កម្ពុជា-កាណាដា ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគ​ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កើនដល់ជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
ចុះថ្ងៃទី: 16-01-2026, 02:09 PM, ចំនួនអ្នកអានៈ 130ដង
រាជធានីភ្នំពេញ៖កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងកម្ពុជា-កាណាដា។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយលោក Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា។ ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកឯកអគ្គរដ្ឋទូត, អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាននៃស្ថានទូត ប្រចាំនៅកម្ពុជា នៅទីក្រុងភ្នំពេញវិញ ដែលគិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០២៤ កាណាដា បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជាប្រមាណ ២០៧លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និងសមភាពយេនឌ័រ។ លោក Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយម ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា។ ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន និងអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្ម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោបាយ និងការទូត។ អគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាទំនាក់ទំនងល្អ និងបង្កើនកិច្ចសហប្រប្រតិបត្តិការ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដា ទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ ជាក់ស្ដែង, ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ១៥%ធៀបនឹងឆ្នាំមុន។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់វិនិយោគិនកាណាដា មកដាក់ទុកវិនិយោគនៅកម្ពុជា។ អគ្គបណ្ឌិតសភាចារ្យ និងឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការជំរុញនូវការវិនិយោគ ក្នុងវិស័យដែលមានសក្ដានុពល, បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព។ កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការចុះកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀង ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា ជាដើម ។ រដ្ឋាភិបាលកាណាដា ក៏នឹងជំរុញការចរចារលើកិច្ចព្រមព្រៀង ស្ដីពីពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ផងដែរ ។ អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងបានជូនពរ ឯកអគ្គរដ្ឋទូតកាណាដា និងសហការី បំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-03-2026, 04:20 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:13 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:09 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកកិ​ច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពពក្នុងកាដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមរាជធានី-ខេត្ត។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:05 PM, ចំនួនអ្នកអានៈ​ 38ដង
តាមការវិភាគពី TankerTrackers.com ដែលជាក្រុមហ៊ុនស៉ើបការណ៍សម្ងាត់ផ្លូវសមុទ្រ អ៉ីរ៉ង់បាននាំចេញប្រេងឆៅប្រហែល ១៣.៧លានបារ៉ែល ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហារលើប្រទេសនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ។​ រីឯសេវាកម្មតាមដានាវា Kspanler ប៉ាន់ប្រមាណថា ការនាំចេញរបស់អ៉ីរ៉ង់ ក្នុងរយៈពេល ១១ថ្ងៃដំបូងនៃខែមីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:02 PM, ចំនួនអ្នកអានៈ​ 36ដង
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ដូណាល់ ត្រាំ បាននិយាយត្រឡប់ទៅត្រឡប់មកពាក់ព័ន្ធអ៉ីរ៉ង់ ដោយរូបលោកអះអាងថា យោធាអាមេរិក បានបង្កការខូចខាតយ៉ាងដំណំចំពោះសមត្ថភាពយោធាអ៉ីរ៉ង់ ប៉ុន្តែនៅតែបន្តសង្រ្គាម ដោយមិនច្បាស់ថា វានឹងបញ្ចប់​ទៅវិញនៅពេលណា។ កាលពីថ្ងៃពុធ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:47 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ លោកជំទាវបណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:39 PM, ចំនួនអ្នកអានៈ​ 22ដង
រាជធានីភ្នំពេញ៖ដំណើរការបេសកកម្មនេះគឺធ្វើឡើងដើម្បីចុះទៅពិនិត្យ (១). ហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងជាក់ស្តែងដូចជាចំណតរថយន្ត ផ្លាកសញ្ញា ជម្រាល បន្ទប់អនាម័យ បន្ទប់ទឹក និងធ្នាក់ដៃជាដើម (២).បង្កើនការយល់ដឹងអំពីផាសុកវត្ថុសម្រាប់ជនមានពិការភាព ជនចាស់ជរា កុមារ និងស្រ្តីមានផ្ទៃពោះ ដល់ភាគីពាក់ព័ន្ធ ថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:35 PM, ចំនួនអ្នកអានៈ​ 15ដង
តាមរបាយការណ៍ បង្ហាញថា វិនិយោគិនអាមេរិក និងអន្តរជាតិរួមគ្នា កាន់កាប់ភាគហ៊ុនចំនួន ៨០.១% នៃក្រុមហ៊ុនថ្មីដែលមានឈ្មោះថា «TikTok USDS Joint Venture LLC» ខណៈដែលក្រុមហ៊ុន ByteDance រក្សាទុកភាគហ៊ុនត្រឹមតែ ១៩.៩% ប៉ុណ្ណោះ។ មានអ្នកវិនិយោគគ្រប់គ្រងចំនួន ៣រូប ដែលម្នាក់ៗកាន់កាប់ភាគហ៊ុន ១៥% រួមមាន៖ 1. ក្រុមហ៊ុន Oracle (ក្រុមហ៊ុនបច្ចេកវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:32 PM, ចំនួនអ្នកអានៈ​ 36ដង
ខេត្តកំពត៖ថ្លែងក្នុងឱកាសនេះដែរ លោកអភិបាលរងបានជម្រាបជូនអង្គពិធីពីសក្តានុពលទេសចរណ៍ និងវិនិយោគរបស់ខេត្តកំពតជាច្រើន ជាពិសេសសមិទ្ធិផលដែលសម្រេចបានដោយរដ្ឋបាលខេត្ត គឺកំពតជាទីក្រុងជ័យលាភីផ្ការំដួល៣ទងថ្នាក់ជាតិជាបន្តបន្ទាប់ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន២លើកជាបន្តបន្ទាប់ និងពានរង្វាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:25 PM, ចំនួនអ្នកអានៈ​ 13ដង
ការទិញយក Wiz នឹងជួយឱ្យ Google Cloud អាចប្រកួតប្រជែងកាន់តែខ្លាំងជាមួយ Microsoft Azure និង Amazon Web Services (AWS) តាមរយៈការផ្តល់ជូននូវប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ទិន្នន័យលើក្លោដ (Cloud)។ ក្រុមហ៊ុន Wiz ត្រូវបានគេស្គាល់ថាជាអ្នកជំនាញក្នុងការស្កេន និងស្វែងរកចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពនៅលើ Cloud ក្នុងល្បឿនដ៏លឿន ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:23 PM, ចំនួនអ្នកអានៈ​ 35ដង
តួលេខខាងលើដែលត្រូវបានបង្ហើបឱ្យដឹងអំឡុងជំនួបបិទទ្វារមួយរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ មិនបានរាប់បញ្ចូលការចំណាយទាំងស្រុង លើសង្រ្គាមនោះទេ ប៉ុន្តែត្រូវបានផ្ដល់ឱ្យនូវការវាយតម្លៃពីការចំណាយមួយផ្នែក ដោយសារតែមានការទាមទារពីអ្នកតំណាងរាស្ត្រអាមេរិក។ បន្ថែមពីលើន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:21 PM, ចំនួនអ្នកអានៈ​ 14ដង
ប្រភពពីគេហទំព័រកីឡា BBC បានដកស្រង់សំដីលោក Youth Ahmad Donyamali រដ្ឋមន្រ្តីកីឡាអ៉ីរ៉ង់បានឱ្យដឹងថា អ៉ីរ៉ង់ នឹងមិនចូលរួម World Cuspan ជំនាន់ទី២៣ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឡើយ។ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅសហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:19 PM, ចំនួនអ្នកអានៈ​ 15ដង
លោកស្រី Melanie Dawes នាយកប្រតិបត្តិនៃ Ofcom បានសង្កត់ធ្ងន់ដោយភាពម៉ឺងម៉ាត់ថា៖ «សេវាកម្មអនឡាញទាំងនេះ សុទ្ធតែជាឈ្មោះដែលគេស្គាល់គ្រប់គ្នា ប៉ុន្តែពួកគេកំពុងបរាជ័យក្នុងការដាក់សុវត្ថិភាពកុមារជាបេះដូងនៃផលិតផលរបស់ពួកគេ។ រឿងនេះត្រូវតែផ្លាស់ប្តូរឱ្យបានឆាប់ បើមិនដូច្នេះទេ Ofcom នឹងចាត់វិធានការ»។ ការប្រកាសនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:14 PM, ចំនួនអ្នកអានៈ​ 10ដង
តាម KCNA លោក គីម និងកូនស្រីឈ្មោះ Ju Ae ក៏បានធ្វើតេស្ដបាញ់កាំភ្លើងខ្លីផងដែរ ខណៈមេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យបន្តការធ្វើទំនើបកម្មអាវុធ។ លោក គីម បន្ថែមទៀតថារោងចក្រដែលលោកផ្ទាល់បានចុះត្រួតពិនិត្យ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាពរបស់កងទ័ពកូរ៉េ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 12:29 PM, ចំនួនអ្នកអានៈ​ 9ដង
តាមលោក Wright ការបញ្ចេញនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអាចចំណាយពេលប្រហែល ១២០ថ្ងៃ ដើម្បីចែកចាយ។ វាគឺជាផ្នែកមួយនៃគម្រោងបញ្ចេញប្រេង ៤០០លានបារ៉ែល តាមការអំពាវនាវពីទីភ្នាក់ងារថាមពលអន្តរជាតិ និងដែលមាន ៣២ប្រទេសបានយល់ព្រមចូលរួម។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃពុធសប្តាហ៍ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 123 នាក់
ម្សិលមិញ : 521 នាក់
សរុបទាំងអស់ : 11270558 នាក់