| តារាចម្រៀង ខាន់ ជែមស៍ ប្រកាសចេញអាល់ប៊ុមថ្មី «ជម្រៅចិត្ត» មានដល់ទៅ ១០បទ ជាពិសេសអត្ថន័យបង្កប់ទៅដោយសារអប់រំយ៉ាងចាក់ដោត |
|
| ចុះថ្ងៃទី: 02-07-2026, 07:27 PM, ចំនួនអ្នកអានៈ 40ដង |
|
|
រាជធានីភ្នំពេញ៖សម្រាប់អាល់ប៊ុមថ្មី ដែលគ្រោងនឹងចេញឆាប់ៗនេះ លោក ខាន់ ជែមស៍ បានបញ្ជាក់ប្រាប់ឲ្យដឹងថា «អាល់ប៊ុមចម្រៀងថ្មីនេះ មិនមែនរៀបចំតាក់តែងឡើងគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីទស្សនៈ និងបំណងប្រាថ្នាចង់ឱ្យតន្ត្រីក្លាយជាថាមពលវិជ្ជមាន ជ្រាបចូលដល់បេះដូងអ្នកស្តាប់ និងជួយជំរុញឱ្យមនុស្សយល់ចិត្តគ្នាកាន់តែច្រើន។ បទចម្រៀងទាំង ១០ បទនេះ ត្រូវបានរៀបចំជារឿងរ៉ាវភ្ជាប់គ្នា ដោយចាប់ផ្តើមពីការយល់ពីអារម្មណ៍របស់គ្នា ការសុំទោស ការមិនបោះបង់គ្នា ការផ្តល់តម្លៃដល់គ្រួសារ និងការចែករំលែកភាពល្អទៅកាន់អ្នកដទៃ។ រាល់បទទាំងអស់សុទ្ធតែមានគោលបំណង បន្សល់ទុកនូវសារដ៏មានអត្ថន័យ ដើម្បីឱ្យអ្នកស្តាប់អាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ»។
ពិតជាមិនធម្មតានោះទេ! ស្ងាត់តែមិនស្ងៀម! តារាចម្រៀងលោក ខាន់ ជែមស៍ បានប្រកាសចេញអាល់ប៊ុមថ្មីដែលមានចំណងជើងថា «ជម្រៅចិត្ត» ជាស្នាដៃពិសេសមួយ ដែលផ្ទុកទៅដោយបទចម្រៀងចំនួន ១០បទ ដោយមានខ្លឹមសារផ្តោតលើគ្រួសារ ការស្តាប់គ្នា ការអភ័យទោស សេចក្តីស្រឡាញ់ ការលះបង់ ការចែករំលែក និងការរួបរួមគ្នាក្នុងសង្គម។
លោក ខាន់ ជែមស៍ បាននិយាយសង្កត់ធ្ងន់ថា «ខ្ញុំមិនចង់ឱ្យបទចម្រៀងរបស់ខ្ញុំមានតែបទភ្លេងពីរោះប៉ុណ្ណោះទេ។ ខ្ញុំចង់ឱ្យវាក្លាយជាសារមួយ ដែលអាចធ្វើឱ្យមនុស្សស្តាប់ហើយគិត ស្រឡាញ់គ្នា យល់ចិត្តគ្នា និងឱ្យតម្លៃចំពោះគ្រួសារ និងអ្នកនៅជុំវិញខ្លួន»។
អាល់ប៊ុម «ជម្រៅចិត្ត» ត្រូវបានរំពឹងថា នឹងនាំមកនូវបទពិសោធន៍ថ្មីមួយសម្រាប់អ្នកស្រឡាញ់តន្ត្រីខ្មែរ ដោយសារតែវាមានទាំងគុណភាពនៃការផលិត និងខ្លឹមសារដែលមានតម្លៃ។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ តារាចម្រៀង ខាន់ ជែមស៍ ក្នុងការបង្កើតស្នាដៃចម្រៀង បន្ទាប់ពីលោកទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។
កុំភ្លេចរង់ចាំស្ដាប់ទាំងអស់គ្នា! តាមដានការចេញផ្សាយជាបន្តបន្ទាប់នៃបទចម្រៀងទាំង ១០បទ ហើយចូលរួមគាំទ្រស្នាដៃថ្មីនេះ ដើម្បីឱ្យសារវិជ្ជមានដែលមាននៅក្នុងអាល់ប៊ុម «ជម្រៅចិត្ត» អាចឈានទៅដល់អ្នកស្តាប់កាន់តែច្រើនទូទាំងប្រទេស៕

ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 26-07-2026, 08:10 PM, ចំនួនអ្នកអានៈ 13ដង
រាជធានីភ្នំពេញ៖ក្រុមហ៊ុន KNN GROUP គឺជាក្រុមហ៊ុនដែលបង្កើតឡើង និងគ្រប់គ្រង ភាគហ៊ុន ១០០% ដោយ ជនជាតិខ្មែរ ហើយការវិនិយោគរោងចក្រដំឡើងរថយន្តនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រទេសយើង រួមមានជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូល ព្រមទាំងផ្តល់នូវការផ្ទេរបច្ចេកវិទ្យាទំនើប និងជំនាញបច្ចេកទេស ដល់យុវជនខ្មែរ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 08:02 PM, ចំនួនអ្នកអានៈ 30ដង
រាជធានីភ្នំពេញ៖នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ គណៈអធិបតី និងក្រុមគ្រួសារសប្បុរសជន បានប្រគេនបច្ច័យកសាងវត្ត ចំនួនពីរ នៅខេត្តកំពង់ចាម ដោយក្នុងមួយវត្តទទួលបាន ២៨លានរៀល រួមមាន វត្តចន្ទមូលី (ហៅវត្តផ្អាវ) ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ (ដែលមានព្រះគ្រូវណ្ណត្ថេរ ហ៊ុយហុង ជាព្រះចៅអធិការ) និង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 07:54 PM, ចំនួនអ្នកអានៈ 29ដង
យោធាហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធរយៈពេល ៥ថ្ងៃនេះ មានការចូលរួមពីនាវាចម្បាំង នាវាឆ្មាំសមុទ្រ និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ គោលបំណងចម្បង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តទាំងបី ស្របពេលដែលហ្វីលីពីនកំពុងព្យាយាមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងដែនទឹកមានជម
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 06:08 PM, ចំនួនអ្នកអានៈ 17ដង
ខេត្តក្រចេះ៖កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំគណបក្សខេត្ត មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជាច្រើនរូប។លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 06:00 PM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖សិស្សទាំង ៤ រូបដែលបានចូលរួមប្រកួតរួមមាន៖ កុមារី កេត មុន្នីនាថ, កុមារា កេត រិទ្ធិស័ក, កុមារា ស៊ូ ស៊ឺប៉ និង កុមារា វុទ្ធី សម្បត្តិវិទូ ដែលបានរៀបចំ និងដឹកនាំដោយ Uot AI & STEM Center ដែលជាមជ្ឈមណ្ឌលអប់រំរបស់កម្ពុជា មានបេសកកម្មក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនឱ្យមានជំនាញផ្នែកបញ្ញាសិប្បនិម្មិ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 05:56 PM, ចំនួនអ្នកអានៈ 32ដង
ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។
លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 05:51 PM, ចំនួនអ្នកអានៈ 37ដង
ខេត្កកំពង់ស្ពឺ៖តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ខេត្កកំពង់ស្ពឺមានឱកាសការងារចំនួន ១៩,២៨៥កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។
ខេ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 11:15 AM, ចំនួនអ្នកអានៈ 16ដង
រាជធានីភ្នំពេញ៖លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា អង្គភាពបានសម្រេចការងារជាច្រើន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ អង្គភាពសកម្មភាពមីនកម្ពុជា (CMAC) បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន សម្រាប់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 11:05 AM, ចំនួនអ្នកអានៈ 21ដង
គួរជម្រាបជូនថា យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន ស្ថានភាពគ្រោះរាំងស្ងួតនាពេលនេះ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករ ក្នុងស្រុកបាកាន ជាង២ម៉ឺនហិកតា ពិសេសឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅឃុំមេទឹក, ឃុំអូរតាប៉ោង, ឃុំស្វាយដូនកែវ និងឃុំបឹងខ្នារ។ ដោយឡែក នៅស្រុកកណ្តៀង លោកអភិបាលខេត្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:47 AM, ចំនួនអ្នកអានៈ 45ដង
ក្រសួងបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍លើគេហទំព័រផ្លូវការរបស់ខ្លួនថា «ក្រសួងលក់ប្រេងបាន១១,៥ពាន់លានដុល្លារក្នុងអំឡុងសង្គ្រាម និងបាន៦,៥ពាន់លានដុល្លារក្នុងអំឡុងបទឈប់បាញ់» ដែលបានដួលរលំទៅវិញ កាលពេលថ្មីៗនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «នេះគឺគ្របដ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:43 AM, ចំនួនអ្នកអានៈ 46ដង
យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា Vozinha វ័យ ៤០ឆ្នាំពុំមានក្លិបលេងឡើយ បន្ទាប់ពីចប់កិច្ចសន្យាជាមួយ Chaves ដែលស្ថិតក្នុងលីគលំដាប់ទី២ របស់ប្រទេសព័រទុយហ្គាល់ ទាំងដែលខ្លួនកំពុង បំពេញកាតព្វកិច្ចនៅជម្រើសជាតិ។
Vozinha កីឡាករចាំទីដៃពីងពាងនៃប្រទេសដែនកោះកាប់វែរនៅតំបន់អាហ្រ្វិកនោះ នឹងចុះកិច្ច
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 26-07-2026, 10:40 AM, ចំនួនអ្នកអានៈ 43ដង
លោក Febrie Adriansyah ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ កាលពីអំឡុងពេលបម្រើការជារដ្ឋអាជ្ញាកំពូលផ្នែកប្រឆាំងអំពើពុករលួយរបស់ប្រទេស។ លោក Febrie បានលាលែងពីតំណែង កាលពីថ្ងៃទី១១ ខែកក្កដា បន្ទាប់ពីបម្រើការងារក្នុងតួនាទីនេះអស់រយៈពេលជាង៤ឆ្នាំ ក្រោយពីមានការបើកប្រតិបត្តិការឆ្មក់ឆែកឆេរនៅទីតាំងអចលនទ្រព្យជាច្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 08:26 PM, ចំនួនអ្នកអានៈ 32ដង
លោក Pradhan អាយុ ៥៧ឆ្នាំ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់នៃគណបក្ស Bharatiya Janata (BJP) របស់លោក Narendra Modi នាយករដ្ឋមន្រ្តីឥណ្ឌា។ លោកត្រូវបានគេចាត់ទុកថាជាបុគ្គលដែលកំពុងមានឥទ្ធិពល និងធ្លាប់ត្រូវបានគេលើកឡើងកាលពីពេលកន្លងទៅថា ជាបេក្ខភាពដែលអាចនឹងក្លាយជាមេដឹកនាំគណបក្ស BJP នាពេលអនាគត។
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 07:11 PM, ចំនួនអ្នកអានៈ 33ដង
លោក Alexander Moor អភិបាលតំបន់ Tyumen និយាយថា ក្រុមសង្គ្រោះបន្ទាន់កំពុងបំពេញការងារនៅកន្លែងកើតហេតុ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។ រោងចក្រចម្រាញ់ប្រេងនេះ មានសមត្ថភាពផលិតប្រហែល ៨លានតោនក្នុងមួយឆ្នាំ។ បេីយោងតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ រោងចក្រនេះអាចចម្រាញ់ប្រេងឆៅបានប្រហែល ៦លានតោន ដោយផលិតបានប្រេងស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 25-07-2026, 06:20 PM, ចំនួនអ្នកអានៈ 16ដង
ខេត្តមណ្ឌលគិរី៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យបំពេញមុខងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌល
 ព័ត៌មានលម្អិត
|
|
|