| រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីបើកសម្ពោធ «ពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា» |
|
| ចុះថ្ងៃទី: 14-02-2026, 01:06 PM, ចំនួនអ្នកអានៈ 39ដង |
|
|
រាជធានីភ្នំពេញ៖ព្រឹត្តិការណ៍ដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, លោក ឆេន វិទូ នាយកប្រតិបត្តិក្រុមហ៊ុន អវី ខ្លឹប មេឌា, លោក លោកស្រីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រីម្ចាស់អាជីវកម្ម និងប្អូនៗអ្នកផលិតមាតិកាទេសចរណ៍ ព្រមទាំងប្អូនៗជានិស្សិតសរុបប្រមាណ ២០០នាក់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ។
រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា ការរៀបចំពិព័រណ៍នេះនឹងផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់ អ្នកចែកចាយក្នុងប្រទេសបានជួបអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍មានជាអាទិ៍ ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈ ក្រុមហ៊ុនសិប្បកម្មធ្វើដោយដៃ ក្រុមហ៊ុនផលិតផលក្នុងស្រុក និងផលិតផលទូទៅដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងអំណរគុណជូនចំពោះលោក ឆេន វិទូ នាយកប្រតិបត្តិក្រុមហ៊ុន អវី ខ្លឹប មេឌា (RV Clip Media) ចំពោះការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ដ៏ទាក់ទាញនេះឡើង ជាពិសេស លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ លោក លោកស្រីជាដៃគូសហការ វិស័យឯកជន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រ និងកិច្ចសហការសព្វគ្រប់បែបយ៉ាងជាមួយក្រសួងទេសចរណ៍ និងក្រុមហ៊ុន អវី ខ្លឹប មេឌា ក្នុងការរៀបចំ «ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា» នៅថ្ងៃនេះឱ្យប្រព្រឹត្តទៅដោយរលូន ក៏ដូចជាកម្មវិធីនិងព្រឹត្តិការណ៍នានារបស់ក្រសួងទេសចរណ៍ នាពេលកន្លងមកផងដែរ។
តាមរយៈការរៀបចំព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសការឈានទៅរកឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មក្នុងស្រុក, អ្នកវិនិយោគ, ម្ចាស់អាជីវកម្មមកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗផងដែរ។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិនិយោគិន ផលិតករ និងប្រតិបត្តិករទាំងអស់ ចំពោះសេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយជវភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធានានូវកត្តាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ដែលជាមូលដ្ឋានគ្រឹះគាំទ្រដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងធានាបាននូវភាពធន់នៃវិស័យទេសចរណ៍កម្ពុជា ទៅនឹងវិបត្តិនានា ព្រមទាំងរក្សានូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក៕








ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:13 PM, ចំនួនអ្នកអានៈ 20ដង
រាជធានីភ្នំពេញ៖តួអង្គទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ្រិស្តសករាជ ២០២៦ កញ្ញា គង់ អាន (Kon Ant) និងក្លាយជាបវរកញ្ញាអន្តរជាតិ តំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងបវរកញ្ញា (Miss Internationl) នៅប្រទសជប៉ុននាពេលខាងមុខ។ នេះបើតាមលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ដែលជាអ្នកសម្របសម្រួលលើក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:09 PM, ចំនួនអ្នកអានៈ 34ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថាលោកប្រធានាធិបតី Prabowo Subianto ត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមាន Elysee កាលពីថ្ងៃអង្គារ ជាទីដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ តាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចសហប្រតិប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:07 PM, ចំនួនអ្នកអានៈ 28ដង
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង កូរ៉េខាងជើងត្រូវបានជឿជាក់ថាកំពុងធ្វើប្រតិបត្តិការរោងចក្រជាច្រើនសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលជាជំហានដ៏សំខាន់មួយក្នុងការផលិត ក្បាលគ្រាប់នុយក្លេអ៊ែរ។ រោងចក្រនុយក្លេអ៊ែរទាំងនោះរួមមានរោងចក្រ Yongbyon ដែលកូរ៉េខាងជើងត្រូវបានរាយការណ៍ថាប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:02 PM, ចំនួនអ្នកអានៈ 27ដង
ដោយផ្អែកលើឯកសារយោធាអ៉ីរ៉ង់ដែលបានបែកធ្លាយ Financial Times បានឱ្យដឹងថាផ្កាយរណបស៊ើបការណ៍ TEE-01B ដែលត្រូវបានផលិត និងបាញ់បង្ហោះដោយក្រុមហ៊ុនចិន Earth Eye Co ត្រូវបានកងកម្លាំងអវកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ទិញកាលពីឆ្នាំ២០២៤ បន្ទាប់ពីផ្កាយរណបនេះត្រូវបានបាញ់បង្ហាញចូលទៅក្នុងទីអវកាសដោយចិន។ តាម Financial Times មេបញ្ជ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 05:00 PM, ចំនួនអ្នកអានៈ 5ដង
រាជធានីភ្នំពេញ៖តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសនេះថា ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:15 PM, ចំនួនអ្នកអានៈ 37ដង
រាជធានីភ្នំពេញ៖ពិធីពូនភ្នំខ្សាច់ គឺជាកិច្ចពិធីមួយ ដែលពុទ្ធបរិស័ទនៅក្នុងប្រទេសកម្ពុជា តែងតែនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយ នៅតាមគ្រប់ទីវត្តអារាម នៅពេលមានពិធីបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះធ្វើឡើងក្នុងជំនឿផ្តាច់នូវកម្មពៀរ ហើយទទួលមកវិញ នូវបុណ្យកុសលនៅជាតិនេះ និងជាតិខាងមុខ។
លោក ហ៊ុន ម៉
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:03 PM, ចំនួនអ្នកអានៈ 33ដង
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ និងមិនបាននិយាយចំឈ្មោះអ៉ីស្រាអែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ឬក្រុមហេសបូឡា គាំទ្រដោយអ៉ីរ៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី ឥណ្ឌូណេស៊ី ជប៉ុន ហ្ស៊កដានី សៀរ៉ាឡេអូន ស្វីស និងចក្រភពអង់គ្លេស ក៏បានបង្ហាញការព្រួយប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 02:01 PM, ចំនួនអ្នកអានៈ 32ដង
ខេត្តកំពង់ចាម៖ ជនដៃដល់ដែលជាអតីតប្តីបាញ់ប្រពន្ធជាជាងសាឡនស្លាប់នៅទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តកំពង់ចាម ថ្ងៃទី១៥ មេសា ២០២៦ !
សូមជំរាបថា ករណីបាញ់បាញ់ប្រហារនារីម្នាក់ជាជាងសាឡន ពីសំណាក់អតីតប្តីបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:26 AM, ចំនួនអ្នកអានៈ 4ដង
ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:20 AM, ចំនួនអ្នកអានៈ 4ដង
រាជធានីភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំខ្មែរ បានដឹកនាំប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ លេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ប្រវែង២៥០
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:10 AM, ចំនួនអ្នកអានៈ 48ដង
រាជធានីភ្នំពេញ៖កម្មវិធី«នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 09:05 AM, ចំនួនអ្នកអានៈ 30ដង
លោក Vance បានដឹកនាំប្រតិភូអាមេរិក ដែលបានជួបចរចាគ្នាជាមួយក្រុមមន្រ្តីអ៉ីរ៉ង់ នៅប៉ាគីស្ថានកាលពីចុងសប្តាហ៍មុន ប៉ុន្តែកិច្ចពិភាក្សានោះបានបន្តបញ្ចប់ទៅ ដោយមិនទាន់អាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជាអចិន្រ្តៃយ៍ នូវសង្រ្គាមជាង ៥សប្តាហ៍របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល ជាមួយអ៉ីរ៉ង់
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 15-04-2026, 08:57 AM, ចំនួនអ្នកអានៈ 35ដង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:41 PM, ចំនួនអ្នកអានៈ 28ដង
រាជធានីភ្នំពេញ៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅវត្តច័ន្ទរង្សី»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ដោយមានការចូលរួមពីញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 13-04-2026, 08:37 PM, ចំនួនអ្នកអានៈ 39ដង
លោក ត្រាំ បានថ្លែងថា កងទ័ពអាមេរិកនឹងសហការជាមួយប្រទេសផ្សេងៗទៀត ដើម្បីបិទខ្ទប់ចរាចរណ៍ផ្លូវសមុទ្រនៅក្នុងតំបន់នោះ បន្ទាប់ពីកិច្ចចរចាកាលពីចុងសប្តាហ៍មិនអាចឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះរយៈពេល ៦សប្តាហ៍ជាមួយអ៊ីរ៉ង់។ ក្រោយមក យោធាអាមេរិកបានបញ្ជាក់ថា ការបិទខ្ទប់នេះនឹងអនុវត្តតែចំពោះ
 ព័ត៌មានលម្អិត
|
|
|