ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines បង្ហាញការគាំទ្រយ៉ាងពេញលេញក្នុងវិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសកម្ពុជាទៅកាន់ពិភពលោក
ចុះថ្ងៃទី: 08-04-2026, 02:10 PM, ចំនួនអ្នកអានៈ 34ដង
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួបនេះ លោក Fahad Al Hassawi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋមន្ត្រី ហួត ហាក់ ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ និងបានជម្រាបជូននូវព័ត៌មានបច្ចុប្បន្នភាពសង្ខេបអំពីប្រតិបត្តិការរបស់ក្រុមហ៊ុន ព្រមទាំងបានណែនាំសមាសភាពប្រតិភូ និងការតែងតាំងអ្នកគ្រប់គ្រងថ្មីជាផ្លូវការរបស់ក្រុមហ៊ុន Emirates Airlines ប្រចាំប្រទេសកម្ពុជា។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Fahad Al Hassawi ប្រធានតំណាងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងណែនាំអំពីសមាសភាពថ្នាក់ដឹកនាំប្រចាំប្រទេសកម្ពុជា ព្រមទាំងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងក្រុមហ៊ុន ស្តីពីការចូលរួមគាំទ្ររបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ បន្ថែមពីលើនេះ លោកក៏បានស្នើសុំអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យក្រុមហ៊ុនអាចចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសតាមរយៈការពង្រឹងការតភ្ជាប់តាមផ្លូវអាកាស តាមរយៈជើងហោះហើរត្រង់របស់ក្រុមហ៊ុនពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យទេសចរណ៍កម្ពុជា និងសន្យាពង្រឹងការតភ្ជាប់ផ្លូវអាកាសពីកម្ពុជាទៅកាន់តំបន់មជ្ឈឹមបូព៌ា ដើម្បីតភ្ជាប់ទៅកាន់ពិភពលោកទាំងមូល។ ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Emirates Airlines ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាស និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរពីគ្រប់ទិសទីមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ លោកបានស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត តាមរយៈការផលិតវីដេអូខ្លីៗ ការរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) និងការផ្សព្វផ្សាយវីដេអូតាមបណ្តាញផ្សព្វផ្សាយនានារបស់ក្រុមហ៊ុន។ សូមជម្រាបជូនថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Emirates Airlines នៅតែបន្តរក្សាការតភ្ជាប់ជើងហោះហើរប្រចាំថ្ងៃពីទីក្រុងឌូបៃមកកាន់រាជធានីភ្នំពេញ សរុបចំនួន ៧ ជើងចូល និង ៧ ជើងចេញ ក្នុងមួយសប្តាហ៍។ ចំពោះប្រតិបត្តិការជើងហោះហើរតភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលមានសរុបចំនួន ៦ជើង (៣ ជើងចូល និង ៣ ជើងចេញ) ក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ក្នុងខណៈដែលកម្ពុជា និងសហព័ន្ធអារ៉ាប់រួម មានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្នាយ៉ាងយូរអង្វែង ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 17-04-2026, 02:53 PM, ចំនួនអ្នកអានៈ​ 0ដង
ទណ្ឌកម្មនេះ កើតចញពីបញ្ហាកាន់កាប់ឆ្នាំ២០២៥ និងការរឹបអូសដោយបង្ខំនូវទីតាំងកែច្នៃមាសរបស់ក្រុមហ៊ុន BHMB ដែលជាក្រុមហ៊ុននីការ៉ាហ្កា បង្កើតឡើងក្នុងឆ្នាំ២០១៩ ជាមួយការវិនិយោគបរទេសពីក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុនមួយចំនួនរងទណ្ឌកម្ម ដោយសារតែពាក់ព័ន្ធនឹងការជួយ ឱ្យរដ្ឋាភិបាលនីការ៉ាហ្គារកលុយបានពីមាស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:48 PM, ចំនួនអ្នកអានៈ​ 0ដង
រាជធានីភ្នំពេញ៖ ថ្លែងក្នុងកម្មវិធី FRESH BUSINESS ដែល ពិភាក្សាលើប្រធានបទ «មូលដ្ឋានជំរុញ អភិវឌ្ឍ វិស័យ ទេសចរណ៍ក្នុង ស្រុក» ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមា គមទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍នគរសង្រ្កាន្ត ដែលរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ គឺជាការអត្តស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:46 PM, ចំនួនអ្នកអានៈ​ 0ដង
លោកស្រី Denise Brown អ្នកសម្របសម្រួលរបស់ UN ប្រចាំស៊ូដង់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការយកចិត្តទុកដាក់លើប្រទេសនេះ ដែលជាប្រទេសធំមួយ មានប្រជាជនជាង៥០លាននាក់ និងសម្បួរទៅដោយធនធាន ដែលធ្លាប់ធ្វើឱ្យក្រុមមហាអំណាចបរទេស ធ្វើសង្រ្គាមដណ្តើមគ្នា។ លោកស្រីបានបន្តថា សកម្មភាពយង់ឃ្នងជាច្រើន ត្រូវបានកំណ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:39 PM, ចំនួនអ្នកអានៈ​ 0ដង
លោកស្រី ស៊ូជី បច្ចុប្បន្នមានអាយុ៨០ឆ្នាំ និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេលសរុបដល់ទៅ២៧ឆ្នាំ ក្រោមបទចោទជាច្រើន ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានមើលឃើញថា ត្រូវបានជំរុញដោយហេតុផលនយោបាយ។ បើតាមមេធាវីខាងលើ ទោសជាប់ពន្ធនាគាររបស់លោកស្រី ស៊ូជី ត្រូវបានបន្ធូរបន្ថយក្នុងអត្រា១ភាគ៦ ដែលស្មើនឹងរយៈ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:36 PM, ចំនួនអ្នកអានៈ​ 0ដង
ជុំវិញការវិនិយោគនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា បន្ទះសេនស័ររូបភាពដែលប្រៀបដូចជា «ភ្នែកទិព្វ» របស់ម៉ាស៊ីន នឹងក្លាយជាគ្រឿងបង្គុំដែល «មិនអាចខ្វះបានសម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងបញ្ញាសិប្បនិម្មិត AI»។ លោកបានបន្ថែមថា ការ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 02:33 PM, ចំនួនអ្នកអានៈ​ 0ដង
ក្រសួងការបរទេសចិន បានឱ្យដឹងថា ថ្មីៗនេះ បញ្ញវន្តចិនប្រហែល ២០នាក់ ដែលទៅចូលរួមសន្និសីទអប់រំ ត្រូវបានគយ និងកងការពារព្រំដែនអាមេរិក (CBP) នៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma បដិសេធមិនឱ្យចូល និងសួរនាំមិនសមហេតុផល ទោះបីជាមានទិដ្ឋាការត្រឹមត្រូវក៏ដោយ។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ចិនបានណែនាំពលរដ្ឋរប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:30 AM, ចំនួនអ្នកអានៈ​ 27ដង
ខេត្តត្បូងឃ្មុំ៖ ក្រុមគ្រួសារជនរងគ្រោះ ក្នុងមួយគ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ប្រេងឆា និងថវិកាមួយចំនួន ដែលសរុបជាថវិកា ចំនួន៦,៧លានរៀល។នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានស្រុកអីររាំងឪ បានចុះសួរសុខទុក្ខ និងបាននាំយកអំណោយសប្បុរសធម៌ របស់លោកបណ្ឌិត អ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:23 AM, ចំនួនអ្នកអានៈ​ 40ដង
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២៦ មិនបានទម្លាយឱ្យដឹងពីឈ្មោះរបស់អ្នកទោសដែលទទួលបានការលើកលែងទោស នោះទេ។ ការលើកលែង ឬបន្ធូរបន្ថយទោសតែងតែត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំអំឡុងថ្ងៃបុណ្យឯករាជ្យជាតិក្នុងខែមករា និងពិធីបុណ្យចូលឆ្នាំថ្មីរបស់មីយ៉ាន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:21 AM, ចំនួនអ្នកអានៈ​ 42ដង
លោក ត្រាំ បានទទូចថារាល់កិច្ចព្រមព្រៀងណាមួយជាមួយអ៉ីរ៉ង់ត្រូវតែហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។ លោកបានបើកធ្វើសង្រ្គាមដោយចោទថា ទីក្រុងតេហេរ៉ង់កំពុងខិតកាន់តែកៀកទៅនឹងការផលិតគ្រាប់បែកនុយក្លេអ៊ែរ ជាការសន្និដ្ឋានមួយមិនទទួលបានការគាំទ្រពីទីភ្នាក់ងារឃ្លាំមើលនុយក្លេអ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:14 AM, ចំនួនអ្នកអានៈ​ 23ដង
រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធររាជធានី-ខេត្ត, ក្រុមការងារថ្នាក់ជាតិតាមក្រសួងស្ថាប័ន, កងកម្លាំងគ្រប់ប្រភេទ, វីរកងទ័ព, វីរនគរបាល បងប្អូនជនភៀសសឹកទាំងអស់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:06 AM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ សូមបញ្ជាក់ថា ការចាប់ខ្លួនជនកំណាចម្នាក់នេះ បានធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:02 AM, ចំនួនអ្នកអានៈ​ 52ដង
សង្រ្គាមជាមួយអ៉ីរ៉ង់ដែលផ្ដើមចេញពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើតម្លៃប្រេង ឡើងថ្លៃដែលបាន និងកំពុងបង្កជាបញ្ហាឈឺក្បាលខាងនយោបាយដ៏ធំមួយចំពោះលោក ត្រាំ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅសេតវិមាន លោក ត្រាំ បានគ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 11:00 AM, ចំនួនអ្នកអានៈ​ 45ដង
កិច្ចព្រមព្រៀងនេះមានរយៈពេល ៣ឆ្នាំ ដែលក្នុងនោះ OspanenAI នឹងប្រើប្រាស់សេវាកម្ម Cloud របស់ Cerebras សម្រាប់ការគណនា AI (Inference) និងម៉ូដែលវៃឆ្លាតផ្សេងៗ។ វាជាផ្នែកមួយនៃកិច្ចព្រមព្រៀង OspanenAI មានសិទ្ធិទទួលបាន ភាគហ៊ុន (Equity Stake) នៅក្នុងក្រុមហ៊ុន Cerebras។ ការផ្លាស់ប្តូរនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ OspanenAI ក្នុងការស្វែងរកជម្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 10:55 AM, ចំនួនអ្នកអានៈ​ 41ដង
ឧទ្ធម្ភាគចក្រនេះបានបាត់ការទាក់ទងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីហោះឡើងពីតំបន់ក្នុងទីក្រុង Melawi។ លោក Mohammad Syafii ជាប្រធាន ទីភ្នាក់ងារជួយសង្រ្គោះរបស់ឥណ្ឌូណេស៊ី បាននិយាយថាទីតាំងធ្លាក់ និងដាច់ការទាក់ទងគឺស្ថិតនៅពីលើតំបន់ព្រៃភ្នំ។ លោកបន្ថែមថាក្រុមអ្នកជួយសង្រ្គោះបានរកឃើញ បំណែកដែលសង្ស័
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 17-04-2026, 10:54 AM, ចំនួនអ្នកអានៈ​ 28ដង
បើយោងតាមរបាយការណ៍ពី Athletic បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ប្រព័ន្ធដឹកជញ្ជូនក្នុងរដ្ឋ New Jersey នឹងមានការកែប្រែតម្លៃពិសេស ជាមួយនឹងការធ្វើដំណើរលឿនជាងមុនត្រឹមតែ ៣០នាទីប៉ុណ្ណោះពីកីឡដ្ឋាន Penn Stadion ទៅកាន់កីឡដ្ឋាន MetLife Stadium ស្ថិតក្នុងរដ្ឋ New Jersey ដូចគ្នា។ លោក Mikie Sherrill អភិបាលប្រចាំរដ្ឋ New Jersey បានឱ្យដឹងថា សហព័ន្ធ FIFA បានធ្
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 947 នាក់
ម្សិលមិញ : 1075 នាក់
សរុបទាំងអស់ : 11307737 នាក់