ក្រសួងបរិស្ថាន រកឃើញថាក្រុមហ៊ុន Guo Binfen (Cambodia) នៅខេត្តកំពង់ស្ពឺ ខ្វះខាតផ្នែកបច្ចេកទេស និងល្មើសច្បាប់បរិស្ថាន
ចុះថ្ងៃទី: 06-03-2026, 12:46 PM, ចំនួនអ្នកអានៈ 65ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញ ការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មានលក្ខណៈប្រាស់ចាក ពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឱ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)។ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាង បរិស្ថានខេត្តតាកែវ រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលឃុំអូរ អាជ្ញាធរភូមិក្រាំងតាតន់ និងអ្នកសារព័ត៌មាន បានចុះត្រួតពិនិត្យ និងរកឃើញក្រុមហ៊ុន Guo Binfen (Cambodia) Food Co., Ltd. ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នាក្រុមហ៊ុនបានដំណើរប្រតិបត្តិការអាងសម្អាត ពុំអនុលោមតាមគោលកាណ៍បច្ចេកទេស និងម្យ៉ាងទៀត សមត្ថភាពអាងសម្អាត មានលក្ខណៈមិនឆ្លើយតបនឹងបរិមាណសំណល់រាវ ដែលបង្កើតមានជាក់ស្តែងល្មើសនឹងមាត្រា២៨៧ នៃក្រមបរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ល្មើសនឹងមាត្រា ១៧៣ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ កន្លងមកនេះក្រុមហ៊ុនបានបញ្ចេញសំណល់រាវលើសស្តង់ដារ ល្មើសនឹងមាត្រា១៥៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ចំពោះបទល្មើសខាងលើក្រសួងបរិស្ថាន បានចាត់វិធានការអនុវត្តបន្ត ចំពោះក្រុមហ៊ុន មួយចំនួនដូចតទៅ៖ ១- ត្រូវបញ្ឈប់ការបង្ហូរសំណល់រាវពីផ្នែកផលិតកម្ម ទៅស្តុកក្នុងស្រះដី ដែលស្ថិតនៅក្រៅបរិវេណទីតាំងក្រុមហ៊ុន ចាប់ពីពេលនេះតទៅ ដើម្បីជៀសវាងបង្កប៉ះពាល់ដល់បរិស្ថាន (ប្រភពទឹកក្រោមដី និងក្លិនស្អុយ) និងដីស្រែប្រជាពលរដ្ឋ ២- ត្រូវពិនិត្យ និងរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឡើងវិញ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្អាតសំណល់រាវ ឆ្លើយតបនឹងស្តង់ដារ ៣- ត្រូវពិន័យអន្ដរការណ៍ ដោយអនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងប្រកាសអន្តរក្រសួងលេខ ១០៧០ ស្តីពីការពិន័យអន្តរការណ៍ដោយក្រសួងបរិស្ថាន ចំពោះករណីល្មើសនឹងមាត្រា១៥៦ មាត្រា ១៦១ និងមាត្រា១៧៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ៤- ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ និងរបាយការណ៍បញ្ជាក់គុណភាពខ្យល់ក្នុងអគារ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 16-04-2026, 12:47 PM, ចំនួនអ្នកអានៈ​ 0ដង
ព្រឹត្តិការណ៍នេះអាចចាត់ទុកជា ព្រឹត្តការណ៍មានលក្ខណៈច្នៃប្រឌិតខ្ពស់ ដោយលៀសហាល គឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 16-04-2026, 12:39 PM, ចំនួនអ្នកអានៈ​ 0ដង
ទីក្រុងវ៉ាស៉ីនតោន បានបង្វែរទៅដាក់សម្ពាធទីក្រុងតេហេរ៉ង់ដោយការបិទច្រកកំពង់ផែ។ ទីបញ្ជាការកណ្តាលយោធាអាមេរិក បានឱ្យដឹងថា ពេញមួយយប់កងកម្លាំងបានបញ្ឈប់ទាំងស្រុងនូវពាណិជ្ជកម្មសេដ្ឋកិច្ចដែលចូល-ចេញអ៉ីរ៉ង់តាមផ្លូវសមុទ្រ។ យោធាអ៉ីរ៉ង់បានគំរាមកាលពីថ្ងៃពុធ ទី១៥ ខែមេសា ថានឹងបិទផ្លូវពាណិជ្ជកម្មត
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:13 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖តួអង្គទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ កញ្ញា គង់ អាន (Kon Ant) និងក្លាយជាបវរកញ្ញាអន្តរជាតិ តំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងបវរកញ្ញា (Miss Internationl) នៅប្រទសជប៉ុននាពេលខាងមុខ។ នេះបើតាមលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ដែលជាអ្នកសម្របសម្រួលលើក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:09 PM, ចំនួនអ្នកអានៈ​ 34ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថាលោកប្រធានាធិបតី Prabowo Subianto ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមាន Elysee កាលពីថ្ងៃអង្គារ ជាទីដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចសហប្រតិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:07 PM, ចំនួនអ្នកអានៈ​ 28ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានជឿជាក់ថាកំពុងធ្វើប្រតិបត្តិការរោងចក្រជាច្រើនសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាជំហានដ៏សំខាន់មួយក្នុងការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរ។ រោងចក្រនុយក្លេអ៊ែរទាំងនោះរួមមានរោងចក្រ Yongbyon ដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:02 PM, ចំនួនអ្នកអានៈ​ 27ដង
ដោយផ្អែកលើឯកសារយោធាអ៉ីរ៉ង់ដែលបានបែកធ្លាយ Financial Times បានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍ TEE-01B ដែលត្រូវបានផលិត និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co ត្រូវបានកងកម្លាំងអវកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទិញកាលពីឆ្នាំ២០២៤ បន្ទាប់ពីផ្កាយរណបនេះត្រូវបានបាញ់បង្ហាញចូលទៅក្នុងទីអវកាសដោយចិន។ តាម Financial Times មេបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:00 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:15 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។ លោក ហ៊ុន ម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:03 PM, ចំនួនអ្នកអានៈ​ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:01 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តកំពង់ចាម​៖ ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តកំពង់ចាម​ ថ្ងៃទី១៥​ មេសា​ ២០២៦ ! សូមជំរាបថា ករណីបាញ់បាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:26 AM, ចំនួនអ្នកអានៈ​ 4ដង
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:10 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ​ 30ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 08:57 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 547 នាក់
ម្សិលមិញ : 1151 នាក់
សរុបទាំងអស់ : 11306338 នាក់