ភាពយន្តលំដាប់លេខ១ ប្រចាំឆ្នាំរបស់វៀតណាម រឿង «ព្រាយជញ្ជក់ឈាម» បង្ហាញខ្លួនផ្លូវការនៅរោងភាពយន្តកម្ពុជា
ចុះថ្ងៃទី: 02-07-2026, 07:37 PM, ចំនួនអ្នកអានៈ 58ដង
លោក សុខ សិរីសុភា អ្នកចែកចាយភាពយន្តរបស់ MPIC ដែលជាអ្នកនាំយកភាពយន្តនេះចូលទីផ្សារកម្ពុជា បាននិយាយថា រឿង «ព្រាយជញ្ជក់ឈាម» គឺជាភាពយន្តដ៏មានគុណភាព និងល្អឯក ដែលជាប់លំដាប់លេខ១ លើតារាភាពយន្តនៅប្រទេសវៀតណាម។ ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយកម្ពុជាសម្រេចចិត្តឈប់ឲ្យចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជាមក, ភាពយន្តវៀតណាម ក៏ផ្ដើមចូលមកក្នុងទីផ្សារភាពយន្តកម្ពុជា ជាបណ្ដើរៗ និងទទួលបានការគាំទ្រពីមហាជន និងអ្នកទស្សនា ជាពិសេសយុវវ័យ។ ជាមួយនឹងបច្ចេកទេស 3GI ថតជាមួយសាច់រឿងគឺល្អ​។ ហេតុនេះ​ហើយទើបមានការគាំទ្រ​ច្រើន​​ពីប្រជាជនវៀតណាម។ ភាពយន្តខ្នាតធំ និងជាប់លេខ១ ប្រចាំឆ្នាំនៅប្រទេសវៀតណាម គឺរឿង «ព្រាយជញ្ជក់ឈាម» បានបង្ហាញខ្លួនជាផ្លូវការនៅរោងភាពយន្តកម្ពុជា។ ភាពយន្តដ៏មានគុណភាពមួយនេះ ត្រូវបានផលិតកម្មឡើងនៅប្រទេសវៀតណាម សហការជាមួយផលិតកម្មនៅកូរ៉េ ធ្វើឲ្យលេចចេញជារូបរាង និងប្រកបដោយគុណភាព។ សាច់រឿងដ៏ល្អឥខ្ចោះ ព្រឺព្រួច និងភ័យរន្ធត់ នឹងឆក់យកបេះដូងអ្នកទស្សនា កម្ពុជាព្រោះមហាជនខ្មែរនិយម ចូលចិត្តទស្សនាភាពយន្តប្រភេទនេះច្រើន។ លោក សុខ សិរីសុភា បានសង្កត់ធ្ងន់ថា Sabay Cinema មិនផ្ដោតលើការនាំយករឿង​បរទេស​ចូល​មក១០០% ទេ គឺជួយគាំទ្រភាពយន្ដខ្មែរ។ ជាក់ស្ដែងដូចជានៅឆ្នាំ២០២៦ នេះយើងបាន​ធ្វើ​២រឿងហើយ នឹងត្រៀមចេញ ៤រឿងបន្ថែមទៀត។ ការផលិតកុន គឺតម្រូវ​តាម​ទីផ្សារ និងអ្នកគាំទ្រ ហើយប្រភេទកុនខុសៗគ្នាអីចឹងការនាំចូលភាពយន្ដវៀតណាមមកខ្មែរ​ លោកជឿថាមិនប៉ះពាល់ដល់ទីផ្សារភាពយន្ដខ្មែរនោះទេ បើទោះជារឿងខ្លះស្រដៀងរឿងខ្មែរ ដូចជា​រឿងព្រាយ បិសាច និងខ្មោចនោះក្ដី។ យ៉ាងណាក៏ដោយ អ្នកនាំចូលចែកចាយរបស់ Sabay MVP រូបនេះ បានអះអាងថា ទោះបីជាភាពយន្តរបស់ប្រទេសវៀតណាម ហាក់មានគុណភាព និងសម្បូរសាច់រឿងប្លែកៗទាក់ទាញអ្នកទស្សនានៅកម្ពុជាក្ដី តែភាពយន្តខ្មែរនៅតែក្លាយជាចំណាប់អារម្មណ៍របស់មហាជនខ្មែរ ជាពិសេសអំឡុងខ្មែរបិទភាពយន្តថៃ មិនឲ្យមានការចាក់បញ្ចាំង តាមបណ្ដាស្ថានីយ៍ទូរទស្សន៍ និងរោងភាពយន្តនានា។ ជាមួយគុណភាពសាច់រឿង តួអង្គ សម្ដែងរបស់កុនវៀតណាម ពីមួយរឿងទៅមួយរឿង បានទាក់ទាញការគាំទ្រពីអ្នកទស្សនាច្រើន។ តាមរយៈរឿង «ព្រាយជញ្ជក់ឈាម» ដែលជាភាពយន្តលំដាប់ខ្ពស់របស់វៀតណាម លោក សុខ សិរីសុភា សង្ឃឹមជឿជាក់ថា មហាជន និងទទួលបានចំណីអារម្មណ៍ថ្មី ប្លែក ដែលមិនធ្លាប់ជួបពីមុនមក។ សូមបញ្ជាក់ថា ភាពយន្តរឿង «ព្រាយជញ្ជក់ឈាម» ចាប់ផ្ដើមចាក់បញ្ចាំងតាមរោងភាពយន្តនានា នៅទូទាំងប្រទេសកម្ពុជា ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ។ នេះជារឿងទី១៣ហើយ ដែលភាពយន្ដរបស់វៀត​ណាមរឿង «ព្រាយជញ្ជក់​ឈាម​ (The Blood Demon)» ដែលបានមកដល់ទីផ្សាររោងភាពយន្ដសប្បាយ ស៊ីនេម៉ា ដែនិងបានធ្វើ​ពិធី​សម្ពោធ​​នាថ្ងៃទី០១ ខែកក្កដា នៅរោងភាពយន្ដ ​Sabay Cinema។ កុំភ្លេច! នាំគ្នាទៅទស្សនាភាពយន្តលំដាប់លេខ១ របស់វៀតណាមទាំងអស់គ្នា! តើគុណភាព សាច់រឿងបែបណា បើប្រៀបធៀបនឹងភាពយន្តខ្មែរ និងចោរសៀម៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-08-2026, 04:51 AM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តកំពង់ចាម៖ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង, លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងមន្ត្រីកសិកម្មឃុំ-សង្កាត់ ដែលរៀបចំនៅសាលាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។ ឆ្លៀតថ្ងៃអាទិត្យ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:38 AM, ចំនួនអ្នកអានៈ​ 25ដង
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីការតវ៉ាប្រឆាំងរដ្ឋាភិបាលបានផ្តួលរំលំរបបលោកស្រី ហាស៊ីណា និងបង្ខំឱ្យលោកស្រីរត់គេចខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីខែសីហា ឆ្នាំ២០២៤។ បច្ចុប្បន្ន លោកស្រីកំពុងប្រឈមមុខនឹងទោសប្រហារជីវិតនៅបង់ក្លាដែស ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:36 AM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីនេះ លោក ហួត ហាក់ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាលើកទី៤ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួល ក្នុងគោលបំណងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេស ប្រាសាទភ្នំដា ដែលជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:30 AM, ចំនួនអ្នកអានៈ​ 22ដង
ភ្លើងឆេះព្រៃដែលផ្ទុះឡើងកាលពីថ្ងៃសៅរ៍ បានបង្ខំឱ្យជម្លៀសពលរដ្ឋចេញពីសហគមន៍តូចៗចំនួនពីរ ប៉ុន្តែបច្ចុប្បន្នមិនមានការគំរាមកំហែងដល់លំនៅឋានទៀតទេ។ អាជ្ញាធរក៏បានបញ្ជូនកម្លាំងជំនួយពីតំបន់ជិតខាង មកកាន់កោះនេះផងដែរ។ក្រុមពន្លត់អគ្គិភ័យ នៅថ្ងៃអាទិត្យ បានបន្តប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅលើក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:27 AM, ចំនួនអ្នកអានៈ​ 42ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីទី១ បានធ្វើឡើងនៅវេលាម៉ោង ៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-08-2026, 04:22 AM, ចំនួនអ្នកអានៈ​ 44ដង
រាជធានីភ្នំពេញ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ តេង សារ៉ានី។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Sarany Teng បានផុសផ្សព្វផ្សាយពីរឿងក្តីក្នុងគ្រួសារខ្លួន និងសុំអន្តរាគមន៍ពី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:14 PM, ចំនួនអ្នកអានៈ​ 12ដង
ខេត្តកំពង់ឆ្នាំង ៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:07 PM, ចំនួនអ្នកអានៈ​ 11ដង
រាជធានីភ្នំពេញ៖ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នឹងរៀបចំសិក្ខាសាលា ស្ដីពីកិច្ចសហប្រតិបត្តិការលើការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov៖ ការចែករំលែកបទពិសោធ និងកសាងសមត្ថភាពរួ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:04 PM, ចំនួនអ្នកអានៈ​ 35ដង
ក្នុងកិច្ចប្រជុំមួយចាក់ផ្សាយតាមទូរទស្សន៍ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Benjamin Paulus បានបញ្ជាក់ថាមនុស្ស ៣៦នាក់ក៏បានរងរបួសធ្ងន់ផងដែរនៅក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅខេត្ត East Nusa Tenggara និង ៧៧នាក់រងរបួសស្រាល។ គ្រោះរញ្ជួយដីនេះដែរដែលបង្កឱ្យមានរំញ័រតូចៗ ៣៤១លើក គឺជាគ្រោះរញ្ជួយដីដ៏សាហាវម
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 05:00 PM, ចំនួនអ្នកអានៈ​ 25ដង
កាតាបានបដិសេធថាមិនបានឃុំខ្លួនពីឡុតអ៉ីរ៉ង់ណាម្នាក់ឡើយ។ ទីក្រុងដូហា កាលពីថ្ងៃសៅរ៍ក៏បានអះដែរថាក្រុមអ្នកស្វែងរក និងជួយសង្រ្គោះរបស់ខ្លួនបានរកឃើញសាកសពពីឡុតម្នាក់ ក្នុងចំណោមពីឡុតអ៉ីរ៉ង់៣នាក់ បន្ទាប់ពីយន្ដហោះយោធាអ៉ីរ៉ង់បានបំពានចូលដែនអាកាសកាតាកាលពីខែមីនាកន្លងទៅ។ កាតាបានឱ្យដឹងថាខ្លួនបាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:40 PM, ចំនួនអ្នកអានៈ​ 12ដង
រាជធានីភ្នំពេញ៖សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដល់សាស្រ្តាចារ្យសាកលវិទ្យាល័យនៅតាមបណ្ដាខេត្ត ដើម្បីអាច យកចំណេះដឹងទាំងនេះទៅប្រើប្រាស់ និងចែករំលែកបន្តដល់និស្សិតអំពីបច្ចុប្បន្នភាពនៃវ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:29 PM, ចំនួនអ្នកអានៈ​ 21ដង
ខេត្តតាកែវ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៤៖២០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្លូវកៅស៊ូលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ មានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង គឺម៉ាក Scoospa
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:21 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកណ្តាល៖ ជុំវិញករណីករណីលិចទូក- ង នេះ លោកវរសេនីយឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី នៅចំណុច: ភូមិរកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១០នាក់បាន នាំគ្នាលើកទូក-ង ខ្នាតអន្ដជាតិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:18 PM, ចំនួនអ្នកអានៈ​ 42ដង
Yonhaspan ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីកូរ៉េខាងត្បូងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថាទាហានកូរ៉េខាងជើងជាច្រើននាក់បានឆ្លងខែ្សបន្ទាត់ព្រំដែនយោធា MDL ស្ថិតនៅប៉ែកខាងកើតនៃតំបន់ព្រំដែនគ្មានយោធា ហើយនេះជាលើកដំបូងបំផុតក្នុងឆ្នាំនេះដែលដែលទាហានកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានបំពានខ្សែបន្ទា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-08-2026, 03:14 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖សម្តេចតេជោ បានបញ្ជាក់លើ Channel CoolAspanspan ផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ពោលមុនពេលលោក កឹម សុខាចុះ សួរសុខទុក្ខកងទ័ព និងជនភៀសសឹក លោក កឹម សុខា បានអញ្ជើញសម្តេច។ នៅថ្ងៃនេះ លោក កឹម សុខា និងភរិយា ព្រមទាំងកូនស្រី បានអញ្ជើញសួរសុខទុក្ខសម្តេច
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 267 នាក់
ម្សិលមិញ : 936 នាក់
សរុបទាំងអស់ : 11441934 នាក់