| កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ |
|
| ចុះថ្ងៃទី: 07-02-2026, 11:42 AM, ចំនួនអ្នកអានៈ 53ដង |
|
|
រាជធានីភ្នំពេញ៖ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»។
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ។ ការប្តេជ្ញាបានធ្វើឡើង ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ (PHAM Minh Chinh)នាយករដ្ឋមន្ត្រីវៀតណាម នៅវិមាន៧មករា នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក ផាម មិញជិញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបីគណបក្សលើកទី៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លេីវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិនិងសន្តិសុខ, ថាមពល, អប់រំ និងបណ្តុះបណ្តាល, ទេសចរណ៍, វប្បធម៌ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ រវាងប្រទេសទាំងពីរ។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខ និងជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដេីម ដេីម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ ឱ្យស្វែងយល់ពីគ្នា ក៏ដូចជាសិក្សាអំពីប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្លាប់ឆ្លងកាត់៕



ព័ត៌មានទាក់ទង
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:49 PM, ចំនួនអ្នកអានៈ 44ដង
បណ្តារដ្ឋមន្ត្រីការបរទេសបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ខណៈដែលអ៉ីរ៉ង់បង្កើនការវាយប្រហារលើប្រទេសនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដោយបារ៉ែន អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម កូវ៉ែត និងអូម៉ង់ សុទ្ធតែជាគោលដៅ។
រដ្ឋមន្រ្តីនៃប្រទេសសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឈូង
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:47 PM, ចំនួនអ្នកអានៈ 30ដង
ខេត្តកោះកុងក្នុងដំណើរចុះល្បាត និងទប់ស្កាត់បទល្មើសនោះ ឧទ្យានុរក្ស និងមន្ត្រីកងរាជអាវុធហត្ថ បានដោះអន្ទាក់ជាច្រើនខ្សែពីតាមព្រៃនៃឧទ្យានជាតិ និងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តកោះកុង។ របាយការណ៍ពីមន្ទីរបរិស្ថានខេត្ត បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:24 PM, ចំនួនអ្នកអានៈ 24ដង
ភាពជឿជាក់នេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហក់ឡើងភ្លាមៗជិត ៥ ភាគរយ បន្ទាប់ពីលោក Hock Tan នាយកប្រតិបត្តិ (CEO) របស់ Broadcom បានថ្លែងដោយមោទនភាពថា៖ «ចក្ខុវិស័យរបស់យើងក្នុងឆ្នាំ ២០២៧ មានភាពល្អប្រសើរឡើងយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃនេះ យើងមានគម្រោងច្បាស់លាស់ក្នុងការសម្រេចឱ្យបាននូវចំណូលពី AI លើសពី ១០០ ព
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:20 PM, ចំនួនអ្នកអានៈ 37ដង
យោធាអ៉ីស្រាអែលបានចេញសារព្រមានជាភាសាអារ៉ាប់ ជំរុញឱ្យអ្នកស្រុកភាគខាងត្បូងលីបង់ទាំងអស់ ជម្លៀសឡើងទៅភាគខាងជើងទន្លេ Litani ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត ដោយហាមដាច់ខាតមិនឱ្យនៅក្បែរទីតាំង ឬសមាជិកក្រុមហេសបូឡាឡើយ។ ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋមន្ត្រីកិច្ចការសង្គមលីបង់ លោកស្រី Haneen Sayed បានបញ្
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:18 PM, ចំនួនអ្នកអានៈ 40ដង
រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ១/៤ផ្ដាច់ព្រ័ត្រ៖ រវាងក្រុមភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមបញ្ជាក់ដែរថា
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:14 PM, ចំនួនអ្នកអានៈ 38ដង
ឧត្តមនាវីអាមេរិក លោក Brad Coospaner ជាមេបញ្ចាការនៃទីបញ្ជាការយោធាអាមេរិក CENTCOM បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់ បានថយចុះ៩០ភាគរយបើធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម ខណៈការវាយប្រហារដោយដ្រូនក៏បានថយចុះ៨៣ភាគរយផងដែរ ធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម។
មន្ត្រីយោធាកំពូលម្នាក់រប
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:11 PM, ចំនួនអ្នកអានៈ 27ដង
ការបោះឆ្នោតលើដំណោះស្រាយអំណាចសង្រ្គាម ឬ war spanowers resolution ធ្វើឡើងក្នុងសំឡេងជំទាស់២១៩ ទល់នឹងសំឡេងគាំទ្រ២១២ នៅក្នុងសភាតំណាងរាស្ត្រជាទីដែល គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ក្ដាប់សំឡេងភាគច្រើនតិចតួច។ ក្នុងការបោះឆ្នោតនោះដែរ សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ២រូបបានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ រីឯសភាតំ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:08 PM, ចំនួនអ្នកអានៈ 29ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។
ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 01:00 PM, ចំនួនអ្នកអានៈ 45ដង
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់សហព័ន្ធម៉ារ៉ុកបានគូសបញ្ជាក់ថា «នេះពុំមែនជាការផ្លាស់ប្តូរធម្មតានោះទេ។ គោលដៅសំខាន់ គឺដើម្បីអភិវឌ្ឍន៍បាល់ទាត់ម៉ារ៉ុកឆ្ពោះទៅមុខទៀត តាមរយៈផ្តើមចេញពីរចនាសម្ព័ន្ធ»។
ម៉ារ៉ុក បានឈានដល់ផ្លូវបំបែកជាមួយគ្រូបង្វឹក លោក Walid Regragui ដែលបានដឹកនាំក្រុមនៅអាហ្រ្វិក មួយនេះឡើ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 12:57 PM, ចំនួនអ្នកអានៈ 49ដង
ក្នុងពិធីមួយនៅឯសេតវិមាន លោក ត្រាំ បាននិយាយថាវាគឺអាស្រ័យលើបញ្ហាពេលវេលាប៉ុណ្ណោះ។ ពោលគឺក្រោយដោះស្រាយជាមួយអ៉ីរ៉ង់ចប់ គឺដល់វេនគុយបាវិញម្ដង។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាលោកនឹងបង្វែរការផ្តោតទៅរកគុយបាវិញ ជាប្រទេសមួយក្នុងតំបន់ Caribbean ដែល
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 12:56 PM, ចំនួនអ្នកអានៈ 1ដង
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា លោក ត្រាំ ក៏បានលើកឡើងដែរថាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ទំនងជាមិនមែនកូនប្រុសរបស់លោក Ayatollah Ali Khamenei គឺលោក Mojtaba នោះទេ។ លោក Mojtaba ត្រូវបានគេរាយការណ៍ថាជាបេក្ខជនលេចធ្លោរជាងគេម្នាក់ដែលអាចនឹងស្នងតំណែងបន្តពីឪពុកដែលត្រូវបានសម្លាប់ ក្នុងការវាយ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 12:54 PM, ចំនួនអ្នកអានៈ 46ដង
លោក ត្រាំ បានថ្លែងក្នុងសន្ទរកថាដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «Leo ទទួលបានពានលើកទី៤៧ ដើម្បីជាការអបអរ ចំពោះអាជីពដ៏ភ្ញាក់ផ្អើលរបស់គេ។ លោកពិតជាកីឡាករល្អគ្រប់ពេល។ តើអ្នកដឹងទេ អ្នកអាចទៅគ្រប់ទីកន្លែងនៅលើផែនដីនេះ និងគ្រប់ក្រុមទាំងអស់ដែលលោកចង់លេង ក៏ប៉ុន្តែអ្នកបានសម្រេចចិត្តលេងឱ្យ Miami ដែលជាក
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 12:46 PM, ចំនួនអ្នកអានៈ 50ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញ ការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មានលក្ខណៈប្រាស់ចាក ពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឱ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)។ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 12:37 PM, ចំនួនអ្នកអានៈ 29ដង
សង្គ្រាមបានចូលដល់ថ្ងៃទី ៦ នៅថ្ងៃព្រហស្បតិ៍ ធ្វើឱ្យផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ ស្ទើរតែបិទទាំងស្រុង កាត់ផ្តាច់ប្រទេសនានាចេញការផ្គត់ផ្គង់ប្រេង និងឧស្ម័ន LNG ប្រហែល ១ភាគ ៥នៃពិភពលោក។ ប្រភពបានឱ្យដឹងថា ចិនដែលមានទំនាក់ទំនងមិត្តភាពជាមួយអ៉ីរ៉ង់ និងពឹងផ្អែកខ្លាំងលើការផ
 ព័ត៌មានលម្អិត
|
|
|
|
ចុះថ្ងៃទី: 06-03-2026, 11:52 AM, ចំនួនអ្នកអានៈ 27ដង
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញចេញសេចក្ដីថ្លែងការណ៍ជុំវិញករណី ថ្មីៗនេះមានការបង្ហោះ និងចែកចាយវីដេអូខ្លី មួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូ ជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខ
 ព័ត៌មានលម្អិត
|
|
|