រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ
ចុះថ្ងៃទី: 23-02-2026, 12:07 PM, ចំនួនអ្នកអានៈ 48ដង
លោក ហួត ហាក់ លើកឡើងបែបនេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពផ្ទាល់នៃគម្រោង Toeksab Nature Table ជាមួយ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលផ្សារភ្ជាប់នឹងធម្មជាតិ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ដែលជាតំបន់ដែលមានសក្តានុពលធម្មជាតិខ្ពស់។ Toeksab Nature Table ត្រូវបានរៀបចំឡើងជា «រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ផែបណ្តែតទឹក» ដែលរួមមាន សកម្មភាពកម្សាន្ត កីឡាលើទឹកយ៉ាងសម្បូរបែប និងការជិះទូកកម្សាន្តគយគន់ទេសភាពព្រៃកោងកាងតាមបណ្តោយព្រែកទឹកសាប, ការលើកកម្ពស់សោភ័ណភាពធម្មជាតិក្នុងតំបន់ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានការបម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាពិសេសគឺ «អាហារសុខភាព» និងអាហារបែបអឺរ៉ុប ដែលចម្អិនពីគ្រឿងផ្សំធម្មជាតិស្រស់ៗដោយចុងភៅជំនាញ។ តាមការបញ្ជាក់របស់ លោក តាយ ប៊ុនថុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ Toeksab Nature Table បានឱ្យដឹងថា «គោលបំណងធំនៃគម្រោងនេះ គឺបង្កើតផលិតផលទេសចរណ៍ថ្មីប្លែក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់រាមកាន់តែច្រើន ក៏ដូចជាចូលរួមចំណែកជំរុញសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុទាំងមូល»។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគាំទ្រចំពោះវិស័យឯកជនដែលបានរៀបចំឲ្យមានកន្លែងកំសាន្ត ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកលេងកម្សាន្ត។ ហើយទាំងអស់នេះគឺជាការបំពេញបន្ថែមមួយក្រៅពីតំបន់ឆ្នេរកោះ ចំពោះទីតាំងដែលទើបបង្កើតកន្លែងកម្សាន្តថ្មីនេះ មានទាំងតំបន់អេកូទេសចរណ៍តាមដងព្រែក ដែលជាផ្នែកមួយទាក់ទាញដល់ភ្ញៀវទេសចរជាតិអន្តរជាតិមកជិះទូកលំហែកម្សាន្ត មានកន្លែងជិះកង់លើទឹកនៅតាមដងព្រែកមានម្ហូបអារហារឆ្ងាញ់ ដែលធ្វើឲ្យសក្តានុពលទេសចរណ៍នៅខេត្តព្រះសីហនុកាន់តែសុំបបែបបន្ថែមទៀត។ លោកបានកោតសរសើរចំពោះវិស័យឯកជនដែលបានរៀបចំកែច្នៃប្រឌិតនៅតាមដងព្រែកក្លាយជាតំបន់កម្សាន្តទេសចរណ៍ដ៏មានប្រជាប្រិយភាពនៅតំបន់ព្រែកទឹកសាប ក្នុងការទាក់ទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន តាមរយៈការអភិវឌ្ឍន៍ឥតឈប់ឈររបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។ មានប្រសាសន៍ឱកាសនោះដែរ លោក ម៉ាង ស៊ីណេត បានបញ្ជាក់បន្ថែមថា តំបន់ទេសចរណ៍ថ្មីនេះគឺជាកន្លែងទេសចរណ៍ថ្មីមួយទៀតសម្រាប់ភូមិសាស្ត្រនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុដែលជាកន្លែងមានទេសភាពស្រស់បំព្រង មានព្រែក ព្រៃកោងកាងហើយក៏ជាកន្លែងលំហែកាយរបស់ប្រជាពលរដ្ឋភ្ញៀវទេសចរដ៏មានប្រជាប្រិយភាព។ ជាមួយគ្នានោះលោកអភិបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរទាំងក្នុងខេត្តនិងបណ្ដារាជធានីខេត្តទូទាំងប្រទេស មកសម្រាកលំហែកម្សាន្តនៅខេត្តព្រះសីហនុជាមួយនឹងតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនដូចជាតំបន់ឆ្នេរ ដីគោក ដីកោះ ធនធានបាតសមុទ្រ តំបន់ទឹកធ្លាក់និងតំបន់ឧទ្យានជាតិទាំងរដ្ឋនិងវិស័យឯកជនបាននិងកំពុងរៀបចំបង្កើតឡើងក្នុងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តខេត្តកាន់តែច្រើនថែមទៀត។ ការចុះពិនិត្យរបស់ថ្នាក់ដឹកនាំនាពេលនេះ បង្ហាញពីការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជនដែលបានវិនិយោគលើវិស័យទេសចរណ៍បៃតង។ គម្រោងនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយទៀតក្នុងខេត្តព្រះសីហនុ ដែលមិនត្រឹមតែផ្ដល់ការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ល្អៗ និងការអភិរក្សបរិស្ថានផងដែរ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 15-04-2026, 05:13 PM, ចំនួនអ្នកអានៈ​ 20ដង
រាជធានីភ្នំពេញ៖តួអង្គទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ កញ្ញា គង់ អាន (Kon Ant) និងក្លាយជាបវរកញ្ញាអន្តរជាតិ តំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងបវរកញ្ញា (Miss Internationl) នៅប្រទសជប៉ុននាពេលខាងមុខ។ នេះបើតាមលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ដែលជាអ្នកសម្របសម្រួលលើក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:09 PM, ចំនួនអ្នកអានៈ​ 34ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថាលោកប្រធានាធិបតី Prabowo Subianto ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមាន Elysee កាលពីថ្ងៃអង្គារ ជាទីដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចសហប្រតិប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:07 PM, ចំនួនអ្នកអានៈ​ 28ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានជឿជាក់ថាកំពុងធ្វើប្រតិបត្តិការរោងចក្រជាច្រើនសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាជំហានដ៏សំខាន់មួយក្នុងការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរ។ រោងចក្រនុយក្លេអ៊ែរទាំងនោះរួមមានរោងចក្រ Yongbyon ដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:02 PM, ចំនួនអ្នកអានៈ​ 27ដង
ដោយផ្អែកលើឯកសារយោធាអ៉ីរ៉ង់ដែលបានបែកធ្លាយ Financial Times បានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍ TEE-01B ដែលត្រូវបានផលិត និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co ត្រូវបានកងកម្លាំងអវកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទិញកាលពីឆ្នាំ២០២៤ បន្ទាប់ពីផ្កាយរណបនេះត្រូវបានបាញ់បង្ហាញចូលទៅក្នុងទីអវកាសដោយចិន។ តាម Financial Times មេបញ្ជ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 05:00 PM, ចំនួនអ្នកអានៈ​ 5ដង
រាជធានីភ្នំពេញ៖តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:15 PM, ចំនួនអ្នកអានៈ​ 37ដង
រាជធានីភ្នំពេញ៖ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។ លោក ហ៊ុន ម៉
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:03 PM, ចំនួនអ្នកអានៈ​ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 02:01 PM, ចំនួនអ្នកអានៈ​ 32ដង
ខេត្តកំពង់ចាម​៖ ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តកំពង់ចាម​ ថ្ងៃទី១៥​ មេសា​ ២០២៦ ! សូមជំរាបថា ករណីបាញ់បាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:26 AM, ចំនួនអ្នកអានៈ​ 4ដង
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ​ 4ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:10 AM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ​ 30ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 15-04-2026, 08:57 AM, ចំនួនអ្នកអានៈ​ 35ដង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2026, 08:41 PM, ចំនួនអ្នកអានៈ​ 28ដង
រាជធានីភ្នំពេញ៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅវត្តច័ន្ទរង្សី»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ដោយមានការចូលរួមពីញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 13-04-2026, 08:37 PM, ចំនួនអ្នកអានៈ​ 39ដង
លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកនឹងសហការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់នោះ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាអាមេរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តតែចំពោះ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 527 នាក់
ម្សិលមិញ : 1151 នាក់
សរុបទាំងអស់ : 11306318 នាក់