេះ ធ្វើឡើងក្នុងកម្មវិធីបាឋកថា កេរដំណែលរស់៖ គុណតម្លៃ ៧ មករា ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ» នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:27 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:21 PM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ករណីនេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងហាងឈ្មោះ SAVAGE ស្ថិតក្នុងសង្កាត់បឹងកេងកងទីឆ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ឧត្តមសេនីយ៍ឯក ជន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាឲ្យ ស្រាវជ្រាវលើករណី ជម្លោះក្នុងហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 05:16 PM, ចំនួនអ្នកអានៈ​ 3ដង
ខេត្តព្រៃវែង៖លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 04:54 PM, ចំនួនអ្នកអានៈ​ 27ដង
កិច្ចចរចារវាងប្រទេសជិតខាងទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោន បណ្តាលឱ្យឲ្យចំណាត់ការពន្ធគយថ្មី ៥០ភាគរយ របស់អាមេរិក ដែលប៉ះពាល់ដល់ទំនិញប្រមាណ ២០ពាន់លានដុល្លារអាមេរិក ឬ ៥,៥ភាគរយនៃការនាំចេញរបស់កាណាដា ទៅកាន់សហរដ្ឋអាមេរិក ត្រូវចូលជាធរមាន។ ផលិតផលដែលរងផលប៉ះពាល់ក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:36 PM, ចំនួនអ្នកអានៈ​ 25ដង
រាជធានីភ្នំពេញ៖ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:24 PM, ចំនួនអ្នកអានៈ​ 43ដង
រាជធានីភ្នំពេញ៖លោកទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ ថា ACU នឹងបញ្ជូនជនសង្ស័យ ថូ សំណាង ជាមេក្លោង និងគូកន ២នាក់ទៀត (ណុប រដ្ឋា និង យស់ រ៉ាណេ) ទៅអយ្យការអមតុលាការរាជធានីល្ងាចនេះម៉ោង៤។ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នឹងបញ្ជូនលោក ថូ សំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 23-08-2026, 02:18 PM, ចំនួនអ្នកអានៈ​ 18ដង
ហេតុការណ៍វាយប្រហារ៥១ករណី រួមមានចាប់តាំងពីការដុតបំផ្លាញ ការបំផ្ទុះគ្រាប់បែក និងការប្លន់ប្រដាប់អាវុធ ត្រូវបានរាយការណ៍យ៉ាងព្រោងព្រាត គិតត្រឹមយប់ពាក់កណ្តាលអធ្រាត្រ ចន្លោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្នុងនោះ ២២ករណីនៅខេត្ត Narathiwat, ១១ករណីនៅខេត្ត Pattani និង ១៨ ករណីនៅខេត្ត Yala។ ជនស៊ីវិលពីរនាក់ ពីដំបូងត្រូវ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 256 នាក់
ម្សិលមិញ : 1303 នាក់
សរុបទាំងអស់ : 11452471 នាក់