| បវរកញ្ញាកម្ពុជានឹងចូលរួមប្រកួតលំដាប់អន្តរជាតិនៅជប៉ុន នាចុងឆ្នាំ២០២៦ខាងមុខនេះ, ឧកញ៉ា ចិន សំណាង រៀបចំកម្មវិធីបំពាក់ម្កុដ និងឈៀងផ្លូវការយ៉ាងអធិកអធម |
|
| ចុះថ្ងៃទី: 10-07-2026, 04:17 PM, ចំនួនអ្នកអានៈ 47ដង |
|
|
រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះកញ្ញា សុគា គឹមលាង ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្ហាញពីទេពកោសល្យ ភាពជឿជាក់ និងគុណតម្លៃដ៏ល្អប្រពៃ រហូតទទួលបានទំនុកចិត្តក្លាយជាតំណាងប្រទេសកម្ពុជា។
រាត្រីដ៏មានអត្ថន័យនៃពិធីបំពាក់ម្កុដ និងឈៀងផ្លូវការជូនកញ្ញា សុគា គីមលាង ហៅ កូនអាន ជា «Miss International Cambodia 2026» ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមជាទីបំផុត ក្រោមអធិបតីភាព លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត, លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមនសិល្បករខ្មែរ, ឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ និងស្ថាបនិក CSNJ Academy, លោកស្រី សុខ គុយអ៊ីម, Mr. STEPHEN DIAZ Miss International Executive Director / Professor at the Professional University of Beauty & Wellness និង Catalina Duque Abréu (កាតាលីណា ឌូអ៊ែល អាប្លូល) ។ ពិធីនេះធ្វើឡើង កាលពីរាត្រីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside Hotel។
អ្នកឧកញ៉ាប្រធានសមាគម បានសង្កត់ធ្ងន់ថា ការបំពាក់ម្កុដនៅថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់តួនាទី និងកិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែជាការប្រគល់ទំនួលខុសត្រូវដ៍ធំធេង ក្នុងនាមសិល្បៈការិនីតំណាងឱ្យជាតិ វប្បធម៌ អត្តសញ្ញាណ និងភាពថ្លៃថ្នូររបស់ស្ត្រីកម្ពុជានៅលើឆាកអន្តរជាតិ។
លោកស្រីប្រធានសមាគមសិល្បៈករខ្មែរ បានវាយតម្លៃខ្ពស់ និងការសរសើរចំពោះគណៈកម្មការរៀបចំកម្មវិធី ក្រុមការងារ ដៃគូសហការ ម្ចាស់ឧបត្ថម្ភ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះ ដែលធ្វើឱ្យកម្មវិធីនេះមានគុណភាព និងប្រកបដោយវិជ្ជាជីវៈ ដើម្បីជាការលើកកម្ពស់ដល់វិស័យសិល្បៈវប្បធម៌ផ្នែកបវរកញ្ញាឱ្យកាន់តែមានសក្តានុពល និងទទួលបាននូវការទទួលស្គាល់នៅលើឆាកអន្តរជាតិ។
លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានផ្តាំផ្ញើដល់កញ្ញា សុគា គីមលាង ដែលបានមកទទួលរង្វាន់នាពេលរាត្រីនេះ ត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឲ្យខិតខំថែរក្សាសុខភាព និងនាំយកភាពជោគជ័យពីប្រទេសជប៉ុនត្រឡប់ មកប្រទេសកម្ពុជាវិញ។
ទន្ទឹមនឹងនោះ លោកស្រីឧកញ៉ា ហ៊ុន ស៊ីណាត បានប្រសិទ្ធពរជ័យដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលវត្តមាននៅក្នុងកម្មវិធីនេះ ឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់ប្រការ និងធ្វើដំណើរជិតឆ្ងាយជួបតែសុខសុវត្ថិភាព។ លោកស្រីក៏បានជូនពរឲ្យការធ្វើដំណើររបស់កញ្ញា សុខគា គីមលាង ទទួលបាននូវសុខសុវត្ថិភាព ទាំងពេលទៅ និងពេលមកវិញ។
ឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ Co., Ltd និងស្ថាបនិក CSNJ Academy និងជា National Director Miss International Cambodia បានថ្លែងថា នេះជាលើកដំបូងបង្អស់ដែល CSNJ បានរៀបចំពិធីបំពាក់ម្កុដ និងឈៀងផ្លូវការជូន កញ្ញា សុគា គីមលាង ហៅ កូនអាន ជា Miss International Cambodia 2026។ លើសពិធីបំពាក់ម្កុដ ប៉ុន្តែនេះជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ស្ត្រីកម្ពុជាម្នាក់ ដែលនឹងក្លាយជាតំណាងផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក្នុងពិធីប្រកួតបវរកញ្ញាអន្តរជាតិនាខែ១១ចុងឆ្នាំនេះ នៅឯប្រទេសជប៉ុន។
ឧកញ៉ា ចិន សំណាង បន្តថា ម្កុដដែល កញ្ញា សុគា គីមលាង គឺជានិមិត្តរូបនៃកិត្តិយស ការទទួលខុសត្រូវ ភាពជាអ្នកដឹកនាំ និងបេសកកម្មក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណ និងសម្រស់ដ៏វិសេសរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលរចនាច្នៃឡើងយ៉ាងប្រណីត ប្រកបដោយភាពច្នៃប្រតិដ្ឋខ្ពស់ និងការយកចិត្តទុកដាក់ពីហាងមាសពេជ្រ CSNJ Co., Ltd។
ឧកញ៉ា ចិន សំណាង បន្តបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍ដ៏ឱឡារិកនៃពិធីបំពាក់ម្កុដ និងឈៀងនេះ មានការផ្សារភ្ជាប់មរតកវប្បធម៌ និងសិល្បៈបុរាណខ្មែរដ៏ល្អឯកគ្មានពីរ បង្ហាញពីភាពអច្ឆរិយៈ និងភាពរស់រវើកនៃទម្រង់ សិល្បៈបុរាណខ្មែរ រួមទាំងស្បៃខ្មែរដ៏ល្អវិចិត្រ និងផ្ទាំងទស្សនីយភាព «ក្សត្រីនៃមហានគរ» ដែលបាននាំអារម្មណ៍អ្នកទស្សនាធ្វើដំណើរឆ្លងកាត់សោភ័ណភាពនៃអរិយធម៌អង្គរ ភាពរុងរឿងនៃចក្រភពខ្មែរ និងសម្រស់ដ៏ស្រស់ត្រកាល នៃនារីខ្មែរ តាមរយៈការសម្តែងសិល្បៈដ៏អស្ចារ្យ និងការដើរបង្ហាញម៉ូដ ឈុតស្បៃខ្មែរ ដែលបានច្នៃប្រឌិតយ៉ាងប្រណិតដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ ដួងព្រលឹង និងមរតកវប្បធម៌ ដ៏ថ្លៃថ្លា។
ជាមួយគ្នានេះកញ្ញា សុគា គីមលាង ហៅ កូនអាន បានថ្លែងថា រូបសម្រស់ និងភាពស្រស់ស្អាតខាងក្រៅ គឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែជាសមត្ថភាព និងសិលធម៌ល្អ ខណៈដែលកញ្ញានឹងបង្ហាញទៅកាន់អន្តរជាតិឲ្យយល់ ស្គាល់ពីវប្បធម៍របស់កម្ពុជាឲ្យកាន់តែទូលំទូលាយ ជាមួយនឹងការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកជ័យលាភីបវរកញ្ញាលំដាប់ពិភពលោកមកជូនមាតុប្រទេសកម្ពុជាយើង៕


ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:35 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍ និងចីរភាព ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:29 AM, ចំនួនអ្នកអានៈ 27ដង
ថ្លែងនៅទីស្នាក់ការកណ្តាល UN មុនធ្វើដំណើរទៅអេហ្ស៊ីបនៅថ្ងៃសុក្រស្អែកនេះ លោក ហ្គូតេរ៉េស បានប្រៀបធៀបការរាលដាលនៃសង្គ្រាមពីមជ្ឈិមបូព៌ា អ៊ុយក្រែន រហូតដល់ស៊ូដង់ ទៅនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលការប្រែប្រួលនៅតំបន់មួយអាចបំផ្លាញជីវភាពមនុស្សនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ លោកបានគូសបញ្ជាក់ថា៖ «ជម្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
|
|
|