កំពូលតារាហូលីវូដ Daniel Craig បង្ហើបពីមនុស្សម្នាក់ ធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះល្បី និងជាប់ងារក្នុងនាមតួអង្គ «007» រហូតមកដល់បច្ចុប្បន្ន
ចុះថ្ងៃទី: 14-01-2022, 12:48 PM, ចំនួនអ្នកអានៈ 3121ដង
តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយកាសែត The Sun នាពេលថ្មីៗនេះ តារាប្រុសវ័យ៥៣ឆ្នាំ Daniel Craig បានបង្ហើបឲ្យដឹងថា បុគ្គលសំខាន់ម្នាក់នោះ គឺអ្នកដឹកនាំរឿងជើងចាស់ល្បីល្បាញក្នុងវិស័យហូលីវូដ ជនជាតិអាមេរិក គឺលោក Steven Spielberg ដែលបានសម្រេចចិត្តជ្រើសរើសរូបលោក ឲ្យចូលរួមសម្តែងក្នុងនាមជាតួអង្គ 007 តាំងពីដំបូងមក ពោលគឺរឿង «Casino Royale» ចេញឆ្នាំ ២០០៦។ កំពូលតារាសម្តែងប្រុសល្បីឈ្មោះ របស់អង់គ្លេស Daniel Craig ដែលបានជាប់ងារជា James Bond 007 នោះ បានរំឭកពីមនុស្សសំខាន់ម្នាក់ ដែលបានធ្វើឲ្យជីវិតរបស់លោក ប្រែក្លាយទៅជាបុគ្គលដែលល្បីល្បាញ ជាប់ងារថា 007 មកទល់បច្ចុប្បន្ន។ លោក Daniel Craig បានបង្ហើបថា អ្នកដឹកនាំរឿង លោក Steven គឺជាមនុស្សសំខាន់ម្នាក់ ដែលធ្វើឲ្យលោកមានកេរ្តិ៍ឈ្មោះខ្លាំងក្នុងវិស័យហូលីវូដ ព្រោះអ្នកដឹកនាំរូបនោះ បានផ្តល់ទំនុកចិត្តឲ្យលោកចូលរួមសម្តែងតាំងពីដំបូង នៃតួអង្គ 007 បើទោះបីជាគ្រានោះ លោកមានអារម្មណ៍ថា ខ្មាស់អៀន ក្នុងការសម្តែងជាតួអង្គប្រភេទនេះក៏ដោយ។ ក្រោយពីទទួលបានការលើកទឹកចិត្ត និងជំរុញឲ្យលោកសម្តែងជាតួអង្គ 007 ក្នុងរឿងដំបូង ពីសំណាក់អ្នកដឹកនាំរឿង លោក Steven ទីបំផុត លោកក៏សម្រេចចិត្តយល់ព្រម ដោយដឹងថា វានឹងល្អប្រសិនបើបន្តទៅមុខទៀត ក្នុងតួអង្គនេះ។ លោកនិយាយថា លោកពិតជាខ្មាស់អៀនខ្លាំងណាស់ លោកពិតជាមិនចង់សម្តែងជាតួអង្គ Bond នោះទេ ប៉ុន្តែបន្ទាប់ពីលោកបានអាន Script រឿង «Casino Royale» ដែលជារឿងដំបូងមក អារម្មណ៍របស់លោកស្រាប់តែប្រែមកថា យល់ព្រមវិញ ព្រោះគិតថាល្អ។ គួរជម្រាបថា តារាសម្តែង Daniel Craig បានប្រើប្រាស់ពេលវេលាប្រមាណ១៥ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ តាមរយៈការដើរតួជាតួអង្គ James Bond 007 ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦ នៃការដើរតួជា James Bond របស់លោក។ ដោយឡែក Daniel Craig បានដើរតួអង្គនេះ ជាលើកចុងក្រោយក្នុងរឿងស៊េរីថ្មី គឺ «No Time To Die» ដែលត្រូវបានបញ្ចេញជាផ្លូវការ នៅអំឡុង ខែកញ្ញា ឆ្នាំ២០២១ ខណៈរឿងនេះជាស្នាដៃចុងក្រោយហើយរបស់លោក Daniel Craig ក្នុងការសម្តែងជាតួអង្គ James Bond៕
ព័ត៌មានទាក់ទង
ចុះថ្ងៃទី: 12-03-2026, 04:20 PM, ចំនួនអ្នកអានៈ​ 42ដង
រាជធានីភ្នំពេញ៖ពិធីប្រគល់សម្ភារៈនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:13 PM, ចំនួនអ្នកអានៈ​ 41ដង
រាជធានីភ្នំពេញ៖ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានី
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:09 PM, ចំនួនអ្នកអានៈ​ 48ដង
រាជធានីភ្នំពេញ៖ការលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពបើកកិ​ច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពពក្នុងកាដឹកនាំវិស័យព័ត៌មាន និងសោតទស្សន៍នៅតាមរាជធានី-ខេត្ត។ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:05 PM, ចំនួនអ្នកអានៈ​ 38ដង
តាមការវិភាគពី TankerTrackers.com ដែលជាក្រុមហ៊ុនស៉ើបការណ៍សម្ងាត់ផ្លូវសមុទ្រ អ៉ីរ៉ង់បាននាំចេញប្រេងឆៅប្រហែល ១៣.៧លានបារ៉ែល ចាប់តាំងពីអ៉ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហារលើប្រទេសនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ។​ រីឯសេវាកម្មតាមដានាវា Kspanler ប៉ាន់ប្រមាណថា ការនាំចេញរបស់អ៉ីរ៉ង់ ក្នុងរយៈពេល ១១ថ្ងៃដំបូងនៃខែមីន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 04:02 PM, ចំនួនអ្នកអានៈ​ 36ដង
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក ដូណាល់ ត្រាំ បាននិយាយត្រឡប់ទៅត្រឡប់មកពាក់ព័ន្ធអ៉ីរ៉ង់ ដោយរូបលោកអះអាងថា យោធាអាមេរិក បានបង្កការខូចខាតយ៉ាងដំណំចំពោះសមត្ថភាពយោធាអ៉ីរ៉ង់ ប៉ុន្តែនៅតែបន្តសង្រ្គាម ដោយមិនច្បាស់ថា វានឹងបញ្ចប់​ទៅវិញនៅពេលណា។ កាលពីថ្ងៃពុធ ទី១១ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:47 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ លោកជំទាវបណ្ឌ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:39 PM, ចំនួនអ្នកអានៈ​ 21ដង
រាជធានីភ្នំពេញ៖ដំណើរការបេសកកម្មនេះគឺធ្វើឡើងដើម្បីចុះទៅពិនិត្យ (១). ហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងជាក់ស្តែងដូចជាចំណតរថយន្ត ផ្លាកសញ្ញា ជម្រាល បន្ទប់អនាម័យ បន្ទប់ទឹក និងធ្នាក់ដៃជាដើម (២).បង្កើនការយល់ដឹងអំពីផាសុកវត្ថុសម្រាប់ជនមានពិការភាព ជនចាស់ជរា កុមារ និងស្រ្តីមានផ្ទៃពោះ ដល់ភាគីពាក់ព័ន្ធ ថ្
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:35 PM, ចំនួនអ្នកអានៈ​ 14ដង
តាមរបាយការណ៍ បង្ហាញថា វិនិយោគិនអាមេរិក និងអន្តរជាតិរួមគ្នា កាន់កាប់ភាគហ៊ុនចំនួន ៨០.១% នៃក្រុមហ៊ុនថ្មីដែលមានឈ្មោះថា «TikTok USDS Joint Venture LLC» ខណៈដែលក្រុមហ៊ុន ByteDance រក្សាទុកភាគហ៊ុនត្រឹមតែ ១៩.៩% ប៉ុណ្ណោះ។ មានអ្នកវិនិយោគគ្រប់គ្រងចំនួន ៣រូប ដែលម្នាក់ៗកាន់កាប់ភាគហ៊ុន ១៥% រួមមាន៖ 1. ក្រុមហ៊ុន Oracle (ក្រុមហ៊ុនបច្ចេកវិ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:32 PM, ចំនួនអ្នកអានៈ​ 35ដង
ខេត្តកំពត៖ថ្លែងក្នុងឱកាសនេះដែរ លោកអភិបាលរងបានជម្រាបជូនអង្គពិធីពីសក្តានុពលទេសចរណ៍ និងវិនិយោគរបស់ខេត្តកំពតជាច្រើន ជាពិសេសសមិទ្ធិផលដែលសម្រេចបានដោយរដ្ឋបាលខេត្ត គឺកំពតជាទីក្រុងជ័យលាភីផ្ការំដួល៣ទងថ្នាក់ជាតិជាបន្តបន្ទាប់ ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន២លើកជាបន្តបន្ទាប់ និងពានរង្វាន់
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:25 PM, ចំនួនអ្នកអានៈ​ 13ដង
ការទិញយក Wiz នឹងជួយឱ្យ Google Cloud អាចប្រកួតប្រជែងកាន់តែខ្លាំងជាមួយ Microsoft Azure និង Amazon Web Services (AWS) តាមរយៈការផ្តល់ជូននូវប្រព័ន្ធការពារសុវត្ថិភាពកម្រិតខ្ពស់សម្រាប់ទិន្នន័យលើក្លោដ (Cloud)។ ក្រុមហ៊ុន Wiz ត្រូវបានគេស្គាល់ថាជាអ្នកជំនាញក្នុងការស្កេន និងស្វែងរកចន្លោះប្រហោងនៃប្រព័ន្ធសុវត្ថិភាពនៅលើ Cloud ក្នុងល្បឿនដ៏លឿន ដែ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:23 PM, ចំនួនអ្នកអានៈ​ 35ដង
តួលេខខាងលើដែលត្រូវបានបង្ហើបឱ្យដឹងអំឡុងជំនួបបិទទ្វារមួយរបស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ មិនបានរាប់បញ្ចូលការចំណាយទាំងស្រុង លើសង្រ្គាមនោះទេ ប៉ុន្តែត្រូវបានផ្ដល់ឱ្យនូវការវាយតម្លៃពីការចំណាយមួយផ្នែក ដោយសារតែមានការទាមទារពីអ្នកតំណាងរាស្ត្រអាមេរិក។ បន្ថែមពីលើន
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:21 PM, ចំនួនអ្នកអានៈ​ 14ដង
ប្រភពពីគេហទំព័រកីឡា BBC បានដកស្រង់សំដីលោក Youth Ahmad Donyamali រដ្ឋមន្រ្តីកីឡាអ៉ីរ៉ង់បានឱ្យដឹងថា អ៉ីរ៉ង់ នឹងមិនចូលរួម World Cuspan ជំនាន់ទី២៣ ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឡើយ។ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីរ៉ង់ បានប្រកាសដកខ្លួនពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cuspan 2026 នៅសហ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:19 PM, ចំនួនអ្នកអានៈ​ 15ដង
លោកស្រី Melanie Dawes នាយកប្រតិបត្តិនៃ Ofcom បានសង្កត់ធ្ងន់ដោយភាពម៉ឺងម៉ាត់ថា៖ «សេវាកម្មអនឡាញទាំងនេះ សុទ្ធតែជាឈ្មោះដែលគេស្គាល់គ្រប់គ្នា ប៉ុន្តែពួកគេកំពុងបរាជ័យក្នុងការដាក់សុវត្ថិភាពកុមារជាបេះដូងនៃផលិតផលរបស់ពួកគេ។ រឿងនេះត្រូវតែផ្លាស់ប្តូរឱ្យបានឆាប់ បើមិនដូច្នេះទេ Ofcom នឹងចាត់វិធានការ»។ ការប្រកាសនេ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 03:14 PM, ចំនួនអ្នកអានៈ​ 10ដង
តាម KCNA លោក គីម និងកូនស្រីឈ្មោះ Ju Ae ក៏បានធ្វើតេស្ដបាញ់កាំភ្លើងខ្លីផងដែរ ខណៈមេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យបន្តការធ្វើទំនើបកម្មអាវុធ។ លោក គីម បន្ថែមទៀតថារោងចក្រដែលលោកផ្ទាល់បានចុះត្រួតពិនិត្យ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពប្រយុទ្ធឱ្យកាន់តែមានប្រសិទ្ធភាពរបស់កងទ័ពកូរ៉េ
 ព័ត៌មានលម្អិត
ចុះថ្ងៃទី: 12-03-2026, 12:29 PM, ចំនួនអ្នកអានៈ​ 9ដង
តាមលោក Wright ការបញ្ចេញនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអាចចំណាយពេលប្រហែល ១២០ថ្ងៃ ដើម្បីចែកចាយ។ វាគឺជាផ្នែកមួយនៃគម្រោងបញ្ចេញប្រេង ៤០០លានបារ៉ែល តាមការអំពាវនាវពីទីភ្នាក់ងារថាមពលអន្តរជាតិ និងដែលមាន ៣២ប្រទេសបានយល់ព្រមចូលរួម។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright បាននិយាយកាលពីថ្ងៃពុធសប្តាហ៍ន
 ព័ត៌មានលម្អិត
« មុន  1   ក្រោយ»
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 113 នាក់
ម្សិលមិញ : 521 នាក់
សរុបទាំងអស់ : 11270548 នាក់