| ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិពុំដែលធ្លាប់មានមកកម្ពុជា |
|
| ចុះថ្ងៃទី: 03-03-2026, 12:39 PM, ចំនួនអ្នកអានៈ 48ដង |
|
|
រាជធានីភ្នំពេញ៖ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោក Michael Cheow បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រី ហួត ហាក់ ដែលអនុញ្ញាតជូនរូបលោក និងសហការី ជាតំណាងក្រុមហ៊ុនពីប្រទេសម៉ាឡេស៊ីចូលជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រ និងការផ្តល់អនុសាសន៍លើគម្រោងឈ្មោះថា «The Kingdom’s Grand Prix & Gala» ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ជាលក្ខណៈអន្តរជាតិចំនួន៣ ធំៗ គឺ៖ ១៖ មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា; ២៖ ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន និង៣៖ ការប្រណាំងរថយន្តកម្រិត GT (Grand Touring) ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ ដែលនឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជាដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ។
រដ្ឋមន្ត្រី ហួត ហាក់ ក៏បានស្នើលោកប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជាទៅកាន់ប្រជាជនម៉ាឡេស៊ី ដោយបានបញ្ជាក់ផងថាកម្ពុជា នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគវិស័យទេសចរណ៍៕






ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:13 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖តួអង្គទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ កញ្ញា គង់ អាន (Kon Ant) និងក្លាយជាបវរកញ្ញាអន្តរជាតិ តំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងបវរកញ្ញា (Miss Internationl) នៅប្រទសជប៉ុននាពេលខាងមុខ។ នេះបើតាមលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ដែលជាអ្នកសម្របសម្រួលលើក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:09 PM, ចំនួនអ្នកអានៈ 34ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថាលោកប្រធានាធិបតី Prabowo Subianto ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមាន Elysee កាលពីថ្ងៃអង្គារ ជាទីដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចសហប្រតិប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:07 PM, ចំនួនអ្នកអានៈ 28ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានជឿជាក់ថាកំពុងធ្វើប្រតិបត្តិការរោងចក្រជាច្រើនសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាជំហានដ៏សំខាន់មួយក្នុងការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរ។ រោងចក្រនុយក្លេអ៊ែរទាំងនោះរួមមានរោងចក្រ Yongbyon ដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:02 PM, ចំនួនអ្នកអានៈ 27ដង
ដោយផ្អែកលើឯកសារយោធាអ៉ីរ៉ង់ដែលបានបែកធ្លាយ Financial Times បានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍ TEE-01B ដែលត្រូវបានផលិត និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co ត្រូវបានកងកម្លាំងអវកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទិញកាលពីឆ្នាំ២០២៤ បន្ទាប់ពីផ្កាយរណបនេះត្រូវបានបាញ់បង្ហាញចូលទៅក្នុងទីអវកាសដោយចិន។ តាម Financial Times មេបញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:00 PM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:15 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។
លោក ហ៊ុន ម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:03 PM, ចំនួនអ្នកអានៈ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:01 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តកំពង់ចាម៖ ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តកំពង់ចាម ថ្ងៃទី១៥ មេសា ២០២៦ !
សូមជំរាបថា ករណីបាញ់បាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:26 AM, ចំនួនអ្នកអានៈ 4ដង
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:10 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ 30ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 08:57 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:41 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅវត្តច័ន្ទរង្សី»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ដោយមានការចូលរួមពីញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:37 PM, ចំនួនអ្នកអានៈ 39ដង
លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកនឹងសហការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់នោះ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាអាមេរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តតែចំពោះ
 ព័ត៌មានលម្អិត
|
|
|