ប្រាសាទទន្លេស្ងួត៖ ពីមន្ទីរពេទ្យបុរាណ មកជាមរតកវប្បធម៌ដ៏មានជីវិត
ចុះថ្ងៃទី: 23-04-2026, 06:14 AM, ចំនួនអ្នកអានៈ 17ដង
មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងអង្គរធំ (ភូមិនគរក្រៅ សង្កាត់គោកចក) ប្រាសាទនេះត្រូវបានសាងសង់ឡើងយ៉ាងផ្ចិតផ្ចង់ពីថ្មភក់ និងថ្មបាយក្រៀម ដោយមានប្រាង្គកណ្តាលបែរមុខទៅទិសខាងកើត ចំទៅរកសំណង់រក្សាទឹកដ៏ធំល្វឹងល្វើយ ដែលមានបណ្តោយ ៨០០ ម៉ែត្រ និងទទឹង ៤០០ ម៉ែត្រ ហៅសព្វថ្ងៃថា «ទន្លេស្ងួត»។ ប្រាសាទទន្លេស្ងួត មិនមែនគ្រាន់តែជាសំណង់ថ្មភក់ដែលឈរជម្នះនឹងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃ «សេចក្តីមេត្តាករុណា» របស់មហាវីរក្សត្រខ្មែរ ព្រះបាទជ័យវម៌ទី៧។ ជា «អរោគ្យសាលា» មួយក្នុងចំណោមមន្ទីរពេទ្យទាំង ១០២ ដែលត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី១២ និងដើមទី១៣ (រចនាបថបាយ័ន) ប្រាសាទនេះធ្លាប់ជាទីសក្ការៈផង និងជាមណ្ឌលព្យាបាលជំងឺជូនប្រជានុរាស្ត្រផងនៅតំបន់ខាងជើងអង្គរ។ ក្រោយពីបានឆ្លងកាត់ការខូចខាតស្ទើរតែបាត់បង់រូបរាងដោយសារធម្មជាតិ ប្រាសាទទន្លេស្ងួតត្រូវបានចាប់ផ្តើមស្តារឡើងវិញយ៉ាងយកចិត្តទុកដាក់៖ * ដំណាក់កាលទី១ (២០១៩-២០២០)៖ ប្រាសាទនេះត្រូវបានជួសជុលឡើងវិញដោយអាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងរចនាសម្ព័ន្ធថ្មដែលទ្រុឌទ្រោមឱ្យមានភាពរឹងមាំឡើងវិញ។ * ដំណាក់កាលទី២ (២០២៥)៖ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនូវែលហ្សេឡង់ «Angkor Water Resilience» ផ្នែកមួយចំនួននៃទំនប់បុរាណ និងថ្នល់បុរាណនៅក្បែរប្រាសាទបានជួសជុលកែលម្អ។ លើសពីនេះ រានទស្សនាត្រូវបានសាងសង់ឡើង ដើម្បីបម្រើដល់ប្រយោជន៍សហគមន៍ និងការទស្សនារបស់ភ្ញៀវទេសចរ។ បច្ចុប្បន្ន «ទន្លេស្ងួត» លែងស្ងួតដូចឈ្មោះទៀតហើយ។ តាមរយៈការស្តារជួសជុលទំនប់ និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណឱ្យមានជីវិតឡើងវិញ បច្ចុប្បន្នទន្លេស្ងួតអាចស្តុកទឹក បានអតិបរមារហូតដល់ ៧៧០.០០០ ម៉ែត្រត្រីគុណ។ ការបញ្ជូលទឹកបានឡើងវិញនេះផ្តល់នូវគុណសម្បត្តិច្រើនយ៉ាង ៖ * ថែរក្សាលំនឹងគ្រឹះប្រាសាទ៖ តាមរយៈការរក្សាសំណើមដីដែលជាបច្ចេកទេសដ៏វិសេសវិសាលរបស់បុព្វបុរសខ្មែរ។ * ផ្តល់ប្រយោជន៍ដល់សហគមន៍៖ បង្កើនសោភ័ណភាព បរិស្ថានបៃតង និងជាប្រភពទឹកដ៏សំខាន់សម្រាប់កសិកម្ម និងការរស់នៅរបស់ពលរដ្ឋជុំវិញ។ យើងចូលរួមគ្នាថែរក្សា និងស្តារសម្បត្តិបេតិកភណ្ឌនៅប្រាសាទទន្លេស្ងួត គឺជាការតភ្ជាប់សរសៃឈាមរវាងអតីតកាលដ៏រុងរឿង ទៅកាន់អនាគតដ៏រឹងមាំ និងមាននិរន្តរភាព៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 01-05-2026, 04:19 PM, ចំនួនអ្នកអានៈ​ 21ដង
ថ្លែងទៅកាន់ប្រធានសហជីព និងដៃគូត្រីភាគីជាង ១ ៦០០នាក់ ក្នុងពិធីជួបជុំទិវាពលកម្មអន្តរជាតិ លោក Wong បានទទួលស្គាល់ពីផលប៉ះពាល់ដ៏សម្បើម ដោយសារតែ AI។ លោក​ Wong គូសបញ្ជាក់ថា «ខ្ញុំ​មិន​អាចនិយាយ​ថាគ្មានផលរំខាន​នោះទេ។ ប៉ុន្តែខ្ញុំអាចសន្យាថា យើងនឹងការពារកម្មករគ្រប់ៗរូប»។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrenc
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 04:17 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាបានលើកឡើងថា «ថៃបាននឹងកំពុងព្យាយាមឈានដល់ការ លុបចោល MoU ស្តីពីតំបន់ដែនសមុទ្រត្រួតគ្នាដែលចុះហត្ថលេខារវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 04:11 PM, ចំនួនអ្នកអានៈ​ 19ដង
ខេត្តសៀមរាប៖ព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រះតេជគុណ សឺ យ៉ានស៊ូ ព្រះចៅអធិការវត្តសៅលីងប្រចាំនៅកម្ពុជា លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំពីក្រសួង និងស្ថាប័ននានា ភ្ញៀវជាតិ និងអន្តរជា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 03:57 PM, ចំនួនអ្នកអានៈ​ 20ដង
សៀមរាប៖ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តសៀមរាបទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:46 PM, ចំនួនអ្នកអានៈ​ 17ដង
កាលពីខែមេសា អ្នកតំណាងរបស់លីបង់និងអ៉ីស្រាអែល បានជួបគ្នា២លើកនៅទីក្រុងវ៉ាស៉ីនតោន ដែលជាជំនួបផ្ទាល់លើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ បានអូសលីបង់ឱ្យធ្លាក់ក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា ហើយនាំឱ្យមានការទម្លាក់គ្រាប់បែកយ៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:43 PM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៦នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួនជាង ១៥ លានល្លារអាម៉េរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ តាមរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:11 PM, ចំនួនអ្នកអានៈ​ 19ដង
សៀមរាប៖លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះ បានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះ មា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:03 PM, ចំនួនអ្នកអានៈ​ 4ដង
យោងតាមប្រភពពី Reuters លោក Zuckerberg បានប្រាប់ទៅកាន់បុគ្គលិកក្នុងអង្គប្រជុំ Town Hall ថា ក្រុមហ៊ុនមានចំណុចចំណាយធំៗចំនួនពីរ គឺហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ (Comspanute Infrastructure) និងធនធានមនុស្ស។ ក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta (ក្រុមហ៊ុនមេរបស់ Facebook) បានពន្យល់ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:02 PM, ចំនួនអ្នកអានៈ​ 26ដង
លោកបាននិយាយក្នុង​សន្និសីទសារព័ត៌មាន ក្រោយទទួលបានសារសំខាន់ពី​រដ្ឋាភិបាល​ចិន ពាក់ព័ន្ធនឹងកុងត្រា​ក្រុមហ៊ុនហុងកុង CK Hutchison នៅប្រទេសប៉ាណាម៉ា ដែលកំពុងប្តឹងប្តល់គ្នាក្នុង​តុលាការ​មជ្ឈត្តការអន្តរជាតិ​ថា រឿងនេះមិន​បាន​បង្កើត​ជា​បញ្ហា​ រវាង​រដ្ឋាភិបាល​ប៉ាណាម៉ា និង​ចិន​ឡើយ។ លោក Mulino ប្រាប់ក្រុមអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 01:00 PM, ចំនួនអ្នកអានៈ​ 6ដង
Mainoo វ័យទើប ២១ឆ្នាំ ជាយុវជនថ្នាលនៅកីឡដ្ឋាន Old Trafford ដែលទើបដំឡើងមកក្រុមធំរបស់បិសាចក្រហម កាលពីអំឡុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសន្យាចាស់ដែលនឹងអស់សុពលភាពនាឆ្នាំ២០២៧ ខាងមុខ។ កីឡាករសញ្ជាតិអង់គ្លេស Kobbie Mainoo បានព្រមព្រៀងបន្តកិច្ចសន្យា ៤ឆ្នាំបន្ថែមទៀតជាមួយក្លិប បិសាចក្រហម Manchester United ដែលមានសុពលភាពដល់ឆ្នាំ២០៣១
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 12:56 PM, ចំនួនអ្នកអានៈ​ 25ដង
ខេត្តតាកែវ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្ដប្រគេននូវអំណោយប្រចាំខែឧសភា ឆ្នាំ២០២៦ រួមមាន ភេសជ្ជៈ គ្រឿងឧបភោគ-បរិភោគ ប្រគេនព្រះសង្ឃគង់ នៅវត្តប្រាសាទនាងខ្មៅ ខេត្តតាកែវ សម្រាប់ទ្រទ្រង់ដល់វិស័យពុទ្ធសាសនា។ អំណោយទាំងនោះរួមមាន អង្ករ ១តោន, ទឹកសុទ្ធ, ស្ករសខ្មែរ, ទឹកដោះគោ, ប៊ីចេង, ខ្ទឹ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 12:55 PM, ចំនួនអ្នកអានៈ​ 21ដង
នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងសូមជូនពរឱ្យលោក (Ali al-Zaidi) ទទួលបានជោគជ័យ ខណៈដែលលោកខិតខំបង្កើតរដ្ឋាភិបាលថ្មីមួយ ដែលគ្មានអំពើភេរវកម្ម ដែលអាចនាំមកនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រទេសអ៉ីរ៉ាក់»។ លោកបន្ថែមថា «យើងទន្ទឹងរង់ចាំទំនាក់ទំនងថ្មីដ៏រឹងមាំ រស់រវើក និងមានផលិតភាពខ្ពស់រវាងអ៉ីរ៉ាក់ និង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 12:53 PM, ចំនួនអ្នកអានៈ​ 31ដង
ក្រុងព្រះសីហនុ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍកំពង់ផែត្រូវការយុទ្ធសាស្ត្រយូរអង្វែង និងការគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាថា ការសាងសង់មានប្រសិទ្ធភាព និងអាចប្រើប្រាស់បានពេញលេញ មិនមែនសង់ហើយមិនអាចដំណើរការបាននោះទេ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 12:50 PM, ចំនួនអ្នកអានៈ​ 15ដង
ទីភ្នាក់ងារអន្តរជាតិខាងលើនេះ បានសហការស៊ើបអង្កេតជាមួយ Ospaneration Lims និងបានរកឃើញអត្តលិករុស្ស៊ី សរុបមានដល់ទៅ ៣០២នាក់ ដែលត្រូវបានដកបញ្ឈរជើងរួចរាល់ផងដែរ។អត្តពលិករុស្ស៊ីប្រមាណជាង ៣០០នាក់ត្រូវបានដាក់ទណ្ឌកម្ម បន្ទាប់ពីរកឃើញមានជាប់ពាក់ព័ន្ធនឹងសារធាតុលើកកម្លាំង គិតចាប់តាំងពីឆ្នាំ២០១៩ មក។ នេះបើយោងត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 01-05-2026, 12:49 PM, ចំនួនអ្នកអានៈ​ 24ដង
រាជធានីភ្នំពេញ៖លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទ «សិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 650 នាក់
ម្សិលមិញ : 759 នាក់
សរុបទាំងអស់ : 11325353 នាក់