| «សមាគមសិល្បករខ្មែរ» ទទួលបានថវិកាមូលនិធិ ១០ម៉ឺនដុល្លារ ពីធនាគារ «J Trust Royal Bank» ដើម្បីរួមចំណែកអភិរក្ស និងលើកកម្ពស់សិល្បៈវប្បធម៌ជាតិ |
|
| ចុះថ្ងៃទី: 02-07-2026, 06:19 PM, ចំនួនអ្នកអានៈ 29ដង |
|
|
រាជធានីភ្នំពេញ៖រ ថ្លែងក្នុងពិធីនេះ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank បានមានប្រសាសន៍ថា ក្នុងនាមជាជនជាតិជប៉ុនដែលរស់នៅ និងបំពេញការងារនៅកម្ពុជា លោកបានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ភាពរឹងមាំរបស់ប្រទេសមួយ មិនត្រូវបានវាស់ស្ទង់ត្រឹមកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលនូវ សមត្ថភាពក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ។
សមាគមសិល្បករខ្មែរ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ១០០,០០០ដុល្លារអាមេរិក ពីធនាគារ J Trust Royal Bank ដើម្បីបន្តគាំទ្របេសកកម្មអភិរក្ស, អភិវឌ្ឍ និងលើកតម្កើងសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ ពិធីនេះបានប្រព្រឹត្តិទៅនៅការិយាល័យធនាគារ J Trust Royal Bank ស្ថិតក្នុងអគារ Royal Group Central Tower ក្រោមវត្តមានរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ និងលោក Toru Myochin នាយកប្រតិបត្តិធនាគារ J Trust Royal Bank, ថ្នាក់ដឹកនាំក្រុមហ៊ុន Royal Group of Companies, ថ្នាក់ដឹកនាំធនាគារ, ភ្ញៀវកិត្តិយស និងសិល្បករ-សិល្បការិនីជាច្រើនរូប។
លោកបានបញ្ជាក់បន្ថែមថា ធនាគារ J Trust Royal Bank មានមោទនភាពដែលបានរួមចំណែកគាំទ្រការអភិរក្ស និងផ្សព្វផ្សាយមរតកសិល្បៈវប្បធម៌ខ្មែរ និងអំពាវនាវឱ្យគ្រប់ភាគីបន្តសហការគ្នា ដើម្បីធានាថា សិល្បៈខ្មែរនឹងបន្តរីកចម្រើន និងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។
ជាការឆ្លើយតបលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ J Trust Royal Bank និង Royal Group of Companies ដែលបានបន្តគាំទ្រសកម្មភាព របស់សមាគមជាបន្តបន្ទាប់។ ការឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គម និងចក្ខុវិស័យវែងឆ្ងាយរបស់វិស័យឯកជន ក្នុងការចូលរួមអភិរក្ស និងលើកកម្ពស់មរតកវប្បធម៌ជាតិ។ ថវិកាឧបត្ថម្ភដែលសមាគមទទួលបាន នឹងត្រូវប្រើប្រាស់ដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់គាំទ្រសកម្មភាពអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ ជួយដល់សិល្បករ និងសិល្បការិនីដែលជួបការលំបាក បណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយតម្លៃសិល្បៈវប្បធម៌ខ្មែរទាំងក្នុង និងក្រៅប្រទេស។
ជាមួយគ្នានេះលោកជំទាវអ្នកឧកញ៉ា ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន និងសិល្បករ-សិល្បការិនីទាំងអស់ បន្តចូលរួមគាំទ្រសកម្មភាពរបស់សមាគមសិល្បករខ្មែរ ដើម្បីរួមគ្នាថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ពិធីប្រគល់-ទទួលថវិកានេះ បានបង្ហាញពីភាពជាដៃគូដ៏រឹងមាំ រវាងសមាគមសិល្បករខ្មែរ និងធនាគារ J Trust Royal Bank ក្នុងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការអភិរក្សវប្បធម៌ លើកកម្ពស់សុខុមាលភាពសិល្បករ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
សូមបញ្ជាក់ថា សមាគមសិល្បករខ្មែរ មានបេសកកម្មគាំទ្រ លើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ព្រមទាំងការពារផលប្រយោជន៍ និងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ របស់សិល្បករ-សិល្បការិនី ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ផ្ដើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា នៅក្នុងខែសីហា ឆ្នាំ២០១៩ ក្រោយពីបានទិញយកភាគហ៊ុនមួយចំណែកធំ ពីអតីតធនាគារ ANZ Royal។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាងក្រុមហ៊ុន J Trust ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា៕












ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:47 AM, ចំនួនអ្នកអានៈ 25ដង
រាជធានីភ្នំពេញ៖សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:45 AM, ចំនួនអ្នកអានៈ 32ដង
ការសម្រេចចិត្តនេះធ្វើឡើងស្របពេលដែលការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងឆៅធំបំផុតលើពិភពលោក និងក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងមានសភាពក្តៅគគុក បន្ទាប់ពីក្រុមនេះបានរុលទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រក្រហម (Red Sea)។ ដំណឹងនៃការជម្លៀសនេះ បានធ្វ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:43 AM, ចំនួនអ្នកអានៈ 21ដង
រាជធានីភ្នំពេញ៖ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនផ្តល់បទឧទ្ទេសនាម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដល់សិក្ខាកាមជាមន្ត្រីគណបក្ស សរុបចំនួន ១៥២រូប ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:39 AM, ចំនួនអ្នកអានៈ 14ដង
រាជធានីភ្នំពេញ៖សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:35 AM, ចំនួនអ្នកអានៈ 31ដង
រាជធានីភ្នំពេញ៖ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍ និងចីរភាព ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធាន
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 23-10-2026, 06:29 AM, ចំនួនអ្នកអានៈ 27ដង
ថ្លែងនៅទីស្នាក់ការកណ្តាល UN មុនធ្វើដំណើរទៅអេហ្ស៊ីបនៅថ្ងៃសុក្រស្អែកនេះ លោក ហ្គូតេរ៉េស បានប្រៀបធៀបការរាលដាលនៃសង្គ្រាមពីមជ្ឈិមបូព៌ា អ៊ុយក្រែន រហូតដល់ស៊ូដង់ ទៅនឹងបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលការប្រែប្រួលនៅតំបន់មួយអាចបំផ្លាញជីវភាពមនុស្សនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ លោកបានគូសបញ្ជាក់ថា៖ «ជម្á
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:09 PM, ចំនួនអ្នកអានៈ 21ដង
ខេត្តពោធិ៍សាត់៖នាឱកាសប្រកបដោយក្តីអាណិតអាសូរនោះ លោកស្រី អាំង សុជាតា ខូយរីដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីខ្វល់ខ្វាយយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:04 PM, ចំនួនអ្នកអានៈ 32ដង
រាជធានីភ្នំពេញ៖ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ក្នុងអំឡុងពេលបំពេញបេសកកម្មការងារនៅកម្ពុជា របស់លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអនá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 07:02 PM, ចំនួនអ្នកអានៈ 40ដង
ខេត្តស្ទឹងត្រែង៖ពិធីចែកអំណោយខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយវត្តមáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:47 PM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:42 PM, ចំនួនអ្នកអានៈ 38ដង
រាជធានីភ្នំពេញ៖តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការá
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:37 PM, ចំនួនអ្នកអានៈ 35ដង
អាជ្ញាធរទីក្រុងកៀវនិយាយថា ការវាយប្រហាររបស់រុស្ស៉ីបណ្តាលឱ្យមនុស្ស ១៥នាក់របួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងក្រោមដី នៅប៉ែកខាងស្ពានភាគខាងត្បូងឆ្លងកាត់ទន្លេ Dnispanro ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន។ វាបានកើតមានឡើងបន្ទាប់ពីមានការវាយប្រហារមួយផ្សេង កាលពីថ្ងៃពុធ បណ្តាលឱ្យមនុស្ស ៦នាក់រងរបួ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:35 PM, ចំនួនអ្នកអានៈ 27ដង
សេចក្តីថ្លែងការណ៍រួមចេញផ្សាយលើ សារព័ត៌មានចិន Xinhua បានឱ្យដឹងថា ភាគីទាំងពីរថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទង្វើបង្ខិតបង្ខំពីខាងក្រៅ ដែលពាក់ព័ន្ធការប្រើប្រាស់កម្លាំង ក្នុងបំណងរំខានដល់ដំណើរសាមគ្គីភាពអឺរ៉ាស៉ី។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងថា ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមក លើបញ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:31 PM, ចំនួនអ្នកអានៈ 25ដង
ខេត្តកណ្ដាល៖ ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវáž
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 22-10-2026, 06:21 PM, ចំនួនអ្នកអានៈ 24ដង
រាជធានីភ្នំពេញ៖ យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញáž
 ព័ត៌មានលម្អិត
|
|
|