គម្រោងតភ្ជាប់​ការដឹកជញ្ជូនភ្ញៀវទេសចរពីកំពង់ផែកំពត-កោះត្រល់ ទទួលបានភ្លើងខៀវហើយ រំពឹងជួយ​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា
ចុះថ្ងៃទី: 03-02-2026, 07:02 PM, ចំនួនអ្នកអានៈ 117ដង
​ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ ​បានគូសបញ្ជាក់ថា ការចរចាពីគម្រោងតភ្ជាប់ខ្សែដឹកជញ្ជូនភ្ញៀវទេសចរតា​មផ្លូវទឹក​​ ទៅមកពីកំពង់ផែកំពត-កោះត្រល់ ទទួលបានលទ្ធផលល្អច្រើន ដោយរងចាំការសម្រេចចុងក្រោយរបស់ភាគីវៀតណាម ក្នុងការអនុញ្ញាតឱ្យកប៉ាល់វៀតណាម ចូលមកកម្ពុជាបាន ហើយក្នុងខែកុម្ភៈនេះ លោកនឹងបន្តទៅជែកជាមួយភាគីវៀតណាមបន្ថែមទៀត។ គម្រោងតភ្ជាប់ខ្សែដឹកជញ្ជូនភ្ញៀវទេសចរ តា​មផ្លូវទឹក​​ ទៅមកពីកំពង់ផែកំពត-កោះត្រល់ ទទួលបានភ្លើងខៀវហើយ ដែលរំពឹងថានឹងជួយជំរុញការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតមកកម្ពុជា ខណៈឆ្នាំ២០២៥ ទេសចរពីវៀតណាម ស្ថិតនៅលំដាប់លេខ១ មកទស្សនានៅកម្ពុជាច្រើនជាងគេ។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ។ ​ បើតាមអ្នកឧកញ៉ា សួរ វីរៈ ក្នុងរយៈពេល៥ខែចុងក្រោយនេះ ភ្ញៀវទេសចរពីវៀតណាម បាន​កើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះមិនមែនតែ​ភ្ញៀវទេសចរជនជាតិវៀតណាមនោះទេ សូម្បីភ្ញៀវទេសចរបរទេស ដែលឆ្លងកាត់ពីវៀតណាម មកកម្ពុជាក៏មានចំនួនច្រើនផងដែរ បន្ទាប់ពីកម្ពុជាបានប៉ះទង្គិចជាមួយថៃ។ ជាក់ស្តែងលំហូរភ្ញៀវ ដែលធ្វើដំណើររវាងកម្ពុជា -វៀតណាម តាមរថយន្តវីរៈ ប៊ុនថាំ មានការកើនឡើងស្ទើរតែ៣០០%។ លោកថា កន្លងមកការធ្វើដំណើរពីភ្នំពេញ-ហូជីមិញ មួយថ្ងៃមានតែ ៦ជើងប៉ុណ្ណោះ តែបច្ចុប្បន្ននេះ បានពង្រីករហូតដល់១៤ជើងក្នុងមួយថ្ងៃ។ លោកមានសុទិដ្ឋនិយមថា ការតភ្ជាប់​ការដឹកជញ្ជូនភ្ញៀវទេសចរតា​មផ្លូវទឹក​​ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការទាក់ទាញភ្ញៀវទេសអន្តរជាតិមកកម្ពុជា។ យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា​កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥ លាននាក់ ក្នុងនោះទេសចរវៀតណាមឈរនៅលំដាប់លេខទី១ ដែលមានចំនួន១.២២ លាននាក់៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 06-03-2026, 01:49 PM, ចំនួនអ្នកអានៈ​ 44ដង
បណ្តារដ្ឋមន្ត្រីការបរទេសបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ខណៈដែលអ៉ីរ៉ង់​បង្កើនការវាយប្រហារលើប្រទេសនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដោយបារ៉ែន អារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម កូវ៉ែត និងអូម៉ង់ សុទ្ធតែជាគោលដៅ។ រដ្ឋមន្រ្តីនៃប្រទេសសហភាពអឺរ៉ុប និងប្រទេសក្នុងតំបន់ឈូង
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:47 PM, ចំនួនអ្នកអានៈ​ 30ដង
ខេត្តកោះកុងក្នុងដំណើរចុះល្បាត និងទប់ស្កាត់បទល្មើសនោះ ឧទ្យានុរក្ស និងមន្ត្រី​កង​រាជ​អាវុធហត្ថ បានដោះអន្ទាក់ជាច្រើនខ្សែពីតាមព្រៃនៃឧទ្យានជាតិ និង​ដែន​ជម្រកសត្វព្រៃ​ក្នុង​ភូមិ​សាស្ត្រខេត្តកោះកុង។ របាយការណ៍ពីមន្ទីរ​បរិ​ស្ថានខេត្ត បានឱ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:24 PM, ចំនួនអ្នកអានៈ​ 24ដង
ភាពជឿជាក់នេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនហក់ឡើងភ្លាមៗជិត ៥ ភាគរយ បន្ទាប់ពីលោក Hock Tan នាយកប្រតិបត្តិ (CEO) របស់ Broadcom បានថ្លែងដោយមោទនភាពថា៖ «ចក្ខុវិស័យរបស់យើងក្នុងឆ្នាំ ២០២៧ មានភាពល្អប្រសើរឡើងយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃនេះ យើងមានគម្រោងច្បាស់លាស់ក្នុងការសម្រេចឱ្យបាននូវចំណូលពី AI លើសពី ១០០ ព
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:20 PM, ចំនួនអ្នកអានៈ​ 37ដង
យោធាអ៉ីស្រាអែលបានចេញសារព្រមានជាភាសាអារ៉ាប់ ជំរុញឱ្យអ្នកស្រុកភាគខាងត្បូងលីបង់ទាំងអស់ ជម្លៀសឡើងទៅភាគខាងជើងទន្លេ Litani ជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត ដោយហាមដាច់ខាតមិនឱ្យនៅក្បែរទីតាំង ឬសមាជិកក្រុមហេសបូឡាឡើយ។ ឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋមន្ត្រីកិច្ចការសង្គមលីបង់ លោកស្រី Haneen Sayed បានបញ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:18 PM, ចំនួនអ្នកអានៈ​ 40ដង
រាជធានីភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នាយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកួតបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី (AFC Challenge League) វគ្គ១/៤ផ្ដាច់ព្រ័ត្រ៖ រវាងក្រុមភ្នំពេញក្រោន vs ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ សូមបញ្ជាក់ដែរថា
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:14 PM, ចំនួនអ្នកអានៈ​ 38ដង
ឧត្តមនាវីអាមេរិក លោក Brad Coospaner ជាមេបញ្ចាការនៃទីបញ្ជាការយោធាអាមេរិក CENTCOM បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថាការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់ បានថយចុះ៩០ភាគរយបើធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម ខណៈការវាយប្រហារដោយដ្រូនក៏បានថយចុះ៨៣ភាគរយផងដែរ ធៀបទៅនឹងថ្ងៃដំបូងនៃសង្រ្គាម។ មន្ត្រីយោធាកំពូលម្នាក់រប
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:11 PM, ចំនួនអ្នកអានៈ​ 27ដង
ការបោះឆ្នោតលើដំណោះស្រាយអំណាចសង្រ្គាម ឬ war spanowers resolution ធ្វើឡើងក្នុងសំឡេងជំទាស់២១៩ ទល់នឹងសំឡេងគាំទ្រ២១២ នៅក្នុងសភាតំណាងរាស្ត្រជាទីដែល គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ក្ដាប់សំឡេងភាគច្រើនតិចតួច។ ក្នុងការបោះឆ្នោតនោះដែរ សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ២រូបបានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ រីឯសភាតំ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:08 PM, ចំនួនអ្នកអានៈ​ 29ដង
រាជធានីភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 01:00 PM, ចំនួនអ្នកអានៈ​ 45ដង
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់សហព័ន្ធម៉ារ៉ុកបានគូសបញ្ជាក់ថា «នេះពុំមែនជាការផ្លាស់ប្តូរធម្មតានោះទេ។ គោលដៅសំខាន់ គឺដើម្បីអភិវឌ្ឍន៍បាល់ទាត់ម៉ារ៉ុកឆ្ពោះទៅមុខទៀត តាមរយៈផ្តើមចេញពីរចនាសម្ព័ន្ធ»។ ម៉ារ៉ុក បានឈានដល់ផ្លូវបំបែកជាមួយគ្រូបង្វឹក លោក Walid Regragui ដែលបានដឹកនាំក្រុមនៅអាហ្រ្វិក មួយនេះឡើ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 12:57 PM, ចំនួនអ្នកអានៈ​ 49ដង
ក្នុងពិធីមួយនៅឯសេតវិមាន លោក ត្រាំ បាននិយាយថាវាគឺអាស្រ័យលើបញ្ហាពេលវេលាប៉ុណ្ណោះ។ ពោលគឺក្រោយដោះស្រាយជាមួយអ៉ីរ៉ង់ចប់ គឺដល់វេនគុយបាវិញម្ដង។ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ បាននិយាយថាលោកនឹងបង្វែរការផ្តោតទៅរកគុយបាវិញ ជាប្រទេសមួយក្នុងតំបន់ Caribbean ដែល
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 12:56 PM, ចំនួនអ្នកអានៈ​ 1ដង
នៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា លោក ត្រាំ ក៏បានលើកឡើងដែរថាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ទំនងជាមិនមែនកូនប្រុសរបស់លោក Ayatollah Ali Khamenei គឺលោក Mojtaba នោះទេ។ លោក Mojtaba ត្រូវបានគេរាយការណ៍ថាជាបេក្ខជនលេចធ្លោរជាងគេម្នាក់ដែលអាចនឹងស្នងតំណែងបន្តពីឪពុកដែលត្រូវបានសម្លាប់ ក្នុងការវាយ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 12:54 PM, ចំនួនអ្នកអានៈ​ 46ដង
លោក ត្រាំ បានថ្លែងក្នុងសន្ទរកថាដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «Leo ទទួលបានពានលើកទី៤៧ ដើម្បីជាការអបអរ ចំពោះអាជីពដ៏ភ្ញាក់ផ្អើលរបស់គេ។ លោកពិតជាកីឡាករល្អគ្រប់ពេល។ តើអ្នកដឹងទេ អ្នកអាចទៅគ្រប់ទីកន្លែងនៅលើផែនដីនេះ និងគ្រប់ក្រុមទាំងអស់ដែលលោកចង់លេង ក៏ប៉ុន្តែអ្នកបានសម្រេចចិត្តលេងឱ្យ Miami ដែលជាក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 12:46 PM, ចំនួនអ្នកអានៈ​ 50ដង
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារបានរកឃើញ ការរៀបចំប្រព័ន្ធបង្ហូរសំណល់រាវ ដើម្បីចូលទៅក្នុងអាងប្រព្រឹត្តិកម្ម មានលក្ខណៈប្រាស់ចាក ពីក្នុងរបាយការណ៍ EIA ដំបូង ជាហេតុបង្កឱ្យមានការបញ្ចេញក្លិនស្អុយ (ជូរផ្អូម)។ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 12:37 PM, ចំនួនអ្នកអានៈ​ 29ដង
សង្គ្រាម​បាន​ចូល​ដល់​ថ្ងៃទី​ ៦ ​នៅ​ថ្ងៃព្រហស្បតិ៍ ​ធ្វើ​ឱ្យផ្លូវ​ដឹកជញ្ជូន​ដ៏សំខាន់​មួយនេះ ស្ទើរតែ​បិទទាំងស្រុង កាត់ផ្តាច់​ប្រទេស​នានា​​ចេញ​ការផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ LNG ប្រហែល​ ១ភាគ​ ៥​នៃ​ពិភពលោក។ ប្រភពបានឱ្យដឹងថា ចិនដែលមានទំនាក់ទំនងមិត្តភាពជាមួយអ៉ីរ៉ង់ និងពឹងផ្អែកខ្លាំងលើការផ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 06-03-2026, 11:52 AM, ចំនួនអ្នកអានៈ​ 27ដង
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា​ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញចេញសេចក្ដីថ្លែងការណ៍ជុំវិញករណី ថ្មីៗនេះមានការបង្ហោះ និងចែកចាយវីដេអូខ្លី មួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូ ជាប់កិច្ចសន្យាម្នាក់ នៃសាលាបឋមសិក្សា ក្នុងខ
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 87 នាក់
ម្សិលមិញ : 820 នាក់
សរុបទាំងអស់ : 11266510 នាក់